ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិ​ភូ​​សភា​ពាណិជ្ជ​កម្ម​ថៃ​ស្វែង​យល់​ពី​សក្តា​នុ​ពល​កសិ​កម្ម​របស់​កម្ពុជា​

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ប្រតិ​ភូ​សភា​ពាណិជ្ជ​កម្ម​ថៃ​ចំនួន​២៣​រូប​​នៅ​ខេត្ត​តាម​ព្រំដែន​ជាមួយ​ កម្ពុជា​ដឹក​នាំ​ដោយ​លោក​បណ្ឌិត​សារ៉ូត សាគុណ​រ៉ាត់ នាយក​ផ្នែក​សេដ្ឋកិច្ច​អិន​ឌូឆាយ​ណា​នៃ​សាកល​វិទ្យា​​ល័យ​​បូរផា​នៅ​ខេត្ត​ ឈុន​បូរី​ បាន​ជួប​សំណេះ​សំណាល​ជាមួយ​​តំណាង​សភា​ពាណិជ្ជ​កម្ម​ខេត្ត​​​បន្ទាយ​មាន​ជ័យ ​នា​​ព្រឹក​ថ្ងៃ​ទី​២២ សីហា និង​

ខេត្ត​បាត់​ដំបង​ ៖ ប្រតិ​ភូ​សភា​ពាណិជ្ជ​កម្ម​ថៃ​ចំនួន​២៣​រូប​​នៅ​ខេត្ត​តាម​ព្រំដែន​ជាមួយ​កម្ពុជា​ដឹក​នាំ​ដោយ​លោក​បណ្ឌិត​សារ៉ូត សាគុណ​រ៉ាត់ នាយក​ផ្នែក​សេដ្ឋកិច្ច​អិន​ឌូឆាយ​ណា​នៃ​សាកល​វិទ្យា​​ល័យ​​បូរផា​នៅ​ខេត្ត​ឈុន​បូរី​ បាន​ជួប​សំណេះ​សំណាល​ជាមួយ​​តំណាង​សភា​ពាណិជ្ជ​កម្ម​ខេត្ត​​​បន្ទាយ​មាន​ជ័យ​នា​​ព្រឹក​ថ្ងៃ​ទី​២២ សីហា និង​វេលា​រសៀល​​ជួប​ជាមួយ​តំណាង​សភា​ពាណិជ្ជ​កម្ម​ខេត្ត​​បាត់​ដំបង ​រួច​បន្ត​ទៅ​ខេត្ត​សៀម​រាប​ទៀត​។

លោក​បណ្ឌិត​សារ៉ូត​ សា​គុណ​រ៉ាត់​ ថ្លែង​ថា កម្ពុជា​ពិត​ជា​មាន​ការ​រីក​ចម្រើន​​យ៉ាង​ឆាប់​រហ័ស​គ្រប់​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ទាំង​អស់​ ហើយ​ពេល​នេះ​វិស័យ​សេដ្ឋ​កិច្ច​​កំពុងចាប់​ផ្តើម​ងើប​ឡើង​វិញ​ធ្វើ​ឱ្យ​​ទី​ផ្សារ​អន្តរ​ជាតិ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ស្បៀង​ដែល​ត្រូវ​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភព​លោក​។ រូប​លោក​និង​ប្រតិ​ភូ​ទាំង​អស់​សុំ​ធ្វើ​​ការ​ស្វែង​យល់​ពី​ក្រុម​ហ៊ុន​បៃ​តង​កម្ពុជា​មាន​ទីតាំង​​នៅ​ក្រុង​បាត់​ដំបង​ដែល​មាន​លោក​ឧក​ញ៉ា​ភួ ពុយ ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​បាត់​ដំបង​ និង​ជា​នាយក​ក្រុម​ហ៊ុន​បៃ​តង​​កម្ពុជា​ អំពី​ការ​បង្កើត​​សហ​គមន៍​កសិ​ករ​ និង​សកម្ម​ភាព​ដំណើរ​ការ​ផលិត​ស្បៀង​សម្រាប់​នាំ​ចេញ​។

លោក​ឧក​ញ៉ា​ភួ ពុយ​ មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​បៃ​តង​កម្ពុជា​កើត​ឡើង​នៅ​ឆ្នាំ​២០០៨​​ ប៉ុន្តែ​ទើប​តែ​មាន​ដំណើ​រ​ការ​ល្អ​ឆ្នាំ​២០១០​ និង​ឆ្នាំ​២០១១​នេះ​ហើយ​កំពុង​តែ​ពង្រឹង​ប្រជា​កសិករ​ក្នុង​សហ​គមន៍​បន្ថែម​ទៀត​​លើ​ការ​ដាំ​ដុះ​ស្រូវ ​ត្រូវ​ប្រើ​ប្រាស់​ជី​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​បន្សុទ្ធ​ពូជ​ស្រូវ​ទៅ​តាម​កម្រិត​ស្តង់​ដាអន្តរ​ជាតិ​ ។ ជាមួយ​នេះ​បាន​​ដំឡើង​ម៉ាស៊ីន​សម្រាប់​សម្ងួត​ស្រូវ​ដែល​អាច​សម្ងួត​បាន​៣០០​តោន​ក្នុង​១​ថ្ងៃ​ម៉ាស៊ីន​កិន​ស្រូវ​ខ្នាត​ធំ​កិន​បាន​២៥០​តោន​ក្នុង​១​ថ្ងៃ​ និង​ម៉ាសីុន​កែ​ច្នៃ​សម្អាត​​វេច​ខ្ចប់​បាន​៧២០​តោន​​ក្នុង១ថ្ងៃ​។ ចំពោះ​ផែន​ការ​ និង​ទិស​ដៅ​រយៈ​ពេល​វែង​ ក្រុម​ហ៊ុន​មាន​​ទិស​ដៅ​​៣ចំណុច​សំខាន់​គឺ​១-ជំរុញការ​ផលិត​ស្រូវ​របស់​សមា​ជិក​សហ​គមន៍​បៃ​តង​​ដែល​មាន​នៅ​ខេត្ត​ពោធិ៍​សាត់​ បាត់​ដំបង​ និង​បន្ទាយ​មាន​ជ័យ​ក្នុងការ​ផ្គត់​ផ្គង់​ពូជ​ស្រូវ ​ជី​ និង​សម្ភារ​បច្ចេក​​ទេស​កសិកម្ម​។ ២-បង្កើន​សមត្ថ​ភាព​កែ​ច្នៃ​សម្រាប់​សេចក្តី​ត្រូវ​ការ​ក្នុង​និង​ក្រៅ​ប្រទេស​​លើ​ផែន​ការ​១.៥០០តោន​ ក្នុង​១​ថ្ងៃ​​ដែល​សព្វ​ថ្ងៃ​មាន​សមត្ថ​ភាព​ផលិត​បាន​១.២០០​តោន​ក្នុង​១​ថ្ងៃ និង​៣-ពង្រីក​ទី​ផ្សារ​ក្នុង​ និង​ក្រៅ​ប្រទេស​ដែល​សព្វ​ថ្ងៃ​កំពុង​តែមាន​ទី​ផ្សារ​ខ្លាំង​​នៅ​ប៉ែក​អឺរ៉ុប។

លោកបណ្ឌិត​សារ៉ូត សាគុណរ៉ាត់ បញ្ជាក់​​ថា លោក​មាន​បំណង​បង្កើត​​ជា​សមា​គម​៤ប្រទេស​មាន​ថៃ ​ឡាវ​ កម្ពុជា​ និង​វៀតណាម​ ក្នុង​ការ​នាំ​ស្បៀង​ចេញ​​ទៅ​កាន់​ទី​ផ្សារ​​អន្តរ​ជាតិ ​តែ​យើង​ត្រូវ​ការ​សិក្សា​ស្វែង​យល់​រួម​គ្នា​ដើម្បី​កំណត់​តម្លៃ​លក់​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ឱ្យ​បាន​ច្បាស់​លាស់​ព្រោះ​ប្រទេស​​យើង​ទាំង​៤សុទ្ធ​តែ​មាន​សក្តា​នុពល​ផ្នែក​កសិកម្ម​ដូច​គ្នា​ ៕