ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការព្រួយបារម្ភ​រឿង​ឈ្មួញ​ចូលកា.ប់ដើម​ឈើ​ច្បោះ​ក្នុងព្រៃ​សហគមន៍

13 ឆ្នាំ មុន

ខេត្តមណ្ឌល​គិរី ៖ ​​​ប្រជា​ពលរដ្ឋ​​​​ជនជាតិ​​ដើម​ភាគតិច​​ព្នង​​រាប់រយ​​គ្រួសារ​រស់នៅ​ក្នុង ​ឃុំ​ពូជ្រៃ ស្រុកពេជ្រាដា កំពុង​​ព្រួយ​បារម្ភ​​​យ៉ាង​ខ្លាំង​​រឿង​ឈ្មួញ​​​នាំគ្នា​ចូលអារយក​​ដើម​ឈើ​ ​ជ័រ​ក្នុង​ព្រៃ​​សហគមន៍​​របស់ពួកគាត់ ។ ​​​តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា ​​ដើមឈើ​​ដែលពួកគាត់​តែង​តែ​​នាំគ្នាទៅ​ដង​ជ័រ​​រាប់សិប​ដើម​ពេលនេះ​ត្រូវ​​ បានពួក​ឈ្មួញ​កា.ប់​​​

ខេត្តមណ្ឌល​គិរី ៖ ​​​ប្រជា​ពលរដ្ឋ​​​​ជនជាតិ​​ដើម​ភាគតិច​​ព្នង​​រាប់រយ​​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ពូជ្រៃ ស្រុកពេជ្រាដា កំពុង​​ព្រួយ​បារម្ភ​​​យ៉ាង​ខ្លាំង​​រឿង​ឈ្មួញ​​​នាំគ្នា​ចូលអារយក​​ដើម​ឈើ​​ជ័រ​ក្នុង​ព្រៃ​​សហគមន៍​​របស់ពួកគាត់ ។ ​​​តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា ​​ដើមឈើ​​ដែលពួកគាត់​តែង​តែ​​នាំគ្នាទៅ​ដង​ជ័រ​​រាប់សិប​ដើម​ពេលនេះ​ត្រូវ​​បានពួក​ឈ្មួញ​កាប់​​​ និង​អារ​ច្រៀក​​ជា​គ្រឿង​​ផ្ទះ​ដោយម៉ាស៊ីន​ត្រង់​សឺន័រ ហើយ​ដឹក​តាម​រទេះ​គោ​-ក្របី​ និង​រថយន្ត​​ច្នៃ​យក​ទៅ​​​​ទុកនៅ​លំនៅឋាន​ ​រួច​យក​រថយន្ត​​ដឹកបន្ត​ទៅ​លក់​នៅ​តាម​​ភូមិ​-ឃុំ​​-ស្រុក​មួយចំនួន ។

ប្រភព​​បានឱ្យ​ដឹង​បន្ត​ថា ពួកឈ្មួញ​ទាំង​នោះ​​ច្រើន​តែ​​​ជា​ខ្មែរអ៊ិស្លាម​​រស់នៅ​​ភូមិ​មេប៉ៃ ឃុំពូជ្រៃ​នេះ​តែម្តង ពេលឃើញពួកគេចូល​អារ​​រាល់ថ្ងៃ​​ ពួក​​គាត់បាន​ឃាត់ និង​ណែនាំ​ឱ្យ​​បញ្ឈប់​ការ​​កាប់​ដើម​ច្បោះ​នេះ​ជា​ច្រើន​​លើកមក​ហើយ​ តែ​ពួកគេ​មិនស្តាប់​ពួក​គាត់​​ជាសហគមន៍​ទេ មិនតែប៉ុណ្ណោះ​ពួកគេបាន​ប្រើ​សម្តី​គំរាម​កំហែង​​មកលើពួកគាត់​វិញ​ទៀតផង ។

កន្លងមក​ពួកគាត់​​ធ្លាប់រាយការណ៍​​ដល់​មន្ត្រី​ជំនាញ និង​បានសហការ​គ្នាចុះធ្វើ​​អន្តរាគមន៍​​​ម្តងរួច​មកហើយ ប៉ុន្តែ​​មិនបានឃើញ​ជន​ទាំង​នោះ​នៅក្នុងព្រៃនោះ​ទេ គឺពួកគេ​ហាក់​បីដូច​ជា​ដឹង​ខ្លួន​មុន ​ព្រោះពេលចុះ​​ទៅ​ដល់គេ​ដឹក​ឈើ និង​សម្ភារ​​យកទៅបាត់អស់ ។ ​លុះ៥ថ្ងៃក្រោយ​មក គេឃើញ​​ពួក​ឈ្មួញ​ទាំង​នោះ​​នាំគ្នា​​ចូល​អារ​យក​ឈើ​វិញដដែល ។

ប្រជាពលរដ្ឋ​​ជន​ជាតិ​ដើម​​​ភាគ​តិច​ព្នង​​ទាំង​នោះ​​បានរិះគន់​​សមត្ថកិច្ច​​ជំនាញ​ថា ក្នុង​ការ​កាប់​យកឈើ​នេះ បើគ្មាន​ការត្រូវ​រ៉ូវ​ជាមួយមន្ត្រី​ជំនាញ​​​ទេ ពួកគេ​ក៏​មិនហ៊ានដែរ ​ហើយបើគេ​​ចង់បង្ក្រាប​​ក៏​មិន​លំបាក​ឡើយ ព្រោះ​ឈ្មួញ​ទាំង​នោះត្រូវ​​​បានគេ​ស្គាល់​​មុខ និង​លំនៅឋាន​​ច្បាស់​ណាស់៕