ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹក​ដី​អនា​ធិប​តេយ្យ​រុះ​ពេញ​ថ្នល់​ក្នុង​ក្រុង​ប៉ោយ​ប៉ែត

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ រថ​យន្ត​ដឹក​ដី​ឱ្យ​លោក​ឧក​ញ៉ា​ម្នាក់​​នៅ​ក្រោយ​ផ្សាររ៉ា ស្ថិត​ក្នុង​ភូមិ​​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែតធ្វើ​ឱ្យ​ប្រជា​​​ពល​រដ្ឋ​រិះ​គន់​​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​​ថា អត់​ចាត់​​វិធាន​ការ​កែ​លំអ​បន្តិច​ណា​សោះ​ គឺ​បណ្តែត​បណ្តោយ​ឱ្យ​រថ​យន្ត​ដឹក​ដី​ជ្រុះ​ពេញ​ថ្នល់។ ​បញ្ហា​នេះ​​ធ្វើ​ឱ្យប៉ះ​ពាល់​​ដល់​បរិស្ថានគឺ​​នៅ​ពេល​គ្មាន​ភ្លៀង​​ដី​ហុយ ​

ក្រុង​ប៉ោយ​ប៉ែត​ ៖ រថ​យន្ត​ដឹក​ដី​ឱ្យ​លោក​ឧក​ញ៉ា​ម្នាក់​​នៅ​ក្រោយ​ផ្សាររ៉ា ស្ថិត​ក្នុង​ភូមិ​​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែតធ្វើ​ឱ្យ​ប្រជា​​​ពល​រដ្ឋ​រិះ​គន់​​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​​ថា អត់​ចាត់​​វិធាន​ការ​កែ​លំអ​បន្តិច​ណា​សោះ​ គឺ​បណ្តែត​បណ្តោយ​ឱ្យ​រថ​យន្ត​ដឹក​ដី​ជ្រុះ​ពេញ​ថ្នល់។ ​បញ្ហា​នេះ​​ធ្វើ​ឱ្យប៉ះ​ពាល់​​ដល់​បរិស្ថានគឺ​​នៅ​ពេល​គ្មាន​ភ្លៀង​​ដី​ហុយ​ទ្រលោម​ ឯពេល​មាន​ភ្លៀង​​នឹង​រអិល​អាច​បង្ក​គ្រោះ​ថ្នាក់​ជា​យថា​ហេតុ​។ ​ពល​រដ្ឋ​ម្នាក់​​រស់​នៅ​ចំណុច​នោះ​ឱ្យ​ដឹង​ថា ​ ក្រុម​ហ៊ុន​រថ​យន្ត​ដឹក​ដី​បាន​ដឹក​​អាចម៍​ដី​មក​ពី​​ទី​ឆ្ងាយ​ក្រៅ​ទី​ប្រជុំ​ជន​ ហើយ​​យកទៅ​​ចាក់​ឱ្យ​លោក​ឧកញ៉ា​​ម្នាក់​នៅក្រោយ​ផ្សាររ៉ា​ដែល​មាន​​គម្រោង​ធ្វើ​ផ្សារ​ថ្មី​ ។​ រថ​យន្ត​ដឹក​អាចម៍​ដីទាំង​នោះធ្វើ​ឱ្យ​​ធ្លាក់​អាចម៍​ដី​ពង្រាយ​លើ​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ទី​ប្រជុំ​ជនបណ្តាល​​ឱ្យ​​ពល​រដ្ឋ​ជួប​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​។

ប្រជា​ពល​រដ្ឋ​​រិះ​គន់​ថា អាចម៍​ដី​ដែល​ធ្លាក់​ពី​រថ​យន្ត​ដឹក​ដី​នោះ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ធ្វើ​ឱ្យ​​រអិល​ខ្លាំង ​ហើយ​បើ​ផ្លូវ​ស្ងួត​​វិញ​ធ្វើ​ឱ្យ​មាន​ដី​ហុយ​ទ្រលោម​បង្ក​ផល​ប៉ះ​ពាល់​ដល់​ផ្លូវ​ដង្ហើម​។ ប្រជា​ពល​រដ្ឋ​​សំណូមពរ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ និង​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ចាត់​​ការ​ចំពោះ​រថ​យន្ត​ដឹក​ដី​ផង​​បើ​ពុំ​ដូច្នោះ​ទេ​ប្រជា​ពល​រដ្ឋ​រួម​ទាំង​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​ដែល​ចេញ​ចូល​តាម​ច្រក​ប៉ោយ​ប៉ែត​ គេ​នឹង​រិះ​គន់​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​មិន​ខាន។

លោក​អនុ​សេនីយ៍​ទោ សៅ សារឿន​ នាយ​ផ្នែក​សណ្តាប់ធ្នាប់​​សាធារណៈ​ក្រុង​ប៉ោយ​ប៉ែត​ឱ្យ​ដឹង​ថា អាចម៍​ដី​ដែល​​ធ្លាក់​នៅ​លើ​​ផ្លូវ​ជាតិ​លេខ​៥​នៅ​ចំណុច​ផ្សាររ៉ា​នោះ​ គឺ​ក្រុម​ហ៊ុន​ធានា​លាង​សំអាត​ ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​​កត់​សំគាល់​ថា នា​ពេល​កន្លង​មក​គេ​ឃើញ​ក្រុម​ហ៊ុន​​លាងសំអាត​តែ​នៅ​​ចំណុច​ផ្លូវ​ចូល​មុខ​ផ្សាររ៉ា​​​បន្តិច​ប៉ុណ្ណោះ​ តែ​ចំពោះ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥​ចំណុច​ផ្សេងៗ​ទៀត​ដែល​ធ្លាក់​អាចម៍​ដី​នោះ​ គឺ​ក្រុម​ហ៊ុន​អត់​បាន​លាង​សំអាត​​ទេ គឺ​ទុក​បំពុល​បរិស្ថាន​តែ​ម្តង​ ៕