ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​​​​ស្តីបន្ទោស​​​ពេលផឹកស៊ី​​ ទាញ​​គ្រាប់បែក​​បោករត់ជាន់​គ្នា​

13 ឆ្នាំ មុន

​ខេត្តកំពត​​​ ៖ អតីត​ទាហាន​​ម្នាក់​បាន​បោក​គ្រាប់បែក​​ដៃ​មួយគ្រាប់​ គំរាម​ប្រពន្ធ​​ ខណៈ​ពេល​ឈ្លោះ​ទាស់​ពាក្យ​សម្តីគ្នា បណ្តាល​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​​​ប្រមាណ​​​៧​​យប់​ថ្ងៃទី​ ​​២២ សីហា​​២០១១ ​ស្ថិត​​ក្នុងភូមិព្រែក​​​ក្រុស ឃុំ​ព្រែក​ក្រុស ​​ស្រុកកំពង់​ត្រាច​។​

ខេត្តកំពត​​​ ៖ អតីត​ទាហាន​​ម្នាក់​បាន​បោក​គ្រាប់បែក​​ដៃ​មួយគ្រាប់​ គំរាម​ប្រពន្ធ​​ ខណៈ​ពេល​ឈ្លោះ​ទាស់​ពាក្យ​សម្តីគ្នា បណ្តាល​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​​​ប្រមាណ​​​៧​​យប់​ថ្ងៃទី​​​២២ សីហា​​២០១១ ​ស្ថិត​​ក្នុងភូមិព្រែក​​​ក្រុស ឃុំ​ព្រែក​ក្រុស ​​ស្រុកកំពង់​ត្រាច​។

បើតាម​អ្នក​​ឆ្លើយឆ្លងព័ត៌មាន​​​កោះសន្តិភាព​​​បាន​ឱ្យដឹងជំហាន​ដំបូង​ថា មូលហេតុ​ដែលធ្វើ​ឱ្យអតីត​ទាហាន​​រូបនោះ​​បោកគ្រាប់បែក គឺ​ដោយ​សារ​​ខឹង​ប្រពន្ធ​​​ស្តីបន្ទោស ​​ខណៈ​ពេល​កំពុង​​​ផឹកស៊ី​​​​នៅ​ផ្ទះ​​​កើតហេតុ ។ ​ទោះជាយ៉ាង​ណា​ សេ​ចក្តី​រាយ​ការណ៍​​​បានបញ្ជាក់​​​ដែរ​ថា ​នៅក្នុង​ហេតុ​​ការណ៍​​គប់​គ្រាប់បែក​​​ដៃ​នេះ មិនបាន​បណ្តាល​​ឱ្យ​មនុស្ស​​ណាម្នាក់​រង​របួស ឬ​ស្លាប់​នោះ​ទេ ។ ព័ត៌មាន​លម្អិត​នឹងផ្សាយជូននៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រកាសែត​កោះសន្តិភាព ៕