ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី36នៅសង្កាត់អូរឫស្សីទី4

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៩ សីហា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌ៧​មករា មានរៀបចំផ្សព្វផ្សាយខ្លឹមសារ​សន្និ​បាត​គណៈកម្មាធិការ​ កណ្តាលលើកទី៣៦អាណត្តិទី៥ ​ក្រោមអធិបតី​ភាពលោកងី តាយី រដ្ឋលេខាធិ​ការ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​ក្រុម​ការងារចុះជួយសង្កាត់​

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៩ សីហា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌ៧​មករា មានរៀបចំផ្សព្វផ្សាយខ្លឹមសារ​សន្និ​បាត​គណៈកម្មាធិការ​កណ្តាលលើកទី៣៦អាណត្តិទី៥ ​ក្រោមអធិបតី​ភាពលោកងី តាយី រដ្ឋលេខាធិ​ការ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​ក្រុម​ការងារចុះជួយសង្កាត់​អូរឫស្សីទី៤ ​ដោយ​​មាន​ការ​ចូលរួម​ពី​មា​ជិក សមាជិកាជាច្រើន​រូប ។

លោកឡុង សុវណ្ណ អនុប្រធានគណបក្ស​ប្រជា​ជនកម្ពុជា សង្កាត់អូរឫស្សីទី៤ បានអាន​ខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី​៣៦ អាណត្តិទី៥ (២០, ២១ ខែកក្កដា ឆ្នាំ​២០១១) ជូន​អង្គ​ពិធី​បាន​ជ្រាប​។

លោកងី តាយី រដ្ឋលេខាធិ​ការ​ក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​ក្រុមការងារចុះ​ជួយ​សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា បាន​មាន​ប្រសាសន៍ថា គណបក្ស​ប្រជាជនកម្ពុជារាជធានី​ភ្នំពេញនាពេលកន្លងមក ​បានដឹកនាំការងារ​អភិ​វឌ្ឍន៍រាជធានីភ្នំពេញឲ្យ​មានការរីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះ​មាន​ដូចជា​ផ្លូវ ស្ពាន លូ ប្រឡាយ និងសួនច្បារដោយ​ដាក់​ភ្លើង​បំភ្លឺយ៉ាង​ស្រស់បំព្រង ធ្វើឲ្យរាជធានីភ្នំពេញកាន់តែមាន​សោភ័ណ​ភាពគួរជាទីមោទនៈ។ ទាំង​នេះគឺ​ដោយ​​សារ​មាន​ការដឹកនាំប្រកបដោយគតិ​បណ្ឌិត​របស់សម្តេចអគ្គមហាទាំងបី​ដែល​ជា​ថ្នាក់​ដឹក​នាំរបស់គណបក្ស ពិសេសសម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន។ លោកប្រធាន​ក្រុម​ការ​​ងារចុះជួយសង្កាត់អូរឫស្សីទី៤ បាន​រំលឹក​ដល់​​ប្រជាពលរដ្ឋក្នុងសង្កាត់អូរឫស្សីទី៤ ឲ្យ​នាំ​គ្នា​​ទៅ​បង់ពន្ធលើអចលនទ្រព្យដែលក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុបានប្រកាស​ដោយ​តម្រូវឲ្យ​ប្រជា​​ពលរដ្ឋត្រូវបង់ ហើយនេះគឺជាកាតព្វ​កិច្ច​របស់​​ប្រជា​ពលរដ្ឋ​ដែល​ត្រូវតែធ្វើ។ ក្នុងឱកាស​នោះ​ដែរ ​លោក​បានក្រើនរំលឹកដល់អាជ្ញាធរ​មូល​ដ្ឋានឲ្យយកចិត្ត​ទុកដាក់ក្នុងការផ្តល់ព័ត៌មាន និងជួយផ្សព្វ​ផ្សាយ​ទម្រង់នៃការប្រកាសបង់ពន្ធ​លើ​អចលនទ្រព្យ​ដល់ប្រជាពលរដ្ឋឲ្យបានគ្រប់​ម្ចាស់អចលនទ្រព្យ​៕