ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លាស់​ប្តូរ​ម៉ា​​ស៊ីន​កាត់​ស្មៅ​ពី​​ចាស់​មក​ថ្មី​មាន​​លក្ខណៈ​ទំ​នើប

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​កាល​ពី​មុន​សម្រាប់​រាជ​ធានី​ភ្នំពេញ​កម្ម​ករថែ​សួនបាន​ប្រើ​ម៉ា​ស៊ីនកាត់​ ​ស្ពាយនៅ​លើ​​ស្មា​​ហើយកាត់​ស្មៅទៅ​តាម​ការ​ទម្លាក់​ដៃ​ខ្ពស់​ទាប ប៉ុន្តែ​​ពេល​នេះសាលា​រាជ​​ធានី​ភ្នំពេញ​បានទិញ​ម៉ា​ស៊ីន​កាត់​ស្មៅ​ដែល​មាន ​លក្ខណៈ​ទំនើប​​ជា​ង​ម៉ា​ស៊ីន​ចាស់​​ចំនួន​១០​គ្រឿង​​ឱ្យ​អង្គ​ភាព​សួន​ ច្បារ​រាជ​ធានី​ប្រើ​ជា​លើក​ដំបូង​សិន​។

រាជធានី​ភ្នំពេញ ៖ ​កាល​ពី​មុន​សម្រាប់​រាជ​ធានី​ភ្នំពេញ​កម្ម​ករថែ​សួនបាន​ប្រើ​ម៉ា​ស៊ីនកាត់​​ស្ពាយនៅ​លើ​​ស្មា​​ហើយកាត់​ស្មៅទៅ​តាម​ការ​ទម្លាក់​ដៃ​ខ្ពស់​ទាប ប៉ុន្តែ​​ពេល​នេះសាលា​រាជ​​ធានី​ភ្នំពេញ​បានទិញ​ម៉ា​ស៊ីន​កាត់​ស្មៅ​ដែល​មាន​លក្ខណៈ​ទំនើប​​ជា​ង​ម៉ា​ស៊ីន​ចាស់​​ចំនួន​១០​គ្រឿង​​ឱ្យ​អង្គ​ភាព​សួន​ច្បារ​រាជ​ធានី​ប្រើ​ជា​លើក​ដំបូង​សិន​។
នៅ​ព្រឹក​ថ្ងៃ​ទី​២២ សី​ហា ​បន្ទាប់​ពី​ទទួល​បាន​​ម៉ា​ស៊ីនទាំង​នេះ​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ភ្លាម​​ អង្គ​ភាព​សួន​ច្បាររាជ​ធានី​ភ្នំពេញ​ បាន​យក​ម៉ាស៊ីន​នេះ​ទៅ​កាត់​ស្មៅ​នៅលើសួន​ច្បារ​វិ​មាន​ឯក​រាជ្យ​ភ្លាមដែរក្រោម​ការ​ត្រួត​ពិនិត្យ​ពី​លោក​សាំ ពិ​សិដ្ឋ នាយក​មន្ទីរ​សាធា​រណ​ការ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំ​ពេញ​។

មន្ត្រី​អង្គ​ភាព​សួន​​ច្បារ​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ម៉ា​ស៊ីន​កាត់​ស្មៅ​​ដែល​សាលា​រាជ​ធានី​ភ្នំពេញ​ប្រ​គល់​​​​​ឱ្យ​នា​ពេល​នេះ​មាន​លក្ខ​ណៈ​ទំ​នើប​ និង​ងាយ​ស្រួល​​​កាត់​ស្មៅ​ជាង​ម៉ាស៊ី​ចាស់​ឆ្ងាយ​ណាស់​​ ពោល​គឺកាត់​បានរហ័ស​ ហើយ​ធ្វើ​ឱ្យ​ស្មៅ​រាប​ស្មើ​ល្អខុស​​​ពី​កាត់​ដោយ​កាន់​ដោយ​ដៃ​។ ម្យ៉ាង​​ទៀត​ម៉ាស៊ីន​ថ្មី​នេះ មិន​ពិ​បាកកើប​ប្រ​មូលកម្ទេច​ស្មៅ​ឡើយ​ ព្រោះ​ពេល​កាត់​រួច​គឺ​ម៉ាស៊ីន​បូម​​ប្រ​មូល​​ចូល​ក្នុង​ប្រ​អប់​ខ្លួន​វា​តែ​ម្តង​ ​ហើយយើង​ចាំ​តែ​រលាក់​ចេញ​​នៅ​ពេលកម្ទេច​ស្មៅ​ចូល​​ពេញ​ប្រ​អប់​នោះ​ប៉ុណ្ណោះ។

នៅ​ក្នុង​ឱ​កាស​នោះ​លោក​សាំ ពិ​សិដ្ឋ នាយក​មន្ទី​រ​សាធារណ​ការ និង​ដឹក​ជញ្ជូន​​រាជ​ធានី​​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា នេះ​ជា​ម៉ា​ស៊ីន​កាត់​ស្មៅ​​ទំនើប​មិន​ចំណាយ​ពេល​យូរ និង​កាត់​ស្មៅ​​រាបស្មើ​ល្អ​ជាង​ម៉ាស៊ីន​ចាស់​។ មិន​តែ​ប៉ុណ្ណោះ​សាលា​រាជ​ធានី​ភ្នំពេញ បាន​និង​កំពុង​ត្រៀម​រៀប​ចំ​កែ​សម្រួល​ប្រ​ព័ន្ធ​បាញ់​ទឹក​ស្រោច​​ស្មៅ ដោយ​ដាក់​ក្បាល​បាញ់​ស្រោច​មិន​ចាំ​បាច់​​​អូស​ទុយោ​ស្រោ​ច​​ទៀត​ទេ​។​លោកបាន​ណែ​នាំ​ដល់​ក្រុម​កម្ម​ករ​កាត់​ស្មៅ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ថែ​រក្សា​ម៉ា​ស៊ី​នកាត់​ស្មៅ​​ដ៏​ទំ​នើប​​នេះ​ឱ្យ​បានល្អ​ដើម្បី​ប្រើ​ប្រាស់​បាន​យូ​រអង្វែង​៕