ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ូលិស​ចំនួន​21​នាក់​ស្ម័គ្រ​ចិត្ត​ផ្តល់​ឈាម​តាម​គោល​ការណ៍​ចែក​​រំ​លែក​

12 ឆ្នាំ មុន

ខេត្ត​កោះ​កុង ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​២២ សី​ហា នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​មាន​ប្រារព្ធ​ពិ​ធី​​ផ្តល់​ឈាម​ជំ​ហានទី​ ១ ដែល​មាន​មន្ត្រី​ប៉ូ​លិស​ចំនួន​២១​នាក់​ រួម​ទាំង​លោក​ស្នង​ការ​​ផងបាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​​ឈា​ម​​ដោយ​អនុវត្ត​ តាម​គោលការណ៍ ដូច​សេច​ក្តី​ណែ​នាំ​របស់​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ និង​ជា​ពិសេស​គឺ​ជា​ការ​អនុវត្ត​តាម​

ខេត្ត​កោះ​កុង ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​២២ សី​ហា នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​មាន​ប្រារព្ធ​ពិ​ធី​​ផ្តល់​ឈាម​ជំ​ហានទី​១ ដែល​មាន​មន្ត្រី​ប៉ូ​លិស​ចំនួន​២១​នាក់​ រួម​ទាំង​លោក​ស្នង​ការ​​ផងបាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​​ឈា​ម​​ដោយ​អនុវត្ត​តាម​គោលការណ៍ ដូច​សេច​ក្តី​ណែ​នាំ​របស់​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ និង​ជា​ពិសេស​គឺ​ជា​ការ​អនុវត្ត​តាម​សេច​ក្តី​អំពាវ​នាវ​របស់​សម្តេច​​អគ្គ​ម​ហា​សេនា​បតី​តេ​ជោ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​បាន​ផ្តល់​​អនុសាសន៍​​ដ៏​ខ្ពង់​ខ្ពស់​ប្រ​កប​ដោយគតិបណ្ឌិត​​ថា ​«​ការ​ផ្តល់​ឈាម​ គឺ​ជា​​ការ​ចែក​រំ​លែក​ដើម្បី​ជួយ​ជីវិត​មនុស្ស​»។

ព័ត៌​មាន​ពីលោក​​ឧ​ត្តម​សេនីយ៍​ត្រីសំ ឃីត​វៀន ស្នង​ការ​នគរ​បាល​​ខេត្ត​បាន​បញ្ជាក់ថា ​គោល​ការណ៍​ផ្តល់​ឈាម​​ជំហាន​ទី​១ គឺ​ជា​គំរូ​សម្រាប់​មន្ត្រី​​ជា​នាយកង​​ពល​នគរ​បាល​​នៅទូ​ទាំង​ខេត្ត​កោះ​កុង​​ ហើយ​ជា​បន្ត​​បន្ទាប់ទៀត ​ស្នង​ការ​ដ្ឋាន​ផង​មាន​ផែន​ការ​សម្រាប់​​ការ​បរិច្ចាគឈាម​នេះ​ក្នុង​១​ខែ​ចំនួន​១៥​នាក់​ទៀត ​រហូត​ទាល់​តែ​អស់​ មន្ត្រី​ប៉ូលិស​ក្នុង​ខេត្ត​​។

លោក​វេជ្ជ​បណ្ឌិត​ទៅ​ ម៉ឹង នាយក​មន្ទីរ​សុខា​ភិបាល​ខេត្ត​បាន​បញ្ជាក់ថា ​ការ​បរិច្ចាគ​ឈាម​មិន​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ឡើយ​៕