ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ឱ្យ​កម្ពុជា​​​ខ្ចីប្រាក់​​​១៩៥​លាន​ដុល្លារ ​​ទិញឧទ្ធម្ភាគចក្រ​​យោធា​​របស់​ខ្លួន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​កម្ពុជាមាន​គម្រោង​​ទិញ​ឧទ្ធម្ភាគចក្រ​​របស់ចិន បន្ទាប់ពី​​ប្រទេស​ចិន ​បានយល់​ព្រម​ឱ្យ​​​កម្ពុជាខ្ចីប្រាក់​​​ប្រមាណ​១៩៥​លាន​ដុល្លារ​អាមេរិក ​​​ក្នុងពិធី​ចុះហត្ថ​លេខា​​លើ​កិច្ច​ព្រ​មព្រៀង​​​ចំនួន​២៩ ​ដែល​ប្រទេស​ទាំង​​ពីរ​បាន​ធ្វើ​កាលពីថ្ងៃទី​២០ សីហា ២០១១ កន្លង​មក​ថ្មីៗ​នេះ​។​ អ្នកនាំពាក្យ​​ក្រសួងការពារជាតិកម្ពុជា

រាជធានីភ្នំពេញ​​ ៖ ​កម្ពុជាមាន​គម្រោង​​ទិញ​ឧទ្ធម្ភាគចក្រ​​របស់ចិន បន្ទាប់ពី​​ប្រទេស​ចិន ​បានយល់​ព្រម​ឱ្យ​​​កម្ពុជាខ្ចីប្រាក់​​​ប្រមាណ​១៩៥​លាន​ដុល្លារ​អាមេរិក ​​​ក្នុងពិធី​ចុះហត្ថ​លេខា​​លើ​កិច្ច​ព្រ​មព្រៀង​​​ចំនួន​២៩ ​ដែល​ប្រទេស​ទាំង​​ពីរ​បាន​ធ្វើ​កាលពីថ្ងៃទី​២០ សីហា ២០១១ កន្លង​មក​ថ្មីៗ​នេះ​។​ អ្នកនាំពាក្យ​​ក្រសួងការពារជាតិកម្ពុជា លោក​​ឧត្តម​សេនីយ៍​ឯកឈុំ ​សុជាតិ ​​កោះសន្តិ​ភាព មិនទាន់​អាច​​រកសេចក្តី​​អត្ថា​ធិ​ប្បាយ​​​បាន​​នៅ​ឡើយ​​​​ទេ នៅព្រឹកថ្ងៃទី​២៣ សីហា នេះ​។

សេចក្តីរាយការណ៍​​បាន​ឱ្យដឹង​​នៅថ្ងៃ​អង្គារ​​ ទី​២៣ សីហា ២០១១ ​​នេះ​ថា ​នេះជា​កម្ចី​ថ្មី​​មួយ​ទៀត​កើតឡើង​ស្រប​​ពេល​ដែលប្រទេសទាំង​ពីរ​​កំពុង​មាន​ទំនាក់ទំនង​​​ស្អិត​រមួត ជាមួយគ្នា ខាង​​​ពាណិជ្ជ​កម្ម​​ និងវិនិយោគ​ទុន​​។ ​​សេចក្តីរាយ​ការណ៍​ប​ន្ត​ថា ប្រាក់​កម្ចី​​​ប្រមាណ​​​១៩៥​លាន​ដុល្លារអាេមរិក ​​​គឺ​នឹង​ត្រូវ​​ប្រើប្រាស់​ដើម្បីទិញ​ឧទ្ធម្ភាគចក្រ​​យោធា​ផលិតនៅប្រទេស​ចិន​ប្រភេទ Zhi-9 (Z-9) ។

ចំពោះ​​ឧទ្ធម្ភាគចក្រ​​ប្រភេទ Zhi-9 (Z-9) នេះ ជាម៉ូដែល​មួយ​​ផលិត​​​តាមគំរូ​​ឧទ្ធម្ភាគចក្រ​​ប្រភេទ AS 365 Dauphin II របស់​ប្រទេស​​​បារាំង ​ដែលបាន​ផលិត​តាំង​ពី​​​​ទសវត្ស​​​​ឆ្នាំ​៨០ និង​ត្រូវ​បានផលិត​​ដោយ​​មានអាជ្ញា​ប័ណ្ណ​​​ត្រឹមត្រូវ​។ ការទិញ​នេះដោយសារ​តែ​ឧទ្ធម្ភាគចក្រ​​យោធា​​​​របស់​កម្ពុជា ​មួយចំនួន​បានចាស់​ទ្រុឌទ្រោម​​ ជា​ពិសេស​កម្ពុជា​ មានតែ​ឧទ្ធម្ភាគចក្រ​​​ប៉ុន្មាន​គ្រឿង​ប៉ុណ្ណោះ ​សម្រាប់ដំណើរការ​​ក្នុងពេលបច្ចុប្បន្ន៕