ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​​ M.Vប្រមាណ​​​៥០នាក់​​ដួលសន្លប់​​រដូក​រណែល​ទាំងព្រឹក​

13 ឆ្នាំ មុន

​ខេត្តកំពង់ឆ្នាំង​​ ៖ ​​កម្មក​រ-កម្មារិនី​​​នៃ​រោង​ចក្រ M.V ប្រមាណ​​៥០នាក់​​បាន​​ទន់ដៃ​​​ជើង ​ដួលសន្លប់​​​ជា​បន្តបន្ទាប់​ទៀតហើយ ​​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​ស្លន់​ស្លោ​​ត្រូវមេ​ការ​​​ ចាត់បញ្ជូនទៅ​សង្គ្រោះ​​បន្ទាន់​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពី វេលាម៉ោង​​​៩​និង​​​២០នាទី​ព្រឹកថ្ងៃទី​២៣ សីហា ២០១១​។

ខេត្តកំពង់ឆ្នាំង​​ ៖ ​​កម្មក​រ-កម្មារិនី​​​នៃ​រោង​ចក្រ M.V ប្រមាណ​​៥០នាក់​​បាន​​ទន់ដៃ​​​ជើង ​ដួលសន្លប់​​​ជា​បន្តបន្ទាប់​ទៀតហើយ ​​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​ស្លន់​ស្លោ​​ត្រូវមេ​ការ​​​ចាត់បញ្ជូនទៅ​សង្គ្រោះ​​បន្ទាន់​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពី វេលាម៉ោង​​​៩​និង​​​២០នាទី​ព្រឹកថ្ងៃទី​២៣ សីហា ២០១១​។

រោងចក្រ M.V ​ជា​រោងចក្រ​តម្បាញ ស្ថិត​ក្នុង​​​ភូមិត្រពាំង​​ចិក្សា ​សង្កាត់​​កំពង់ឆ្នាំង ​​ក្រុង​កំពង់ឆ្នាំង ​ការ​ដួល​សន្លប់​​​របស់​កម្មករ​​​នេះ មិន​មែន​ជា​​លើកទី​១​ទេ គឺ​ច្រើនលើក​ច្រើនសា​មកហើយ ​ដែលអាច​បណ្តាល​មក​ពី​​បរិស្ថាន​​មិន​​ល្អ​។ ​ការដួលស​ន្លប់​​​លើក​នេះ​​មិនទាន់ត្រូវបានគេ​រកមូលហេតុ​​ឃើញ​នៅ​​ឡើយទេ ប៉ុន្តែ​ប្រភពពី​កម្មករ​​​បាននិយាយ​ថា បណ្តាលមក​ពី​​ថប់​ខ្យល់​​​​ដែលមុន​ដំបូង​មាន​មនុស្ស​​ម្នាក់​ ឬ​ពីរ​នាក់​ប៉ុណ្ណោះ​ទន់ដៃ​​ ទង់ជើង ​​ដួល ហើយភ្លាម​ៗ​នោះ មនុស្ស​​ជាច្រើន​នាក់ទៀត​​បានដួល​បន្តបន្ទាប់គ្នា​។ ព័ត៌មានលម្អិតនឹងផ្សាយ​ជូននៅពេលក្រោយ និង​នៅលើទំព័រកាសែត​កោះ​សន្តិភាព ៕