ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួនស្ទាក់​​​ប្លន់​យកម៉ូតូ​​​ពេល​យប់​​​ ដោយ​គប់​នឹង​​ដុំ​ថ្ម​

13 ឆ្នាំ មុន

​ខេត្ត​កំពង់ស្ពឺ​​​ ៖ ​​​អំពើ​ពួនស្ទាក់​ប្លន់​យកម៉ូតូ​មួយ​បាន​កើត​ឡើង​កាលពី​​​​វេលាម៉ោង​​​៧​ យប់​ថ្ងៃទី​​២០ សីហា ​នៅ​ចំណុច​ខាង​ជើង​ភូមិ​​​​ព្រៃ​ក្រសាំង ​​​ឃុំ​ព្រៃ​​ក្រសាំង ​​​ស្រុក​ឧដុង្គ ​ដែល​បង្ក​ឡើង​​​​​ដោយ​ជន​ពុំ​ស្គាល់​អត្តសញ្ញាណ​​​​ពីរនាក់​បាន​គប់​ដុំ​​ ថ្ម​ទៅលើ​​​បុរស​២​ ដែល​​​កំពុងបើកបរ​​​ម៉ូតូ​​​​​ឌុបគ្នា​វិលត្រឡប​់​ទៅផ្ទះ​​​របស់ខ្លួនវិញ ​នៅ​ឯ​ភូមិ​​​

ខេត្ត​កំពង់ស្ពឺ​​​ ៖ ​​​អំពើ​ពួនស្ទាក់​ប្លន់​យកម៉ូតូ​មួយ​បាន​កើត​ឡើង​កាលពី​​​​វេលាម៉ោង​​​៧​យប់​ថ្ងៃទី​​២០ សីហា ​នៅ​ចំណុច​ខាង​ជើង​ភូមិ​​​​ព្រៃ​ក្រសាំង ​​​ឃុំ​ព្រៃ​​ក្រសាំង ​​​ស្រុក​ឧដុង្គ ​ដែល​បង្ក​ឡើង​​​​​ដោយ​ជន​ពុំ​ស្គាល់​អត្តសញ្ញាណ​​​​ពីរនាក់​បាន​គប់​ដុំ​​ថ្ម​ទៅលើ​​​បុរស​២​ ដែល​​​កំពុងបើកបរ​​​ម៉ូតូ​​​​​ឌុបគ្នា​វិលត្រឡប​់​ទៅផ្ទះ​​​របស់ខ្លួនវិញ ​នៅ​ឯ​ភូមិ​​​ទឹកលង់ ឃុំ​រុង​រឿង ស្រុក​​ថ្ពង ​ចំភ្នែក​​​ផ្នែក​ខាង​​ក្រោម ធ្វើ​​​ឱ្យ​ដួល​​​ ហើយ​ជន​ល្មើស​​​​​បាន​យក​ម៉ូតូ​​​​ទៅបាត់​ស្រមោល​។

តាមព័ត៌មានពី​លោក​នាយ​​​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​ព្រៃក្រសាំង​​បាន​​​​ឱ្យ​ដឹង​ថា នៅវេលា​​កើតហេតុ ​ឈ្មោះ​​​​ស៊ឺន ឌឿន ភេទប្រុស អាយុ​​២៩​ឆ្នាំ ​និង​ឈ្មោះ​​​​ប៉េង ជា​ ភេទ​ប្រុស អាយុ​​២៧​ឆ្នាំ ​មាន​​ទីលំនៅ​​​​​ភូមិ-​​ឃុំ​​ខាងលើ​ ​បានជិះ​ម៉ូតូម៉ាកហុងដា Cub 50 ពី​ផ្សារ​​​​​ក្រាំ​ងចេក ​​ឃុំ​ក្រាំងចេក ​​ស្រុក​ឧដុង្គ ​​វិល​ត្រឡប់​​ទៅផ្ទះ​​​ខ្លួន​វិញ​។​ ពេលមក​​ដល់​ចំណុច​ស្ងាត់​​​​ខាង​លើ​​ក៏​មាន​ជនល្មើស​​​​ចំនួន​ពីរនាក់​បាន​​​​រត់​ចេញ​ពី​​ព្រៃ​ក្បែរ​ចិញ្ចើម​ផ្លូវ​​​​​ ហើយ​បាន​ធ្វើ​សកម្ម​ភាព​​គប់ ដោយ​ដុំ​ថ្ម​​មក​លើ​ឈ្មោះ​​​​ស៊ឺន ​ឌឿន ​​ចំ​ក្រោម​​ភ្នែក​​ស្តាំ ​បណ្តាល​ឱ្យ​​​​ដួល​ម៉ូតូ​​។ ពេល​ដួល​​​ភ្លាម​ជន​ល្មើស​​​ដែល​គប់​ដុំ​​ថ្ម​នោះ​បាន​ស្រែក​​សន្ធាប់​ថា ​កាប់​​​ៗ​ឱ្យ​ងាប់​ ។ ​គ្រាន់​តែ​ឮ​ពាក្យ​បំភ័យ​បែបនេះ ជន​រងគ្រោះ​នាំគ្នា​​​​រត់​ចោល​ម៉ូតូ​​ហើយ​​​ចោរ​បាន​យក​ម៉ូតូទៅ​​​ទាំង​​យប់​បាត់​ស្រមោល​។

ក្រោយ​​​ហេតុ​ការណ៍​ ជនរងគ្រោះ​​បាន​រត់​ទៅ​​ប្តឹង​សមត្ថ​កិច្ច​​​​ឱ្យ​ជួយដេញ​​​ចាប់​តែ​ពុំ​បាន​​ប្រទះ​​ឃើញ​​ពួកចោរ​ទេ​។ ​រហូត​ដល់ព្រឹក​ថ្ងៃទី​​​២១ សីហា លោក​​​អធិការ​រង​នគរបាល​​ស្រុក​​ឧដុង្គ ចុះ​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​​​​លើ​ករណីនេះ​​​​ តែ​ពុំ​ទាន់​មាន​​ពន្លឺ​​​​ពី​ជន​ល្មើស​​នៅ​ឡើយ ៕