ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមគ្រូពេទ្យ​​​ស្ម័គ្រចិត្ត​​​​មន្ទីរសុខាភិបាល​រាជធានី​ពិនិត្យ​​​ព្យា​បាល​​​នៅ​​ខណ្ឌសែនសុខ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ក្រុម​​​គ្រូពេទ្យ​​​ស្ម័គ្រ​ចិត្ត​​នៃ​​មន្ទីរសុខាភិបាល​​រាជធានី ​បានចុះពិនិត្យ​​ និងព្យា​បាល​​​ជំងឺ​ជូនដល់ប្រជាពលរដ្ឋ​​​​៣០០​នាក់ ​ក្នុងនោះមានតាជី យាយជី​​ចំនួន២០នាក់​ ដែល​ការ​ពិនិត្យ​​​ព្យាបាលនេះ​ធ្វើ​​​ឡើង​នៅ​ក្នុង​បរិវេណ​​វត្ត​ សំរោងអណ្តែត ​​សង្កាត់ភ្នំពេញថ្មី ​​ខណ្ឌ​សែន​សុខ ​កាលពីព្រឹកថ្ងៃទី​​២០ សីហា ​ក្រោម​អធិបតី​

រាជធានីភ្នំពេញ​​ ៖ ​​ក្រុម​​​គ្រូពេទ្យ​​​ស្ម័គ្រ​ចិត្ត​​នៃ​​មន្ទីរសុខាភិបាល​​រាជធានី ​បានចុះពិនិត្យ​​ និងព្យា​បាល​​​ជំងឺ​ជូនដល់ប្រជាពលរដ្ឋ​​​​៣០០​នាក់ ​ក្នុងនោះមានតាជី យាយជី​​ចំនួន២០នាក់​ ដែល​ការ​ពិនិត្យ​​​ព្យាបាលនេះ​ធ្វើ​​​ឡើង​នៅ​ក្នុង​បរិវេណ​​វត្ត​សំរោងអណ្តែត ​​សង្កាត់ភ្នំពេញថ្មី ​​ខណ្ឌ​សែន​សុខ ​កាលពីព្រឹកថ្ងៃទី​​២០ សីហា ​ក្រោម​អធិបតី​ភាព​​លោក​​វេជ្ជ​បណ្ឌិត​​​ម៉ម ប៊ុនហេង ​រដ្ឋ​មន្ត្រី​​​ក្រសួង​សុខាភិបាល​ និងជាប្រធាន​​​ក្រុម​ការងារ​ចុះ​ជួយ​​ខណ្ឌសែនសុខ​​​ រួម​ទាំង​លោក​វេជ្ជ​បណ្ឌិត​​សុខ​​ សុគន្ធ ​ប្រធាន​​មន្ទីរ​​សុខាភិបាល​​រាជធានី​​ផង​ដែរ​។

លោកវេជ្ជបណ្ឌិត​​ម៉ម ប៊ុនហេង ​​​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ និងជា​ប្រធាន​ក្រុម​ការងារ​​ចុះ​​ជួយ​​ខណ្ឌ​​​សែនសុខ​​ បាន​មាន​ប្រសាសន៍​ថា ​​ការ​ព្យាបាល​​ប្រជា​ពលរដ្ឋ​​ដោយក្រុមគ្រូពេទ្យ​​​ស្ម័គ្រ​ចិត្ត​ ហើយ​ព្យាបាលតែ​ជំងឺ​​​ស្រាល​ៗ​ប៉ុណ្ណោះ ​​បើ​សិនជា​​មាន​ជំងឺធ្ងន់ធ្ងរ​​​ ក្រុម​គ្រូ​ពេទ្យ​នឹង​ដឹកតាម​​​រថយន្ត​ទៅសង្គ្រោះ​នៅ​​ឯ​មន្ទីរ
ពេទ្យ​​​​​​ ។ ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​​​​ដែល​​​មក​ព្យាបាលជូន​​​​ប្រជា​ពលរដ្ឋ​​​​គឺសុទ្ធតែ​​​ក្រុម​គ្រូពេទ្យ​​​​មកពីមន្ទីរ​សុខាភិបាល​​​រាជធានី​។​ លោក​​បន្ត​ថា ​​តាមទិស​ដៅ​​របស់​​រាជ​រដ្ឋាភិ​បាល​​​បាន​កំណត់​​​​រួច​ហើយ​​​នៅ​ឆ្នាំ​​​​២០១២ ​​​ធ្វើ​យ៉ាង​ណា​​​​កុំ​ឱ្យមាន​កុមារ​​​​កើតជំងឺ​​កញ្ជ្រិល​​​ និង​​លុប​បំបាត់​​ជំងឺ​តេ​តាណុស​ទៅ​លើ​ស្ត្រី និងកុមារ។ ដូច្នេះ​​​សូម​នាំ​កុមារ និង​ណែនាំ​ស្ត្រីជា​​ម្តាយ​​​ទៅ​ចាក់​វ៉ាក់សាំង​​ដើម្បី​​ការពារ​ជំងឺ​​កញ្ជ្រិល​​​ និងតេ​តា​ណុស​​ឱ្យ​បាន​​​គ្រប់​គ្នា​ដើម្បីសម្រេច​​​ឱ្យ​​បាន​តាម​​យុទ្ធ​​សាស្ត្រ​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​
ជាមួយគ្នានេះ​​​​ដែរ ​​លោករដ្ឋមន្ត្រី​​​ក្រសួង​សុខា​ភិបាល​​ក៏​បាន​​ពាំនាំ​នូវ​​ការ​សួរសុខទុក្ខ​ពី​សំណាក់​​សម្តេច​អគ្គ​​មហា​សេនាបតីតេជោ​​ហ៊ុន សែន ​និង​លោកជំទាវ​​​កិត្តិ​ព្រឹទ្ធ​បណ្ដិត​​​ប៊ុន រ៉ានី ហ៊ុន សែន ​ជូន​ដល់ប្រជា​ពលរដ្ឋ​​រស់នៅ​ក្នុង​ខណ្ឌ​​សែនសុខ និង​​​​តាជី យាយជី នៅ​ក្នុងវត្ត​សំរោង​​អណ្តែត​​នេះ​ផងដែរ ​។ លោក​រដ្ឋមន្ត្រី​​ក៏បានណែ នាំស្ត្រីមានផ្ទៃពោះ​​ត្រូវ​​​ទៅ​ពិនិត្យ​ផ្ទៃពោះ​​​នៅ​មណ្ឌល​សុខភាព ដើម្បីធានា​​​សុវត្ថិភាព​​​ពេល​សំរាល និង​​ទៅ​​សំរាលនៅមន្ទីរពេទ្យ ឬ​មណ្ឌល​​សុខភាព​។

លោកសង្កត់​​ធ្ងន់ថា ​​រដូវនេះ​​ជា​រដូវ​វស្សា​​​ប្រជា​ពលរដ្ឋ​​​គប្បី​ការពារ​ជំងឺគ្រុន​​ឈាម ​ដោយ​ធ្វើ​អនាម័យ​តាម​​​លំនៅឋាន​​​ឱ្យបាន​ស្អាត ​​និង​សហ​ការ​​ជាមួយភ្នាក់ងារ​​សុខាភិបាល​ដើម្បី​​ដាក់​ថ្នាំ​​​​​សម្លាប់​ដង្កូវទឹក ព្រោះថា បើ​​អត់ដង្កូវ​ទឹក​​​ក៏អត់​មាន​​មូសខ្លា​​ ហើយ​​ក៏មិន​មាន​​​​ជំងឺ​គ្រុនឈាម​ដែរ ៕