ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​​ដំណើរ​ការ​​ប៉ុសិ៍្ត​​​​ប្រចាំ​ការ​24ម៉ោង​លើ​24ម៉ោង​ការពារ​​សន្តិសុខ​និង​ចរាចរណ៍

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​សាលា​​រាជ​ធានីភ្នំពេញ ​បានបង្កើត​​ប៉ុសិ៍្ត​នគរ​បាល​​ប្រចាំ​ការ​​​២៤ម៉ោង​​​​លើ​២៤ម៉ោង​​​​ ដើម្បី​ត្រួតពិនិត្យ​​​ ជាពិសេស​​​ផ្នែក​ចរា​ចរណ៍​​​ និងសន្តិសុខ ​​​ដែលប៉ុស្តិ៍​​​នេះ​​​គ្រោង​​​សម្ពោធ​​​​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​នា​ចុង​ ខែ​សីហានេះ ។ ​នៅព្រឹក​ថ្ងៃទី២២ សីហា​​​ ឆ្នាំ​២០១១ ​​លោក​កែប ជុតិមា ​​​បានអញ្ជើញ​ចុះ​ទៅពិនិត្យ​​ប៉ុស្តិ៍​​ប្រចាំ​ការ​​

រាជធានីភ្នំពេញ ៖ ​​​សាលា​​រាជ​ធានីភ្នំពេញ ​បានបង្កើត​​ប៉ុសិ៍្ត​នគរ​បាល​​ប្រចាំ​ការ​​​២៤ម៉ោង​​​​លើ​២៤ម៉ោង​​​​ ដើម្បី​ត្រួតពិនិត្យ​​​ ជាពិសេស​​​ផ្នែក​ចរា​ចរណ៍​​​ និងសន្តិសុខ ​​​ដែលប៉ុស្តិ៍​​​នេះ​​​គ្រោង​​​សម្ពោធ​​​​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​នា​ចុង​ខែ​សីហានេះ ។ ​នៅព្រឹក​ថ្ងៃទី២២ សីហា​​​ ឆ្នាំ​២០១១ ​​លោក​កែប ជុតិមា ​​​បានអញ្ជើញ​ចុះ​ទៅពិនិត្យ​​ប៉ុស្តិ៍​​ប្រចាំ​ការ​​២៤​ម៉ោង​​លើ​២៤ម៉ោង​នោះ​បន្ទាប់​ពី​ស្ថាបនា​រួច ​មុន​នឹង​ប្រគល់​​ទៅ​ឱ្យ​ប៉ូលិស​​ក្នុងពេលឆាប់ៗ​​នេះ ។

មន្ត្រី​​​សាលា​រាជធានី​ភ្នំពេញ​​បានឱ្យ​ដឹង​ថា ​លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ​បាន​ចាត់ឱ្យផ្នែកជំនាញរៀបចំក្រុងកែប្រែអតីត
ស្ថានីយបូមទឹកជាប់របងស្តាតអូឡំាពិក ខាងមុខ​វត្តមហាមន្រ្តីឆៀងខាងកើត សាងសង់ជាប៉ុស្តិ៍​នគរបាលចរាចរក្នុងគោលបំណងឱ្យ​មាន​មន្ត្រី​នគរបាលចរាចរប្រចាំការនៅទីនោះ២៤​ម៉ោង​លើ​២៤ម៉ោង ដើម្បីត្រួតពិនិត្យចរាចរណ៍​ និង​ចុះអន្តរាគមន៍បានទាន់ពេលវេលានៅពេល
មាន​គ្រោះថ្នាក់ ឬបទល្មើសចរាចរណ៍កើត​ឡើង ព្រម​ទាំងការ​ពារ​​​សន្តិសុខ​ផងដែរ ។

ប៉ុស្តិ៍នគរបាលចរាចរថ្មីនេះត្រូវបានសាងសង់លើផ្ទៃដីអតីតស្ថានីយបូមទឹកដែលបានទុកចោលជាយូរឆ្នាំមកហើយ​តាម​ការ​​​ណែ​នាំ​របស់លោក​អភិបាល​​រាជ​ធានីដែល​បានឱ្យ​ជំនាញ​ផ្នែកទីចាត់ការរៀបចំក្រុងរបស់សាលារាជធានីភ្នំពេញកែ និងប្តូរ​ពី​ស្ថានីយបូមទឹក​ទៅ​ជាប៉ុស្តិ៍​ប៉ូលិសវិញ។

មន្រ្តីសាលាខណ្ឌ៧មករាបានអះអាងដែរថា​ដីធ្វើប៉ុស្តិ៍នេះជាកម្មសិទិ្ធរបស់សាលារាជធានី ស្ថិតនៅខាងលិចឆៀងខាងជើងស្តុបវត្តមហា​មន្ត្រី ផ្លូវប៉ូឡូញ (ផ្លូវលេខ១៦៣) កែង​នឹងមហា​វិថីព្រះសីហនុក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានបណ្តោយ៩,៨០ម៉ែត្រ ទទឹង៦,១៥ ម៉ែត្រ កម្ពស់៦,២៨ម៉ែត្រ និងបានចាប់​ផ្តើម​សាងសង់​តាំងពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០១១ ចំណាយ​​ថវិកា​​អស់ចំនួន៩៩.៨៤៥.​៦០០​រៀល ។

គួររំលឹកដែរថា កាលពីលោកអភិបាល​រាជ​ធានីភ្នំពេញចុះពិនិត្យផ្ទាល់មុនពេលសាងសង់ប៉ុស្តិ៍រដ្ឋបាលនគរបាលថ្មីនេះ លោកកែប ជុតិមា មាន​គម្រោង​ដាក់កម្លំាងប៉ូលិសព្រហ្មទណ្ឌ ឬក៏​កម្លំាងអន្តរាគមន៍មួយក្រុមប្រចាំការជាមួយប៉ូលិសចរាចរ ដើម្បីសហការគ្នាបង្ក្រាប​បទ​ល្មើស​ផ្សេងៗ ។ ពីព្រោះតំបន់នេះស្ថិតនៅចន្លោះ​ព្រំ​ប្រទល់ខណ្ឌ៧មករា និងខណ្ឌចំការ​មន​ដែល​កន្លងមកសមត្ថកិច្ច​មូល​ដ្ឋាន​ទាំង២​តែងឆ្លើយ​
ដាក់​គ្នាពាក់ព័ន្ធរឿងភូមិ​សាស្រ្ត បើសិន​ជា​មាន​​បទ​ល្មើសកើតឡើងចាប់មិនបាន ​ដូច្នេះ​ត្រូវមាន​កម្លំាង​ចម្រុះសហការគ្នា ៕