ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃប្រេង​ឥន្ធនៈ​ធ្លាក់ចុះ​ ព្រោះ​សង្គ្រាម​នៅ​​លីប៊ី​បាន​​បញ្ចប់​

12 ឆ្នាំ មុន

តម្លៃប្រេង​ឆៅធ្លាក់​ចុះក្នុង​ទីផ្សារអាស៊ី​នៅថ្ងៃចន្ទ ​ទី២២ ​សីហា ស្​របពេល​ដែលក្រុម​​ឧទ្ទាម​លីប៊ី​​​ចូលកាន់​កា.ប់រដ្ឋធានី​របស់ប្រទេស​បានមួយ​ផ្នែក ​ហើយ​ដំណាក់​​កាល​ចុង​​ក្រោយ​​របស់​លោក​​កាដាហ្វ៊ី​ជិតចូល​​មក​ដល់​​នោះ។​ ប្រេង​ក្នុង​ទីក្រុង​ញូវយ៉ក​ ថ្ងៃទី២១​ សីហា ​ក្នុង​មួយ​​ធុងតម្លៃ​​៨២,០១​ដុល្លារក្នុង​មួយបា​រ៉ែល

តម្លៃប្រេង​ឆៅធ្លាក់​ចុះក្នុង​ទីផ្សារអាស៊ី​នៅថ្ងៃចន្ទ ​ទី២២ ​សីហា ស្​របពេល​ដែលក្រុម​​ឧទ្ទាម​លីប៊ី​​​ចូលកាន់​កាប់រដ្ឋធានី​របស់ប្រទេស​បានមួយ​ផ្នែក ​ហើយ​ដំណាក់​​កាល​ចុង​​ក្រោយ​​របស់​លោក​​កាដាហ្វ៊ី​ជិតចូល​​មក​ដល់​​នោះ។​

ប្រេង​ក្នុង​ទីក្រុង​ញូវយ៉ក​ ថ្ងៃទី២១​ សីហា ​ក្នុង​មួយ​​ធុងតម្លៃ​​៨២,០១​ដុល្លារក្នុង​មួយបា​រ៉ែល ​បន្ទាប់ពី​ការ​ងើប​​ឡើងដល់​៨៣ដុល្លារ​កាលពី​​ព្រឹក​ដោយសារ​មានក្តីបារម្ភ​ពីតម្រូវ​ការប្រេង​​សហ​រដ្ឋ​អាមេរិក។​ លោក ​Victor Shun​ អ្នក​​វិភាគ​​ពីថាម​ពល​របស់​​ក្រុមហ៊ុន​ Puvin ​និង ​Gertz ​ក្នុង​​ប្រទេស​​សិង្ហ​បុរី​ថ្លែងថា​ នេះពិត​​ជា​ដំណឹងមួ​យយ៉ាង​សំខាន់ ​​ដែល​​ស្ថានភាព​នោះមិន​​ជាប់​ពាក់​ព័ន្ធនឹង​បញ្ហា​ក្នុង​​ប្រទេស​​លីប៊ី។​

ក្រុម​ឧទ្ទាមបា​នចូល​​កាន់​កាប់​​រដ្ឋធានី​ទ្រីប៉ូលី ​ហើយក៏​មាន​​ព័ត៌មានថា ​លោកកាដាហ្វ៊ី​បានរត់​ភៀស​​ខ្លួន​ចេញ​​ពី​ប្រទេស។​ លីប៊ី​ ជា​​ប្រទេស​​នាំ​​ប្រេង​​ចេញ​​ដែលមា​ន​​ចំ​នួន​១,៤៩ លាន​បារ៉ែល​​ក្នុង​មួយថ្ងៃ ​បន្ទាប់​ពី​មាន​ក្រុមឧ​ទ្ទាម​ងើប​​ឡើង​​​តស៊ូ​​​កាលពីពា​ក់​កណ្តាល​​ខែកុម្ភៈ​។ ប្រេងនាំ​ចេញ​​របស់ប្រទេ​សលីប៊ី​ប្រមាណ​​៨​៥ភាគរយ​ គឺចូល​​ទ្វីបអឺរ៉ុប​  ប៉ុន្តែ​ពេលមាន​បដិវត្ត​ន៍​​ផ្ទុះ​ឡើង​​ក៏បាន​រាំង​ស្ទះដល់​ផលិតកម្ម​ប្រេង​របស់​​ប្រទេស​នេះ។​

អ្នកវិភាគ​និយាយថា ​ក្រុមហ៊ុន​លក់ប្រេង​​ដែល​ទទួល​​រង​គំនាប​ពីវិបត្តិនៅ​ប្រទេស​លីប៊ី ​បាន​​ខំប្រឹង​​ផលិត​ប្រេង​កាន់តែ​ច្រើន​ឡើង ​ហើយក៏​មានន័យ​ថាការ​ផ្គត់ផ្គង់​ប្រេងទៅ​ទ្វីបអឺរ៉ុប​កាន់​តែ​ច្រើន​ដែរ។​ កាលពីថ្ងៃ​សុក្រ ​ទី​១៩ ​សីហា ​តម្លៃ​ប្រេង​​ធ្លាក់ចុះ​​៣,៧​ភាគ​រយ៕