ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនបោះ​ជំហាន​ទៅមុខ​ប្រឆាំងតម្លៃ​​ប្រាក់យ៉េង​ឡើងខ្ពស់

13 ឆ្នាំ មុន

ផ្សារហ៊ុន​អាស៊ាន​កំពុងស្ថិត​នៅក្នុង​​​ក្តី​ព្រួយ​​បារម្ភ​​គួរឲ្យ​កត់សម្គាល់​កាលពី​ថ្ងៃចន្ទ​​ ទី២២ ​សីហា ​បន្ទាប់​ពីការ​លក់ចេញ​យ៉ាងគគ្រឹក​គ្រេង​​ក្នុងទី​​​​ផ្សារ​ពិភពលោក​កាលពី​ចុងសប្តាហ៍​មុន​​។​ តម្លៃ​បាន​ស្ថិត​នៅក្បែរ​កំណត់ត្រា​ឡើងថ្លៃ​​បំផុតកាល​ពីថ្ងៃសុក្រ​ ទី១៩​ សីហា ​ដែល​​ពាណិជ្ជ​ករ​កំពុងសម្លឹងរក​ទីកន្លែង​សុវត្ថិភាព​​សម្រាប់​​ប្រាក់របស់គេ

ផ្សារហ៊ុន​អាស៊ាន​កំពុងស្ថិត​នៅក្នុង​​​ក្តី​ព្រួយ​​បារម្ភ​​គួរឲ្យ​កត់សម្គាល់​កាលពី​ថ្ងៃចន្ទ​​ ទី២២ ​សីហា ​បន្ទាប់​ពីការ​លក់ចេញ​យ៉ាងគគ្រឹក​គ្រេង​​ក្នុងទី​​​​ផ្សារ​ពិភពលោក​កាលពី​ចុងសប្តាហ៍​មុន​​។​

តម្លៃ​បាន​ស្ថិត​នៅក្បែរ​កំណត់ត្រា​ឡើងថ្លៃ​​បំផុតកាល​ពីថ្ងៃសុក្រ​ ទី១៩​ សីហា ​ដែល​​ពាណិជ្ជ​ករ​កំពុងសម្លឹងរក​ទីកន្លែង​សុវត្ថិភាព​​សម្រាប់​​ប្រាក់របស់គេ ​ប៉ុន្តែតម្លៃ​ប្រាក់យ៉េន​បែរ​ជា​ឡើង​​ថ្លៃ​ក្បែរ​តម្លៃប្រាក់​របស់ខ្លួន​កាលពី​សម័យ​​សង្គ្រាម​​លោក​លើកទី២ធៀប​ជាមួយប្រាក់​​ដុល្លារ ហេតុ​នេះ​រដ្ឋាភិបាល​ក្រុងតូក្យូ​បានចេញ ​សេចក្តី​​ជូន​ដំណឹង​ជាថ្មីម្តង​ទៀតដើម្បី​​មាន​ចំណាត់​​ការចូល​ក្នុងទីផ្សារ​ជួយប្រាក់​យ៉េនវិញ។​

តម្លៃប្រាក់​យ៉េននៅ​ត្រឹម៧៦,៦២​យ៉េនក្នុង​​មួយ​ដុល្លារ​ ​កាល​ព្រឹក​​ថ្ងៃ​ទី​២២ ​សីហា នៅ​​ទី​ក្រុង​​តូក្យូ ធៀប​​នឹង​៧៥,៩៥​ យ៉េនក្នុង​មួយ​ដុល្លារ​​កាល​ពីថ្ងៃសុក្រ ​ទី​១៩ សីហា។ បន្ទាប់ពី​ប្រទេស​ជប៉ុនរងគ្រោះ​ដោយ​រញ្ជួយដីថ្ងៃ១១ មីនា តម្លៃ​ប្រាក់យ៉េនឡើងខ្ពស់ជាងប្រាក់យ៉េន​ក្នុងសម័យ​សង្គ្រាមលោកលើកទី២ ដែលមាន​តម្លៃ​៧៦,២៥​យ៉េនក្នុងមួយដុល្លារ។
ប្រាក់យ៉េន​រ​បស់ជប៉ុន​ និងប្រាក់​ហ្រ្វង់​ស្វ៊ីស ​ជា​រូបិយ​ប័ណ្ណមាន​សុវត្ថិភាព​បំផុត​ ដែល​ទទួល​​​​បាន​ការ​ទាក់ទាញ​ទិញចូល​ ​ផ្ទុយពី​ក្តី​​បារម្ភ​ពី​វិបត្តិ​ប្រាក់​បំណុល​របស់អាមេរិក​​និង​តំបន់​​ប្រើ​ប្រាស់​​ប្រាក់អឺរ៉ូ​។

តាមរយៈ​សារព័ត៌​មានក្នុងស្រុក​ បានឲ្យ​ដឹង​កាល​​ពី​ចុង​​សប្តាហ៍​​មុនថា ​អាជ្ញាធរ​ជប៉ុនបាន​​ចាត់​​វិធាន​ការរួចជា​ស្រេចហើយ​ ក្នុង​ការ​​ទប់​ទល់​​ការ​ឡើងថ្លៃ​​ប្រាក់យ៉េន​ រួមទាំង​ការចូល​ធ្វើ​អន្តរា​គមន៍​ក្នុងទីផ្សារ។​ របាយកាណ៍​នោះនិយាយ​ថា​ ធនា​គារ​កណ្តាល​ជប៉ុនបាន​គិតគូរពីការ​​កាត់​បន្ថយ​​​រូបិយវត្ថុ​​ផង​ដែរ។ ​លោករដ្ឋមន្ត្រី​ក្រសួងការ​បរទេស ​Yoshi​hiko Noda​ បានបោះ​ជំហាន​​ទៅ​មុខ​​​ក្នុង​ការ​​​ប្រឆាំង​ទប់ទល់​​​នឹង​ការ​ឡើង​ថ្លៃ​នៃប្រាក់​​យ៉េន។ ​ផ្សារហ៊ុន​ជប៉ុន​ Nikkei​ ក្នុងទីក្រុង​​តូក្យូ​​បាន​​ផ្លាស់​​ប្តូរ​ភ្លាមៗ ​ដែល​ពេល​បើកទ្វា​ធ្លាក់ចុះ​ តែ​ក្រោយ​​​មក​​ឡើង​​ថ្លៃ​វិញ​ មុនពេល​បិទទ្វារ​បាយ​​​ថ្ងៃត្រង់ ​ហើយនៅ​ខ្ពស់​​ត្រឹម០,១៩​ភាគ​រយ៕