ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡើង​​​ផ្សារ​ដែក​ធ្លាក់​ពីលើ​រន្ទា​​ កម្ពស់​​៦​ម៉ែត្រ ​​​ក្អួត​ចេញបាយ​​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​យុវជន​​​​ជាជាង​ផ្សារ​​ដែក​​ម្នាក់​​ធ្លាក់​ពីលើ​​​​រន្ទាសន្លប់​ ខណៈ​ពេលដែល​​ឡើង​ទៅ​ផ្សារ​​​ដែកជាន់​​ខុស​​​​រន្ទា ​កាលពី​វេលា​ម៉ោង​​​៧​និង​​​៣០នាទី​ព្រឹកថ្ងៃទី​​​២២ សីហា ​២០១១ ​​នៅការដ្ឋាន​សាង​សង់​​​ខុន​ដូតាម​​​បណ្តោយ​​ផ្លូវ​​​​​​​២០៤៤ ​​ហៅ​ផ្លូវ​​​ម៉ៃ​ដា ​​ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ​​ខណ្ឌសែនសុខ ​​ហើយត្រូវ​​បញ្ជូន​ទៅ​ព្យាបាល​​នៅមន្ទីរពេទ្យ​ព្រះ​កុសុមៈ​។

ប្រភព​ព័ត៌មាន​​​​ពី​ឪពុក​​​មា​ដែល​​​ជូន​មក​​​មន្ទីរ​​​​ពេទ្យបាន​​​ឱ្យដឹង​ថា យុវជន​​រងគ្រោះឈ្មោះ​​​​​គឹម លី​ អាយុ​​​២២​ឆ្នាំ ​ជា​ជាង​ផ្សារ​​ដែក ​​មាន​ស្រុក​​កំណើត​​​នៅ​ភូមិ​​​ព្រៃ​កន្តួង ​ឃុំ​ព្រែកថ្មី ​​ស្រុក​កោះ​​ធំ​​ ខេត្តកណ្តាល ​មក​​ផ្សារ​ដែក​នៅ​កន្លែង​​​សាង​សង់​​ផ្ទះ​​ខុ​នដូរ​​ម្តុំ​ផ្លូវ​ម៉ៃ​ដាខាងលើ​។ ​នៅព្រឹក​កើត​ហេតុ​​នេះ យុវជនរងគ្រោះ​​​បានឡើង​​​​តាម​រន្ទា​ទៅ​ផ្សារ​ដែក​នៅលើ​ដំបូល ខណៈ​​ពេលកំពុង​តែ​ឡើង​​តាម​រន្ទា ស្រាប់តែ​​​ជាន់ខុសរន្ទា​​​បណ្តាល​ឱ្យធ្លាក់​​​ទៅ​ទើរ​លើ​​​ប្លង់សេ​​​មាន​កម្ពស់​​​៦ម៉ែត្រ​។

ប្រភព​ព័ត៌​មាន​​​បន្តទៀត​ថា ​​ពេលធ្លាក់​​​​ម​​ក​ធ្លុះ​​​ចង្កា​ចេញឈាម និង​ក្អួត​ចេញបាយមក​ក្រៅ​​ទាំង​អស់​​ ហើយ​រថយន្ត​​របស់​ថៅកែ​សំណង់​បានដឹក​មក​​​ដាក់​នៅមន្ទីរពេទ្យព្រះកុសុមៈ រួច​ចេញទៅ​វិញ​បាត់​។ ចំណែកជន​រងគ្រោះ គ្រូពេទ្យ​​​​កំពុង​ព្យាបាល​​សន្លប់​​មិនទាន់​ដឹង​ខ្លួន​​នៅឡើយទេ ៕