ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សា​ខា​កាក​បាទ​ក្រ​ហម​​ខណ្ឌ​នាំ​អំ​ណោយ​​ចែក​ជូន​ប្រ​ជា​ពល​រដ្ឋ​ក្រី​ក្រ និង​ចាស់​ជរា

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​កម្មាធិការ​​អនុសាខា​កាកបាទ​ក្រហម​​​​កម្ពុជា​ខណ្ឌទួលគោក ​​កាលពីរសៀល​ថ្ងៃទី​​​១៩ សីហា ​​បាននាំ​​យក​អំណោយទៅ​​ចែកជូន​ដល់​ប្រជា​ពលរដ្ឋ​​ក្រីក្រ និងចាស់ជរា​​​ចំនួន​​៧គ្រួសារ រស់​នៅ​​​​​ក្នុង​សង្កាត់​បឹង​សាឡាង​​ ខណ្ឌទួលគោក​។​អំណោយដែល​​នាំ​យក​ទៅ​ចែកជូន​​នោះ​ក្នុង​​១គ្រួសារៗ​​​​ទទួល​ បាន​​អង្ករ​​

រាជធានី​ភ្នំពេញ ៖ គណៈ​កម្មាធិការ​​អនុសាខា​កាកបាទ​ក្រហម​​​​កម្ពុជា​ខណ្ឌទួលគោក ​​កាលពីរសៀល​ថ្ងៃទី​​​១៩ សីហា  ​​បាននាំ​​យក​អំណោយទៅ​​ចែកជូន​ដល់​ប្រជា​ពលរដ្ឋ​​ក្រីក្រ និងចាស់ជរា​​​ចំនួន​​៧គ្រួសារ រស់​នៅ​​​​​ក្នុង​សង្កាត់​បឹង​សាឡាង​​ ខណ្ឌទួលគោក​។​អំណោយដែល​​នាំ​យក​ទៅ​ចែកជូន​​នោះ​ក្នុង​​១គ្រួសារៗ​​​​ទទួល​បាន​​អង្ករ​​ចំនួន​​​៥០គីឡូក្រាម​ មី​​១​កេស ​​​ទឹកស៊ីអ៊ីវ​​​៦ដប ​​ត្រី​​ខ​​៥កំប៉ុង​ ស្ករ​ស​​​១គីឡូក្រាម​ ​ទឹកដោះ​គោ​​២កំប៉ុង ​និង​ថវិកា​​ចំនួន​​៥ម៉ឺនរៀល​។

លោកសាំង​ សុភៈវិចិត្រ ​​ប្រធានគណៈ​កម្មា​ធិ​ការ​​អនុសាខា​កាកបាទក្រហម​កម្ពុជាខណ្ឌ​ទួលគោក បាន​​ថ្លែង​​ថា កាកបាទក្រហម​​​កម្ពុជា​​ដែលមានលោកជំទាវ​កិត្តិ​ព្រឹទ្ធបណ្ឌិត​​​ប៊ុន រ៉ានី ហ៊ុន សែន ​​ជាប្រធាន​​ ​បានគិតគូរ​​យ៉ាង​ខ្លាំង​​​ចំពោះ​ប្រជា​ពលរដ្ឋ​​ក្រីក្រ ចាស់ជរា​​​គ្មានទីពឹង ​​ជន​រងគ្រោះ​​​​ដោយ​គ្រោះ​ធម្មជាតិ និងគ្រោះ​​អគ្គិ​ភ័យ​​ផ្សេងៗ ហើយ​តែង​តែ​​ចុះ​សាកសួរ​​សុខទុក្ខ និងនាំ​អំណោយយក​​ទៅ​ចែក​ជូន​ជា​បន្ត​បន្ទាប់​។ ដោយសារ​​​មានការ​ណែនាំ​​ពីលោកជំទាវ ក៏​ដូច​ជា​​សាខា​កាកបាទក្រហម​​​​រាជធានីភ្នំពេញ ​អនុ​សាខា​​កាកបាទ​ក្រហម​​ខណ្ឌ​ទួលគោក ​តែង​តែ​​​ចុះ​មូលដ្ឋាន​​​ជាប្រចាំ​​​ស្រាវជ្រាវ​​​រកប្រជា​ពល​រដ្ឋ​​ក្រីក្រ​​​ ចាស់ជរា គ្មានទីពឹង ​និងនាំ​អំណោយ​​មក​ជួយ​ឧបត្ថម្ភ​​​​ជា​បន្តបន្ទាប់​។

លោកសាំង​ សុភៈវិចិត្រ ​បន្ត​ទៀត​ថា​ អំណោយ​​​ទាំងនេះ​​​មិនអាច​​បំពេញ​តម្រូវ​​ការ​បាន​​គ្រប់​គ្រាន់​​​នោះ​ទេ​ តែ​​វាអាច​ជួយ​សម្រួលការ​​លំបាក​របស់​​បង​ប្អូន​បាន​មួយ​គ្រា​​ដែរ ។ ម្យ៉ាង​ទៀត ​​នេះ​ជាការ​យក​ចិត្ត​​ទុក​ដាក់​ និង​​ជួយ​រំលែក​ទុក្ខ​​​​លំបាក​រ​បស់​កាកបាទក្រហម​​កម្ពុជា ក្នុង​​នាម​មនុស្សធម៌​​បំផុត ៕