ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​អ្នក​រត់​ម៉ូតូ​ឌុប​ថៃ​2នាក់​វាយ​ឱ្យ​សន្លប់​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ប្រជា​ពល​រដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​អ្នក​រត់​ម៉ូតូ​ឌុប​ថៃ​២​នាក់​ព្រួត​គ្នា ​វាយ​បណ្តាល​ឱ្យ​សន្លប់​ដេក​ស្តូក​ស្តឹង​ ខណៈ​ពេល​ដើរ​ចេញ​ពី​ធនា​គារ​បើក​លុយ​ជិត​ផ្សារ​តាប់​ប្រា​យ៉ា​ កា​លពី​វេលា​ម៉ោង​​៥ និង​៣០​នាទី​ល្ងាច​​ ថ្ងៃ​ទី​១៩ សីហា ក្នុង​ស្រុក​តាប់​ប្រា​យ៉ា​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​។

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ប្រជា​ពល​រដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​អ្នក​រត់​ម៉ូតូ​ឌុប​ថៃ​២​នាក់​ព្រួត​គ្នា​វាយ​បណ្តាល​ឱ្យ​សន្លប់​ដេក​ស្តូក​ស្តឹង​ ខណៈ​ពេល​ដើរ​ចេញ​ពី​ធនា​គារ​បើក​លុយ​ជិត​ផ្សារ​តាប់​ប្រា​យ៉ា​ កា​លពី​វេលា​ម៉ោង​​៥ និង​៣០​នាទី​ល្ងាច​​ ថ្ងៃ​ទី​១៩ សីហា ក្នុង​ស្រុក​តាប់​ប្រា​យ៉ា​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​។

ជន​រង​គ្រោះ​ឈ្មោះ​ភាវ សុធា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​បន្ទាយ​​មាន​រឹទិ្ធ​ ឃុំ​គោក​រមៀត ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយ​មាន​ជ័យ​។ ជន​រង​គ្រោះ​បាន​ទៅ​បើក​លុយ​ពី​ធនា​គារ​ថៃ​ជិត​ផ្សារ​តាប់​ប្រាយ៉ា ។ លុះ​ពេល​ចេញ​មក​វិញ​​ហួស​មុខ​ធនា​គារ​បន្តិច​ ស្រាប់​តែ​អ្នក​រត់​ម៉ូតូ​ឌុប​ថៃ​២​នាក់​លប​វាយ​ពី​ក្រោយ​បណ្តាល​ឱ្យ​​ដួល​សន្លប់​នៅ​នឹង​កន្លែង។ ​ឃើញ​ដូច្នោះ​ប្រជា​ពល​រដ្ឋ​ថៃបាន​ស្រែក​ឆោ​ឡោ​ ហើយ​​ជនដៃ​ដល់​​ទាំង​២​នាក់​​បើក​ម៉ូតូ​​គេច​​ខ្លួ​ន​បាត់​។ ជន​រង​គ្រោះ​ត្រូវ​គេ​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ស្រុក​តាប់​ប្រាយ៉ា​​។

សមត្ថ​កិច្ច​កម្ពុជា​​សន្និ​ដ្ឋាន​ថា នេះ​គឺ​ជា​ករណី​ប្លន់​យក​លុយ​មិន​បាន​សម្រេច​របស់​ក្រុម​ជន​ទុច្ច​រិត​២​នាក់​នោះ​។ បើ​កុំ​​តែ​​ប្រជា​ពល​រដ្ឋ​ថៃ​ជួយ​ ​ម្លេ៉ះ​ពួក​ចោរ​​យក​លុយ​ជន​រង​គ្រោះ​​បានមិន​ខាន​​ ៕