ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿ.ងញៀ.នចម្រុះជាង​២.៦០០​គីឡូក្រាម​ត្រូវ​បាន​សមត្ថកិច្ច​​យក​ទៅ​ដុត​កម្ទេច​ចោល

2 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហាញ​សំណាក​គ្រឿងញៀន នៅ​ចំពោះ​មុខ​អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច​ចំរុះ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​៤ ខែកក្កដា ឆ្នាំ​២០២៥​ មុន​នឹង​យក​ទៅ​ដុត​កម្ទេច​ចោល…

ខេត្ត​ព្រះ​សីហ​នុ​ ៖ អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​បង្ហាញ​សំណាក​គ្រឿងញៀន នៅ​ចំពោះ​មុខ​អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច​ចំរុះ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​៤ ខែកក្កដា ឆ្នាំ​២០២៥​ មុន​នឹង​យក​ទៅ​ដុត​កម្ទេច​ចោល ដែល​គ្រោង​ធ្វើការ​ដុត​កម្ទេចចោល ។

លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​តំណាង​ឯកឧត្តម សៀង សុខ ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ដឹង​ថា គ្រឿងញៀន​ចំរុះ​ដែល​ត្រូវ​យក​ទៅ​ដុត​កម្ទេច​ចោល​នេះ​មាន​ចំនួន​ជាង​២៦០០​គីឡូក្រាម​(​ជាង​ពីរ​ពាន់​ប្រាំមួយ​រយ​) និង​ថា គ្រឿងញៀន​ទាំង​អស់នេះ ត្រូវ​បាន​សមត្ថកិច្ច​មាន​ដូច​ជា​នគរបាល​កងរាជអាវុធហត្ថ​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​​បង្ក្រាប​រឹបអូស​បានជា​បន្តបន្ទាប់​កន្លង​មក និង​បាន​បញ្ចប់​និ​តិ​វិធី​ផ្លូវច្បាប់​នៅ​តុលាការ​រួចរាល់ ​។

បើ​តាម​លោក ពេញ ពិសិដ្ឋ បញ្ជាក់​ថា ជន​ល្មើស​ពាក់​ព័ន្ធ​​ក្នុង​អំពើ​ជួញដូរ​គ្រឿង​ញៀន​ដែល​សមត្ថកិច្ច​ចាប់ខ្លួន មាន​ទាំង​ជនជាតិ​ខ្មែរ​និង​មួយ​ចំនួន​ទៀត​ជា​ជនបរទេស ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​តាម​ផ្លូវច្បាប់​ដោយ​មិន​លើកលែង​ឡើយ​ ។

ក្នុង​នាម​ សាលាដំបូង និង​អយ្យការ​អម​សា​ដំបូង​ខេត្ត​ព្រះ​សីហ​នុ លោក​ព្រះរាជអាជ្ញា​រង​បាន​អំពាវ​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន តាម​រយៈ​ការ​អប់រំ​កូនចៅ​ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​ថា​អ្នក​ប្រព្រឹត្ត​បទល្មើស​គ្រឿ ង​ញៀន គឺជា​អ្នក​បំផ្លាញ​អនាគត​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ