ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិភោគ​​សាច់​ក្រហម​​​អាច​ប្រឈម​នឹង​ជំងឺ​​​ទឹក​នោមផ្អែម​

12 ឆ្នាំ មុន

ដោយ ៖ សិរី ពិសិដ្ឋ​
រាជធានីភ្នំពេញ​​ ៖ ​​យោង​តាម​​​​ការ​សិក្សា​​ថ្មី​មួយ​​​បាន​ឱ្យ​ដឹង​ថា ការ​បរិភោគ​​​​សាច់ក្រហម​ ទោះ​​​​សាច់​ដែល​ផ្សំ​​គ្រឿង​ហើយ​ឬ​​មិនទាន់​​​ក៏​ដោយ ​​​ដូចជា​​សាច់​បីជាន់​​ សាច់​គោ​ សាច់ក្រក និង​​សាច់ Hot Dogs អាច​ធ្វើ​​ឱ្យ​​​លោក​​-អ្នក​ប្រឈម​​​នឹង​ជំងឺ​​ទឹកនោម​​ប្រភេទ​​​ទីពីរ​។

ដោយ ៖ សិរី ពិសិដ្ឋ​
រាជធានីភ្នំពេញ​​ ៖ ​​យោង​តាម​​​​ការ​សិក្សា​​ថ្មី​មួយ​​​បាន​ឱ្យ​ដឹង​ថា ការ​បរិភោគ​​​​សាច់ក្រហម​ ទោះ​​​​សាច់​ដែល​ផ្សំ​​គ្រឿង​ហើយ​ឬ​​មិនទាន់​​​ក៏​ដោយ ​​​ដូចជា​​សាច់​បីជាន់​​ សាច់​គោ​ សាច់ក្រក និង​​សាច់ Hot Dogs អាច​ធ្វើ​​ឱ្យ​​​លោក​​-អ្នក​ប្រឈម​​​នឹង​ជំងឺ​​ទឹកនោម​​ប្រភេទ​​​ទីពីរ​។

ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​​​ទី​​​ពីរនេះ ​​គឺ​មាន​ការ​ទាក់​ទង​ទៅ​​នឹង​ការ​​ធាត់​ហួស​ ដែល​ធ្វើ​​​ឱ្យរាង​​​​កាយ​របស់​​យើងមិន​អាច​​​​ផលិត​​​អ័រម៉ូន Insulin (ការ​បំលែង​ជាតិស្ករ​) បាន​គ្រប់​គ្រាន់ ឬ​​កោសិ​កា​​មិនអា​ចប្រើ​​​ប្រាស់ Insulin បា​នត្រឹមត្រូវ​​ល្អ​។​ ដូច្នេះ​​វា​នឹង​​​នាំ​ឱ្យ​​​ជាតិស្ករ​​​ក្នុងឈាម​​សល់​ច្រើន​​ អាច​​ឈាន​​​ទៅកើត​ជំងឺ​​ទឹកនោម​ផ្អែម​​ប្រភេទ​ទី​​​២  ហើយ​នៅពេល​​​​លោក​​-អ្នក​មានជំងឺ​ទឹក​នោម​​​​ផ្អែម​​បែប​នេះ ​​វា​អាច​បង្ក​​ឱ្យ​មាន​​ផល​វិបាក​​​ដូចជា​​ជំងឺ​បេះ​ដូង ​ស្រវាំង​ភ្នែក ​ខូចសរសៃប្រសាទ​​ និង​តម្រង​នោម​។

គេបានធ្វើ​​ស្ថិតិ​​​អ្នក​​ចូលរួម​​បរិភោគ​​​សាច់​ក្រហម​ មិនទាន់​ផ្សំ​គ្រឿង​ចំនួន​​​៩៩,៥​ក្រាម ​ក្នុង​មួយថ្ងៃ មាន​​​ដូចជា សាច់អាំង ឬ​សាច់​ចិញ្ច្រាំ​ប័រ​ហ្គ័រ​ ក្រោយ​​មក​រកឃើញ​ថា ​​ពួកគេ​អាច​​មាន​ឱកាស​​​​២០% ក្នុងការ​វិវត្តន៍​ទៅរក​ជំងឺ​ទឹកនោម​​ផ្អែម​ប្រភេទ​​​ពីរ​។​ ចំពោះ​អ្នកដែល​​បរិភោគ​​តែ​ពាក់​កណ្តាល​​​នៃ​ចំនួន​សាច់​ក្រហម​ខាង​លើ​វិញ ​ប៉ុន្តែ​​​ផ្សំគ្រឿង​​ដូច​ជា​សាច់​បីជាន់​​ពីរ​បន្ទះ​​​ ឬសាច់ ​Hot Dogs មួយ ​គឺអាច​​ធ្វើ​ឱ្យប្រឈម​​​នឹងការ​​​កើតជំងឺ​ទឹកនោម​ផ្អែម​​ប្រភេទ​ពីរ រហូត​​ដល់​​​​៥១%​។

សាស្ត្រាចារ្យ​​ផ្នែកចំណី​អាហារ និង​​ជំងឺ​រាត​ត្បាត​នៅ​​​​សាកលវិទ្យាល័យ​​​ Harvard ខាង​សុខ​ភាព​​សាធារណៈ​និយាយ​ថា ​ចំនួននៃ​ការ​បរិភោគ​​សាច់ក្រហម ​មិន​ជា​ច្រើន​ខ្លាំង​ក្លា​​​នោះទេ ប៉ុន្តែ​​​ការប្រឈម​​មុខ​​​បែរជាខ្ពស់​​ទៅវិញ ។ ​ការទទួល​ទាន​​​អាហារ​ជា​សាច់​ក្រហម​​ទៀង​ទាត់​​ ជា​ពិសេស​​សាច់​ដែល​ផ្សំ​​​គ្រឿង​ហើយ គឺមាន​ការទាក់ទង​​គ្នា​ក្នុងការប្រឈម​មុខ​​ខ្ពស់​នឹង​​ជំងឺទឹកនោម​ផ្អែម​​​ប្រភេទ​​ពីរ​។ ​ការរកឃើញ​​នេះគឺមាន​​​សារ​​សំខាន់​ណាស់ ដែលធ្វើ​​ឱ្យយើង​បាន​​ដឹង​នូវ​ការ​​កើនឡើង​នៃ​អ្នកជំងឺ​​​ទឹកនោម​ផ្អែម និង​ការ​កើនឡើង​​​រឹត​តែ​ច្រើន​នៃការទទួលទាន​សាច់ក្រហម​។

ដោយឡែក​​ក្រុមហ៊ុន​ឧស្សាហ​កម្ម​មួយ​បាន​ជំទាស់​​​នូវការរកឃើញ​មួយនេះ​។ ​​លោក Shalene McNeill នាយប្រតិបត្តិនៃ​ការ​ស្រាវ​ជ្រាវ​អាហារូបត្ថម្ភ​​របស់​មនុស្ស​នៅ​ឯសមាគម National Cattlemen’ Beef Asscociation និយាយ​ថា ​«ការ​ស្រាវជ្រាវ​​​​នៃ​ចំណុច​​សំខាន់​លើ​​រាង​កាយ​បង្ហាញ​​​ឱ្យ​​ឃើញ​ថា សាច់​គោ​​​ដែល​គ្មាន​​​​ខ្លាញ់​មាន​អត្ថប្រយោជន៍​​​ជា​ខ្លាំង​​នៅក្នុង​​របប​អាហារ​​វា​ផ្តល់​​​នូវថាមពល​​​សុខភាព ក្នុងនោះ​ក៏​ជួយ​កាត់​បន្ថយការ​​កើត​ជំងឺ​​​​ទឹក​នោម​ផ្អែម​​ប្រភេទទ​ី​ពីរដែរ ហើយ​វា​មិន​​ដូច​ការ​​លើកឡើង​​​​របស់​អ្នក​​សិក្សា​នៃ​​​​សាកលវិទ្យាល័យ Harvard ដែល​ថា ​សាច់ក្រហម​​​ដែល​ពេញ​​គួរតែ​​​ផ្លាស់ប្តូរ​​ក្នុង​ការ​​​​ទទួលទាន​​​ទានដូចជា​​សាច់គោជាដើម ។ ​តាម​ពិត​ទៅវា​ពិបាក​​​ឱ្យផ្លាស់ប្តូរ​​​​ណាស់ ព្រោះ​ថា សាច់​គោ​​សំបូរទៅដោយ​​​​សារ​ជាតិចិញ្ចឹម​​​ មនុស្ស​គ្រប់​គ្នា​គិត​ថា សាច់​គោ​ជាអាហារ​ដែលមាន​អត្ថ​ប្រយោជន៍​​សម្រាប់​សុខភាព៕