ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានធ្វើអត្តឃាតដោយយកកាំបិតចិតបន្លែអារ.កសម្លាប់ខ្លួននៅក្រោមផ្ទះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២០ សីហា ២០១១ នៅភូមិដូនស្វាយ ឃុំទ្រាស ស្រុកស្វាយចេក គឺស្លាប់ចោលកូនប្រុសស្រី៣នាក់។
បុរសដែលសម្លាប់ខ្លួនឯងនេះ ឈ្មោះនួន អង អាយុ៣៧ឆ្នាំ នៅភូមិខាងលើ មានប្រពន្ធ និងកូនប្រុសស្រីចំនួន៣នាក់ ។ ប៉ុន្តែប្រពន្ធបានទៅធ្វើការនៅប្រទេសថៃ និងយកកូនស្រីម្នាក់ទៅជាមួយច្រើនខែមកហើយ។ មន្ត្រីនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា តាមការរៀបរាប់ពីកូនប្រុសច្បងរបស់សពប្រាប់ថា ក្រោយពីកូនមកពីចងសន្ទូចនាយប់នោះ ឃើញឪពុកដេកនៅក្រោមផ្ទះ ក៏បានដាស់ឱ្យគាត់ឡើងទៅដេកក្នុងមុងលើផ្ទះកុំឱ្យមូសខាំ ក៏ស្រាប់តែឃើញកាំបិតចាក់ជាប់នឹងបំពង់ក មិនដឹងថា គាត់ធ្វើអត្តឃាតពីពេលណានោះទេ ហើយក៏បានស្រែកឆោឡោឡើងផ្អើលអ្នកជិតខាងមកមើលទាំងកណ្តាលរាត្រី។
មន្ត្រីនគរបាលបញ្ជាក់ថា បុរសដែលស្លាប់នេះបានយកកាំបិតចិតបន្លែចាក់ចំបំពង់ក រួចទាញគាស់អារផ្តាច់ បណ្តាលឱ្យដាច់បំពង់ខ្យល់ដេកស្លាប់ក្នុងថ្លុកឈាម។ បើតាមការបំភ្លឺពីអ្នកជិតខាង បុរសរូបនេះធ្វើកងទ័ពមានរបួសដោយអំបែងគ្រាប់ជាប់ក្នុងក្បាល ឱ្យតែផឹកស្រាស្រវឹងគិតចង់តែស្លាប់ ដូចជាកាលពី៣-៤ថ្ងៃ មុន គេផឹកស្រវឹងនិយាយថា ចង់តែចង.កសម្លាប់ខ្លួនទេ បើប្រពន្ធគេមិនត្រឡប់ពីថៃវិញ៕
ចែករំលែកព័តមាននេះ