ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ចោរឆក់​២​នាក់​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​ជាង​៥​ម៉ោង

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ឆក់​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២ ​ស្រាវ​ជ្រៅ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហិង្សា​(​ឆក់​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក​iphone13) នៅ​ចំណុចផ្លូវ​១៩២៨​ក្រុម​ទី​២ ភូមិ​គង្គា​ផុស​សង្កាត់​ទួល​សង្កែ​ទី​២​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ឆក់​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២ ​ស្រាវ​ជ្រៅ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហិង្សា​(​ឆក់​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក​iphone13) នៅ​ចំណុចផ្លូវ​១៩២៨​ក្រុម​ទី​២ ភូមិ​គង្គា​ផុស​សង្កាត់​ទួល​សង្កែ​ទី​២​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ប្រ​មោ​ណ​ជាង​៥​ម៉ោង​។

 ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​១-​ឈ្មោះ ម៉ា​ន គង្គា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ព្រៃ​ទ្រា សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​) ,២-ឈ្មោះ សុខ ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​(​មាន​សារធាតុ​ញៀន​)​ ។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ទូរស័ព្ទ ឈ្មោះ ស៊ុំ សី​រី​វឌ្ឍនៈ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរសិស្ស មាន​ទីលំនៅ​ចំណុច​ភូមិ ជំ​ម្រៅ សង្កាត់​គោក​រកា ខណ្ឌ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

តាម​នគរបាល​បានអោយ ដឹង​ថា ជនសង្ស័យ​មាន​បក្សពួក​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​របស់​ជន​រង​គ្រោះ​នៅ​ចំណុច ផ្លូវ​១៩២៨​ក្រុម​ទី​២ ភូមិ​គង្គា​ផុស​សង្កាត់​ទួល​សង្កែ​ទី​២​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣​និង​២០​នាទី​រសៀល​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជាមួយ​មិត្ត​ភ​ក្តិ។

​នៅ​ក្នុង​សកម្មភាព​សង្ស័យ​បាន​ឆក់​ទូរ​សព្ទ​ម៉ាក iphone មួយ​គ្រឿង​បាន​សម្រេច​រួច​ពី​ជិះ​គេច ខ្លួន​បាត​។​បន្ទាប់​ពី​រង​គ្រោះ​ដោយសារ​ចោរឆក់​ម្ចាស់​ទូរស័ព្ទ​បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​ទី ២​ហើយ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយនឹង​នគរបាល​ខណ្ឌ​ឫ​ស្សិ​កែវ​បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់​បាន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្លូវ​បេតុង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​រួច​ក៏​នាំ​ខ្លួន​មក​កាន់​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​ទី​២​ដើម្បី​សាកសួរ​។

 បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដក​រហូត​វត្ថុ​តាង​រួម​មាន​ម៉ូតូ​ចំនួន២គ្រឿង ០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០២៥ ពាក់​ស្លាក់​លេខ​ភ្នំពេញ​1LK-6642 (​ជា​របស់​ជនសង្ស័យ​ឈ្មោះ​ម៉ា​ន គង្គា​)​និង​គ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០២៥ ពាក់​ស្លាក់​លេខ​ភ្នំពេញ​1LQ-1715(​ជា​របស់​ជនសង្ស័យ​ឈ្មោះ​សុខ ពេជ្រ​)​ព្រមទាំង​ទូរ​សព្ទ ចំនួន​០២​គ្រឿង​ម៉ាក​redmi ព​ណ៍​ខៀវ និង​ម៉ាក​iphone12 ព​ណ៍​ស​។​ចំណែក​ទូរ​សព្ទ​របស់​ជន​រង​គ្រោះ​ពុំ​ទាន ដកហូត​បាន​ឡើយ​ត្រូវ​បាន​ជនសង្ស័យ​ប្រគល់​ទៅ​ឲ្យ​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ឆ្រឹ​ង ភេទ​ប្រុស អាយុ​ប្រហែល​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​គេចខ្លួន​បាត់​។

ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ