ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​​តេជ​គុណ​​សុវណ្ណ​ ជោតិ ខឹម​ សម្បត្តិ ប្រគល់​អំណោយ​​ដល​កាក​បាទ​ក្រហម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អំណោយ​ជា​សម្ភារ ជា​គ្រឿង​ឧប​ភោគ​​បរិ​ភោគ និង​បច្ច័យ​​ត្រូវបាន​ព្រះ ​តេជ​គុណ​​សុវណ្ណ ជោតិ ខឹម​ សម្បតិ្ត ​ប្រធាន​សហ​គមន៍​​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​​កម្ពុជា ​និងជា​ចៅ​អធិ​ការ​វត្ត​ញាណ​ រង្សី ប្រគល់​​ជូន​ដល់​គណៈ​កម្មា​ធិការ​ អនុ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា ខណ្ឌ​​ឫស្សី​កែវ ​និង​ចែក​ជូន​​ដល់​ប្រជា​ពល​រដ្ឋ​​ក្រីក្រ​ចា​ស់ជរា​ចំនួន​៥​​គ្រួសារ​រស់​ នៅ​​សង្កាត់​ទួល​

រាជធានីភ្នំពេញ ៖ ​អំណោយ​ជា​សម្ភារ ជា​គ្រឿង​ឧប​ភោគ​​បរិ​ភោគ និង​បច្ច័យ​​ត្រូវបាន​ព្រះ ​តេជ​គុណ​​សុវណ្ណ ជោតិ ខឹម​ សម្បតិ្ត ​ប្រធាន​សហ​គមន៍​​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​​កម្ពុជា ​និងជា​ចៅ​អធិ​ការ​វត្ត​ញាណ​ រង្សី ប្រគល់​​ជូន​ដល់​គណៈ​កម្មា​ធិការ​ អនុ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា ខណ្ឌ​​ឫស្សី​កែវ ​និង​ចែក​ជូន​​ដល់​ប្រជា​ពល​រដ្ឋ​​ក្រីក្រ​ចា​ស់ជរា​ចំនួន​៥​​គ្រួសារ​រស់​នៅ​​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។ 

ពិធី​ប្រគល់​​ និង​ចែក​អំណោយ​​នេះ​​បាន​រៀប​ចំឡើង​​កាលពីរសៀល​ថ្ងៃ​​ទី១៩ សីហា ​​នៅ​វត្ត​ញាណ​ រង្សី ​ដោយ​មាន​ការ​​និមន្ត​ចូលរួម​​ពី​សំណាក់​​ព្រះ​ញាណ​វង្ស​ ខឹម​ សន ព្រះមេគណ​រាជ​ធានី​ភ្នំពេញ ។ អំណោយ​​ដែល​ប្រគល់​ជូន​ដល់​អនុ​សាខា​កាក​បាទ​ក្រហ​ម​កម្ពុជា​ខណ្ឌ​ឫស្សី​កែវ រួម​មាន​បច្ច័យ​ចំនួន​​៤​លាន​រៀល អង្ករ១​តោន សម្ភារ​​ប្រើ​ប្រាស់​​៤​សម្រាប់ ​មី​១០​កេស​តូច  ទឹក​ត្រី​​​៥យួរ ​ទឹក​ស៊ី​អ៊ីវ​៥​យួរ ស្ករ​ស​៥០​គីឡូ​ក្រាម ​និង​ទឹក​ដោះ​គោ​​២០​កំប៉ុង។ ចំណែក​អំណោយ​ដែល​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​​​ក្រីក្រចាស់​ជរា​ក្នុង​១​គ្រួសារ​​ទទួល​បាន​ថវិកា​​​២០​ម៉ឺន​រៀល ​អង្ករ​​៥០​គីឡូក្រាម មី​១​កេស ​ទឹក​ត្រី​​១​យួរ ​ទឹក​ស៊ី​អ៊ីវ​១​យួរ ស្ករ​ស​២​គីឡូ​ក្រាម​ ទឹក​ដោះ​​គោ​២​កំប៉ុង ​ទឹក​ក្រូច​៤​កំប៉ុង ​ត្រីខ​៤​កំប៉ុង និងតែ​៤​កញ្ចប់ ។

ព្រះ​តេជ​គុណ​សុវណ្ណ ជោតិ ខឹម​សម្បត្តិ ប្រធាន​​សហ​គមន៍​មូល​និធិ​នគ​រ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​ និង​ជា​ចៅ​អធិ​ការ​​វត្ត​ញាណ​ រង្សី មាន​ថេរ​ដីកាឱ្យ​ដឹងថា អំណោយ​​ដែល​​យក​មក​ចែក​ជូន​ដល់​ញាតិ​ញោម​​នៅ​​ពេល​​នេះ​ ជា​អំណោយ​​របស់​ព្រះសង្ឃ​​ គណៈ​កម្ម​ការ​​អាចារ្យ​វត្ត ពុទ្ធ បរិ​ស័ទ​​ ដែល​​បាន​ខិត​ខំ​​បំពេញ​​កាតព្វ​កិច្ច​​ធ្វើ​សង្គហ​ធម៌ និង​មនុស្ស​​ធម៌​ដល់​សង្គម​ជាតិ ។ ព្រះ​តេជ​គុណ​មាន​ថេរ​ដីកា​បន្ត​ទៀតថា ​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ដែល​មាន​សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​ជា​ប្រមុខ និង​លោក​ជំទាវ​​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ​បាន​យក​ចិត្ត​ទុកដាក់​​យា៉ង​ខ្លាំង​ចំពោះ​ប្រជា​ពល​រដ្ឋ​ ហើយ​តែង​​នាំអំណោយ​មក​ជួយ​ដល់​ញាតិ​ញោម​​នៅ​តាម​​បណ្តា​​ខេត្ត​ទូទាំង​ប្រទេស ៕