ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​ប្រជាពលរដ្ឋ​​ក្រី​ក្រ​ចំនួន​៨​គ្រួសារ​រស់នៅ​​ក្នុង​សង្កាត់​​​ ចាក់អង្រែ​​លើ​ខណ្ឌ​​មានជ័យ ត្រូវ​បាន​អាជ្ញាធរ​​ខណ្ឌ​ដឹកនាំ​​ដោយ​លោក​គួច ចំរើន ​អភិបាល​ខណ្ឌ​ចុះ​ចែក​អំណោយ​​​កាលពីព្រឹក​ថ្ងៃទី១៩ សីហា ​ឆ្នាំ​២០១១ ។ អម​ដំណើរ​​ជាមួយគណៈ​ប្រតិភូ​​​នា​ឱកាស​​នោះ​រួម​មាន​​​លោក​ឡុង ង៉ែត ​​នាយក​រដ្ឋ​​​បាល​ខណ្ឌ​​មានជ័យ លោក​ពៅ ហួត ​ចៅ​សង្កាត់​​ច្បារ​អំពៅ​​​ទី១ ​

រាជធានីភ្នំពេញ ៖ ​​​ប្រជាពលរដ្ឋ​​ក្រី​ក្រ​ចំនួន​៨​គ្រួសារ​រស់នៅ​​ក្នុង​សង្កាត់​​​ចាក់អង្រែ​​លើ​ខណ្ឌ​​មានជ័យ ត្រូវ​បាន​អាជ្ញាធរ​​ខណ្ឌ​ដឹកនាំ​​ដោយ​លោក​គួច ចំរើន ​អភិបាល​ខណ្ឌ​ចុះ​ចែក​អំណោយ​​​កាលពីព្រឹក​ថ្ងៃទី១៩ សីហា ​ឆ្នាំ​២០១១ ។ អម​ដំណើរ​​ជាមួយគណៈ​ប្រតិភូ​​​នា​ឱកាស​​នោះ​រួម​មាន​​​លោក​ឡុង ង៉ែត ​​នាយក​រដ្ឋ​​​បាល​ខណ្ឌ​​មានជ័យ លោក​ពៅ ហួត ​ចៅ​សង្កាត់​​ច្បារ​អំពៅ​​​ទី១ ​លោកយ៉ិន ​​វុធ ​ចៅ​សង្កាត់​​​ច្បារ​អំពៅ ​​ទី២ ​និង​លោក​កែវ ​​សាវឿន ​ចៅសង្កាត់​​ចាក់​អង្រែ​​លើ ។

មានប្រសាសន៍​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​​ក្នុងពិធី​ខាងលើ​នេះ ​លោក​គួច ចំរើន បានថ្លែងថា ​​ដោយ​អនុវត្ត​តាម​គោល​នយោ​បាយ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន ​​ នាយករដ្ឋ​មន្ត្រី​នៃ​​ព្រះរា​ជា​ណាចក្រ​កម្ពុ​ជា​​ និងមិន​ទុក​ឱ្យ​ពលរដ្ឋ​ណាម្នាក់​​ស្លាប់ដោយ​អត់អាហារ​ ហើយម្យ៉ាង​ទៀត​​​ដោយ​អនុវត្ត​​​តាម​​​វិធី​មនុស្សធម៌​របស់​កាកបាទក្រហម​​កម្ពុជា​​ក្រោម​ការ​ដឹកនាំ​​របស់​លោក​ជំទាវ ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ប៊ុន រ៉ានី ​​ហ៊ុន សែន ​​ទើប​អាជ្ញា​ធរ​​ខណ្ឌ​មានជ័យ​​​រួមជាមួយ​អាជ្ញា​ធរ​សង្កាត់​ចាក់​អង្រែ​​លើ​បានចុះ​ពិនិត្យ​​ជាក់ស្តែង​​​ពី​សុខទុ​ក្ខ​​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ​​ ហើយ​បាន​​សង្កេត​ឃើញ​ថា បង​ប្អូន​​ទាំង៨​គ្រួសារ​​​កំពុងជួប​​ប្រទះ​​​នូ​វ​កង្វះ​ខាត​ស្បៀង ។

ជាក់ស្តែង​​​​លើបញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ​​ហើយ​គ្រួសារ​​មួយទៀត​មានជំងឺ​​ប្រចាំ​កាយថែ​ម​ទៀត​​ផង​​ ទើបអាជ្ញា​ធរ​​​មូល​ដ្ឋាន​បានយក​ចិត្ត​ទុក​ដាក់​រៀបចំ​នូវ​សម្ភារ​គ្រឿងឧបភោគ​ បរិភោគ​​សម្រាប់​ជួយ​រំលែក​នូវការ​លំបាក​​របស់បង​ប្អូន​​បានមួយ​គ្រាដែរ ។

អំណោយ​​ដែលត្រូវ​បានចែកជូន​ប្រជា​ពល​រដ្ឋ​​ក្នុងឱកាស​ខាង​លើនេះ​សម្រាប់​មួយគ្រួសារៗ​​​រួមមាន​​អង្ករ​២៥​គីឡូក្រាម មី១កេស ​ស្ករ.ស​១​​​គីឡូក្រាម ​ត្រីខ​១យួរ ​ទឹកត្រី​១យួរ ​ទឹកស៊ីអ៊ីវ​១​យួរ​ អំបិល២​​គីឡូក្រាម ​សៀវភៅ​​សរសេរ២៤​​ក្បាល ​និងថវិកា​៥ម៉ឺន​រៀល ៕