តាមទីភ្នាក់ងារ «ថេងនៀន» របស់វៀតណាមផ្សាយឱ្យដឹងថា ក្រសួងការងារវៀតណាម បានបង្ហាញការយល់ស្របលើសេចក្តីព្រៀងក្នុងការកែទម្រង់ដើម្បីបង្កើនប្រាក់ខែ ឬប្រាក់ឈ្នួលក្នុងកម្រិតទាប ។ ប្រសិនបើគម្រោងខាងលើបានទទួលការអនុម័តចាត់ទុកថា ជាលើកដំបូងដែលវៀតណាម បានបង្កើនប្រាក់ខែកម្រិតទាបដល់ទៅ២លើកក្នុងរយៈពេល១ឆ្នាំ ។
គម្រោងខាងលើគឺប្រាក់ឈ្នួលក្នុងកម្រិត ទាបបច្ចុប្បន្នស្ថិតក្នុងរវាងពី១.៤-២លានដុងក្នុងមួយខែ ឬប្រហែលពី៦៧,៤-៩៦,៣ដុល្លារក្នុងមួយខែ ប៉ុន្តែប្រាក់ឈ្នួលមានការខុសគ្នាទៅតាមតំបន់ ដោយរំពឹងទុកថានឹងចូលធរមាននៅថ្ងៃទី១ តុលា ខាងមុខ ប្រសិនបើបានទទួលការអនុ ម័តជាផ្លូវការ ។ បច្ចុប្បន្នអត្រាលើប្រាក់ឈ្នួលក្នុងកម្រិតទាបដែលទទួលបានពីកំណែទម្រង់កាលពីថ្ងៃទី១ មករា កន្លងមក មានចំនួនប្រហែលពី៨៣០,០០០-១,៣៥លានដុង ឬប្រហែលពី៣៩,៩-៦៥ដុល្លារក្នុងមួយខែ ៕
ចែករំលែកព័តមាននេះ