ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​កម្មាធិការ​​សាខា​​ទទួល​អំណោយ​​សប្បុរស​ធម៌​​ពី​លោក​ជំទាវ សុខ កែវ ច័ន្ទ សារុន

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​១៦ សីហា ​ប្រតិភូ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា​ខេត្ត​​កណ្តាល ដឹកនាំដោយ​លោក​ហាក់ ប៊ុនធឿន ​អនុ​ប្រធាន​គណៈ​កម្មាធិការ​​សាខា​ បាន​អញ្ជើញ​ទៅ​ទទួល​អំណោយ​​សប្បុរស​ធម៌​​ពីលោក​ច័ន្ទ ​សារុន និង​លោក​ជំទាវ​ សុខ កែវ ​ព្រម​ទាំង​បុត្រា​បុត្រី​ ស្ថិត​នៅ​ភូមិ​គ្រឹះ​លេខ​៦០ ផ្លូវ​លេខ៣១០ ​សង្កាត់​បឹង​

រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​១៦ សីហា ​ប្រតិភូ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា​ខេត្ត​​កណ្តាល ដឹកនាំដោយ​លោក​ហាក់ ប៊ុនធឿន ​អនុ​ប្រធាន​គណៈ​កម្មាធិការ​​សាខា​ បាន​អញ្ជើញ​ទៅ​ទទួល​អំណោយ​​សប្បុរស​ធម៌​​ពីលោក​ច័ន្ទ ​សារុន និង​លោក​ជំទាវ​ សុខ កែវ ​ព្រម​ទាំង​បុត្រា​បុត្រី​ ស្ថិត​នៅ​ភូមិ​គ្រឹះ​លេខ​៦០ ផ្លូវ​លេខ៣១០ ​សង្កាត់​បឹង​កេង​កង​ទី១ ខណ្ឌ​ចំការ​មន ។ ​អញ្ជើញ​ចូល​រួម​ក្នុង​ពិធីនេះ​មាន​ លោក​ជំទាវ​ សុខ កែវ ​ច័ន្ទ​ សារុន, លោក​ស្រី តុង អៀង សាឡាន ត្រូវ​ជា​ម្តាយ​មីង​មក​ពី​ប្រទេស​បារាំង, លោក​សារុន វិធុ​រ៉ាក់, លោក​ស្រី សារុន វិធុ​រា៉ ​និង​ស្វាមី, កញ្ញា សារុន វិធុរ័ត្ន ​និង​កញ្ញា​សារុន ​វិធុរាសី ដែល​ត្រូវជា​បុត្រា​បុត្រី ព្រមទាំង​មាន​ការ​ចូលរួមពី​សំណាក់​​លោក​ លោក​ស្រីជា​សមា​ជិក សមា​ជិកា​គណៈ​កម្មាធិការ​​សាខា និង​មន្ត្រី​ក្រុម​ប្រតិ​បត្តិ​ការ​​សាខា​ជាច្រើនរូប​ទៀត ។

លោក​ជំទាវ សុខ កែវ ច័ន្ទ សារុន បាន​មាន​ប្រសាសន៍​​សំណេះ​សំណាល ​ដោយ​សម្តែង​​នូវ​ការគាំទ្រ​រាល់​បេសក​កម្ម​រប​ស់​កាក​បាទ​ក្រហម​កម្ពុជា ​​ក្រោម​​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​នៃ​​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន និង​បាន​សម្តែង​នូវ​ក្តី​​អាណិត​អាសូរ​​យា៉ង​ក្រៃ​លែង​ដល់​ជន​ងាយ​រង​គ្រោះ និង​ជន​​រង​គ្រោះ​ទាំង​ឡាយ​នៅ​ក្នុង​​ខេត្ត​កណ្តាល ។ ​លោក​ជំទាវ​ក៏​​បាន​ថ្លែង​​អំណរគុណ​ និង​កោត​សរសើរ​បុត្រា​បុត្រី​​ទាំង​៤​​នាក់ ដែល​ជា​កូន​ល្អ​ មាន​ចិត្ត​កតញ្ញូចំពោះ​ឪពុក​ម្តាយ ជា​ពិសេស​​បាន​ប្រារព្ធ​​ខួប​កំណើត​​ឱ្យ​ម្តាយ​ក្នុង​ជន្មា​យុ​គម្រប់​៦១​ឆ្នាំ កាល​ពី​ថ្ងៃសៅរ៍ ​ទី​១៣ សីហា ​ឆ្នាំ​២០១១ កន្លង​ទៅ​ថ្មីៗ​នេះ ។ ​​​លោក​ជំទាវ​​ប​ន្តថា ​ដោយ​មើល​ឃើញ​អំពី​តម្រូវ​ការ​ចាំ​បាច់​របស់​សាខា​​ក្នុង​ការ​ឆ្លើយ​តប​ដល់​ជន​រងគ្រោះ​ និង​ជន​ងាយ​រងគ្រោះ​​ដោយ​គ្រោះ​មហន្ត​រាយ​ផ្សេង​ៗ​នៅ​ក្នុង​រដូវ​វស្សា​នេះ លោក​​ជំទាវ និង​​ក្រុម​គ្រួសារ​ក៏​បាន​រំលែក​ចំណង​ដៃ​មួយ​ចំណែក​​ពី​ពិធី​បុណ្យ​ខួប​កំណើត​ជួយដល់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កណ្តាល មាន​អង្ករ១​តោន ទឹក​​បរិសុទ្ធ​ឱរា៉ល់​៣០​​កេស មីយើង​ចំនួន​៣០​កេស ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ស្មើ​នឹង​៨២៥​ដុល្លារ​សហ​រដ្ឋ​អាមេរិក ​និងថវិកា​ចំនួន​៣​លាន​រៀល ដើម្បី​​សាខា​ចាត់​ចែង​ប្រើប្រាស់​​ក្នុង​ការ​​ងារ​មនុស្ស​ធម៌ ។

ជាការ​ឆ្លើយ​​តប ​លោក​ហាក់ ប៊ុន​ធឿន ​មាន​ប្រសាសន៍​សំណេះសំណាល​​ដោយ​បាន​ថ្លែង​អំណរ​គុណ​យា៉ង​ជ្រាល​ជ្រៅ​ចំពោះ​លោក​ជំទាវ សុខ កែវ ច័ន្ទ​ សារុន ​និង​ក្រុម​គ្រួសារ​​ និង​វាយ​តម្លៃ​ខ្ពស់​​នូវ​កាយ​វិការ​​ដ៏​ល្អ​ប្រពៃ​ប្រកប​ដោយ​ទឹក​ចិត្ត​មនុស្ស​ធម៌​ពិតៗ​ដែល​​បាន​ស្ម័គ្រ​​ចិត្ត​បរិ​ច្ចាគ​នូវ​ទ្រព្យ​​ធន​រប​ស់​ខ្លួន ផ្តល់​​​ជ​ា​វិភាគ​​ទាន​​ដល់​សាខា​​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត ដើម្បី​​ប​ង្ក​លក្ខណៈ​​ឱ្យ​សាខា​​មាន​លទ្ធ​ភាព​ក្នុង​ការ​ឆ្លើយ​​តប​ចំពោះ​តម្រូវ​ការ​នៃ​ប្រជា​ពល​រដ្ឋ​​ងាយ​រង​គ្រោះ​​ និង​ពល​រដ្ឋ​​រង​​គ្រោះ​​ដោយ​គ្រោះ​មហន្ត​រាយ​​ផ្សេងៗ ។ ​លោក​បាន​ចាត់​ទុក​កាយ​វិការ​នេះ​ថា ជាកាយ​វិការ​​គំរូ​ដ៏​ល្អ​ប្រពៃថ្លៃថ្លា​​សម្រាប់​ប្រជា​ពល​រដ្ឋ​​​ទូទៅ​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​នេះ​បង្ហាញ​ឱ្យ​​​ឃើញ​​នូវ​សិល្បៈ​នៃ​ការ​ចែក​រំលែក​​ក្នុងការ​ជួយ​គ្នា​​ទៅវិញ​ទៅ​មក​ ​នៅ​គ្រា​លំបាក​​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង ។ លោក​សន្យា​យក​ថវិកា​​ និង​សម្ភារ​​អំណោយ​ទាំង​​នេះ​ទៅ​ចាត់​ចែង​​ប្រើ​ប្រាស់​​ក្នុង​សកម្ម​ភាព​មនុស្សធម៌​ ពិសេស​​​ការ​ឆ្លើយ​តប​គ្រោះ​​មហន្ត​រាយ​ចំពោះ​ជន​រងគ្រោះ​ទូទាំង​ខេត្ត​កណ្តាល​ឱ្យ​មាន​តម្លា​ភាព និង​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​គ្រឹះ​​ទាំង៧​ប្រការ​រប​ស់​កាក​បាទ​ក្រហម។

ឆ្លៀត​ក្នុង​ឱកាស​ខួប​កំណើត​​គម្រប់​៦១​ឆ្នាំ​របស់​លោក​​ជំទាវ ​ក្នុង​នាម​គណៈ​កម្មាធិការ​​សាខា​កាក​បាទ​ក្រហម​​កម្ពុជា​ ខេត្ត​កណ្តាល សូម​​​ជូនពរ​ជ័យ​​ សិរី​មង្គល ​វិបុល​សុខ​គ្រប់​​ប្រការ​​កើត​មាន​ដល់​លោក​ជំទាវ ​និង​ក្រុម​គ្រួសារ​ សូម​​ប្រកប​​តែ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គ​ឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​ ៕