ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កី​​ឡា​ករ​ឆា​ហ្គាអេវ​​ជួប​ប្រ​កួត​ជា​មួយ​កី​ឡា​ករ​ប៉ូវេត​គីន​ថ្ងៃ​ទី​27​សី​ហា​នៅ​អា​ល្លឺ​​ម៉ង់​

12 ឆ្នាំ មុន

អតីត​ម្ចាស់​ជើង​ឯក​ក្នុងក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​ពិភព​លោក​ស្ថាប័ន​ WBAរូ​ស្លែ​ន ឆា​ហ្គា​អេវ​នឹង​ជួ​ប​ប្រកួត​ជា​មួយ​ស្តេចតោ​សម្បុរសអាឡិច សាន់​ឌ័រ ប៉ូ​វេតគីន​នៅ​សង្វៀន​ Messehalleក្រុង​Erfurtប្រទេស​អាល្លឺម៉ង់​ថ្ងៃទី​២៧​ខែ​សី​ហា។ នេះ​គឺ​ជា​ការ​ប្រកួត​ដណ្តើម​គ្រង​ខ្សែ​ក្រវាត់​ដែល​នៅ​ទំ​នេរស្ថាប័ន​ WBA។

អតីត​ម្ចាស់​ជើង​ឯក​ក្នុងក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​ពិភព​លោក​ស្ថាប័ន​ WBAរូ​ស្លែ​ន ឆា​ហ្គា​អេវ​នឹង​ជួ​ប​ប្រកួត​ជា​មួយ​ស្តេចតោ​សម្បុរសអាឡិច សាន់​ឌ័រ ប៉ូ​វេតគីន​នៅ​សង្វៀន​ Messehalleក្រុង​Erfurtប្រទេស​អាល្លឺម៉ង់​ថ្ងៃទី​២៧​ខែ​សី​ហា។ នេះ​គឺ​ជា​ការ​ប្រកួត​ដណ្តើម​គ្រង​ខ្សែ​ក្រវាត់​ដែល​នៅ​ទំ​នេរស្ថាប័ន​ WBA។

សម្រាប់​កីឡាករ​ប៉ូ​វេតគីននេះ​គឺ​ជា​ឱកាស​មាស​ចុង​ក្រោយ​របស់​គេ​ហើយ​ក្នុង​ការ​គ្រង​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិភពលោក​បន្ទាប់​ពី​បាន​ស្ថិត​នៅ​ក្នុង​ភាព​ទំនេរ​គ្មាន​ខ្សែ​ក្រវាត់​អស់​៧ឆ្នាំ​។ សម្រាប់​ការ​ប្រកួត​លើក​នេះ ប៉ូ​វេតគីន​នឹង​ទទួល​ការ​បង្ហាត់​ពី​អ្នក​វិភាគ​កីឡាប្រដាល់​ប្រ​ចាំ​ទូរទស្សន៍ ESPN​លោក​ថេតឌី អែត​ឡាស​នៅ​ប្រទេស​រុស្ស៊ី​។ កាល​ពី​ឆ្នាំ​២០០៨​ ការ​ប្រកួត​របស់​កីឡាករ​ប៉ូ​វេតគីន​ហាក់​ដូចជា​ធម្មតា​។ តែ​ទោះ​ជា​យ៉ាង​ណា​គេ​នៅ​តែ​អាច​យក​ឈ្នះ​កីឡាករ​គ្រីស បឺដនិង​អេដឌី ឈែម​ប៊័រ​ដោយ​ពិន្ទុ​។ បន្ទាប់​ពី​​នោះ​មក ប៉ូ​វេតគីន​ដូចជា​ចុះ​ខ្សោយ​កម្លាំង​។ ល្បឿន​នៃ​ការ​វាយ​ចេញ​របស់​គេ​យឺតៗ​និង​មិន​មុតស្រួច​ដូចជា​លើក​មុន​ឡើយ​។ ការ​ប្រកួត​លើក​នេះ​ គេ​អាច​យក​ឈ្នះ​ឆាហ្គា​អេវ​បាន​ប្រ​សិន​ជា​គេ​កែលំ​អ​ល្បឿន​វាយ​ចេញ​ឲ្យ​បាន​រហ័ស​ ។

ចំណែក​កីឡាករ​ឆាហ្គា​អេវ​វិញ​ ការ​ប្រកួត​លើក​នេះ​ក៏​សំ​ខាន់​ណាស់​ដែរ​សម្រាប់​រូប​គេ​តែ​វា​ក៏​ជា​ការ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​សម្បើម​ណាស់​ដែរ ។ ចាប់​តាំង​ពី​បាន​ចាញ់​វ្ល៉ាឌីមៀ ឃ្លីត​ស្កូ​មក ការ​ប្រកួត​របស់គេ​ហាក់​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ ជាក់​ស្តែង​កាល​ពី​ប្រកួត​ជា​មួយ​កីឡាករ​កា​លី មី​ហាន់​និង​ត្រា​វីស វ៉កឃ័រ​ការ​វាយ​ចេញ​របស់​គេ​មិន​ជា​ល្អ​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​គេ​អាច​ធ្វើ​ឲ្យ​កីឡាករ​ប៉ូ​វេតគីន​ជួប​នឹង​បញ្ហា​ជា​មួយ​ស្ទីល​ប្រកួត​របស់​គេ​ ។

ឆាហ្គា​អេវ​ដែល​មាន​វ័យ​៣២ឆ្នាំ​ហើយ​នោះ​ធ្លាប់​ប្រកួត​បាន​ចំនួន​២៩​លើក​ឈ្នះ​២៧​ចាញ់​១ស្មើ​១និង​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៧លើក​ ។ ប្រកួត​ចុង​​ក្រោយ​កាល​ពី​ថ្ងៃទី​១៩​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​នៅ​ក្រុង​ហាំ​បឺក​អាល្លឺម៉ង់​ឈ្នះ​កីឡាករ​អាមេរិក​ត្រា​វីស វ៉កឃ័រ​ក្នុង​ទឹក​ទី​៨។ ចំណែក​កីឡាករ​ប៉ូ​វេតគីន​ធ្លា​ប់​ប្រកួត​បាន​ចំនួន​២១លើក​មិន​ដែល​ចាញ់​និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៥លើក ។​ ប្រកួត​ចុង​ក្រោយ​បំ​ផុ​ត​នៅ​អាល្លឺម៉ង់​យក​ឈ្នះ​អាមេរិកនីកូ​ឡៃ ហ្វឺតា​ក្នុង​ទឹក​ទី​១០ ៕