ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​អន្តរជាតិ​​សំ​ខាន់​ៗ​កើត​ឡើង​ក្នុង​ថ្ងៃទី​២០​ខែ​សី​ហា​

12 ឆ្នាំ មុន

*ឆ្នាំ​៦៣៦ កងទ័ព​អារ៉ាប់​ដែល​ដឹកនាំ​ដោយ​ខា​លីដ អ៊ី​បឹន​ អាល់​វ៉ា​លីដ​បាន​ចូល​ត្រួត​​ត្រា​កាន់​​កា.ប់​​ប្រទេស​ស៊ីរី និង​ប៉ា​ឡេស្ទីន​។ *ឆ្នាំ​១០០០ មូល​ដ្ឋាន​គ្រឹះ​រដ្ឋ​ហុង​គ្រី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​សេន ស្ទេប​ហ្វឹន​។ សព្វ​ថ្ងៃ​កាល​បរិ​ច្ឆេទ​នៃ​ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​គេ​បញ្ចូល​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់ប្រទេស​​ហុង​​គ្រី​។

*ឆ្នាំ​៦៣៦
កងទ័ព​អារ៉ាប់​ដែល​ដឹកនាំ​ដោយ​ខា​លីដ អ៊ី​បឹន​ អាល់​វ៉ា​លីដ​បាន​ចូល​ត្រួត​​ត្រា​កាន់​​កាប់​​ប្រទេស​ស៊ីរី និង​ប៉ា​ឡេស្ទីន​។
*ឆ្នាំ​១០០០
មូល​ដ្ឋាន​គ្រឹះ​រដ្ឋ​ហុង​គ្រី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​សេន ស្ទេប​ហ្វឹន​។ សព្វ​ថ្ងៃ​កាល​បរិ​ច្ឆេទ​នៃ​ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​គេ​បញ្ចូល​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់ប្រទេស​​ហុង​​គ្រី​។
*ឆ្នាំ​១៩១៤​
អំឡុង​សង្គ្រាម​លោក​លើក​ទី​១ កងទ័ព​អាល្លឺ​ម៉ង់​បាន​ចូល​ឈ្លាន​ពាន​ទី​ក្រុង​ព្រុច​សែល​។ ​
*ឆ្នាំ​១៩២០
-ស្ថានីយវិទ្យុ​ពាណិជ្ជ​កម្ម​ដំបូង​គេ​ដែល​មាន​កម្លាំង​ផ្សាយ​៨MKចាប់​ផ្តើម​ការ​ផ្សាយ​របស់​ខ្លួន​នៅ​ក្រុង​ដេត្រ័រ​រដ្ឋ​មី​ស៊ី​ហ្គែន​។
-លីក​បាល់​ទាត់​ជាតិ​ឈ្មោះ​NFLត្រូវ​បាន​បង្កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក​។
*ឆ្នាំ​១៩២៦
ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​សាធារណៈ​របស់​ជប៉ុន​Nippon Hōsō Kyōkai (NHK)ត្រូវ​បាន​បង្កើត​នៅ​ជប៉ុន​។
*ឆ្នាំ​១៩៤៤
អំឡុង​សង្គ្រាម​លោក​លើក​ទី​២​មានការ​ប្រយុទ្ធ​គ្នា​នៅ​រ៉ូ​ម៉ានី​ចាប់​ផ្តើម​បន្ទាប់​ពី​ភាព​គឃ្លើន​របស់​សូ​វៀត​។
*ឆ្នាំ​១៩៥០
អំឡុង​សង្គ្រាម​កូ​រ៉េ​ សហរដ្ឋ​អាមេរិក​បាន​វាយ​រុញ​ច្រាន​កងពល​កូ​រ៉េ​ខាង​ជើង​ដែល​ព្យាយាម​រុល​ឆ្លង​កាត់​ទន្លេ​ Naktong River ដើម្បី​ចូលទៅ​កាន់​កាប់​ទី​ក្រុង​ទែរហ្គូ​(ទី​ក្រុង​ធំ​លំ​ដាប់​ទី​៤​នៅ​កូ​រ៉េ​ខាង​ត្បូង​)។​​
*ឆ្នាំ​១៩៥៣
សហភាព​សូ​វៀត​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ណ៍​ថា​ខ្លួន​ពិត​ជា​បាន​សាក​ល្បង​គ្រាប់​បែក​អ៊ី​​ដ្រូ​សែន​ប្រាកដ​មែន​។
*ឆ្នាំ​១៩៦០​
សេណាហ្គាល់​បាន​បំ​បែក​ខ្លួន​ចេញ​ពី​សហព័ន្ធ​ម៉ាលី​រួច​ប្រកាស​ពី​ឯក​រាជ្យភាព​របស់​ខ្លួន​។
*ឆ្នាំ​១៩៧៥
អង្គការ​ណា​សា​បាន​បាញ់​បង្ហោះ​យាន​អវ​កាស ​Viking 1ដើម្បី​ទៅ​អង្កេត​ស្រាវ​ជ្រាវ​ភព​ព្រះ​អង្គារ​។
*ឆ្នាំ​១៩៨៨
-ប៉េរូ​ក្លាយ​ជា​សមាជិក​នៃ​កតិ​កា​សញ្ញា​កម្ម​សិទ្ធិ​បញ្ញា​ទី​ក្រុង​បឺន​។
-សង្គ្រាម​រវាង​អ៊ី​រ៉ាក់​និង​អ៊ី​រ៉ង់​ បទ​ឈប់​បាញ់​មួយ​ត្រូវ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​អស់​ជិត​៨​ឆ្នាំ​។
*ឆ្នាំ​១៩៨៩
នា​វា​កំ​សាន្ត​មួយ​ឈ្មោះ​Marchioness បានក្រឡាប់​​លិច​ក្នុង​ទន្លេ​ River Thames​សម្លាប់​​មនុស្ស​អស់​៥១នាក់​។
*ឆ្នាំ​១៩៩១
មនុស្ស​ប្រមាណ​១០​ម៉ឺននាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​អគាររដ្ឋ​សភា​សហភាព​សូ​វៀត​ត​វ៉ា​នឹង​រដ្ឋ​ប្រហារ​ដែល​មាន​បំ​ណង​ទម្លាក់​លោក​ប្រធា​នា​ធិបតី​មីខា​អ៊ីល​ ហ្គ័របាឆូវ​។
*ឆ្នាំ​២០០៨​
ជើង​ហោះ​ហើរ​ Spanair Flight 5022​ចេញ​ដំណើរ​ពី​ទី​ក្រុង​ម៉ា​ឌ្រីដ​ទៅកោះ​​ Gran Canaria​បាន​រអិល​ធ្លាក់​ចេញពី​ផ្លូវ​រត់​នៅ​ព្រលាន​យន្ត​ហោះ​ Barajas Airportសម្លាប់​អ្នក​ដំណើរ​អស់​១៤៦​នាក់ ​ឯ១៨​នាក់​ទៀត​រួច​រស់​ជី​វិត​ ៕