ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ជំនួយ​សង្គ្រោះ​​ជូន​ប្រជា​ពល​រដ្ឋ​​រង​​គ្រោះ​​ដោយ​គ្រោះ​ធម្ម​ជាតិ​ចំនួន​13​គ្រួសារ​

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​កាល​ពីព្រឹកថ្ងៃទី​១៦ សីហា ឆ្នាំ​​២០១១ ប្រតិភូ​សាខា​​​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​​ ដឹក​នាំ​ដោយ​លោក​​ហេ កាន់​ ប្រធាន​គណៈ​កម្មាធិ​ការ​សាខា​​ រួម​ដំណើរ​​ដោយ​លោក​ហាក់ ប៊ុន​ធឿន ​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​​សាខា​, លោក​ជំទាវ អៀង វុឌ្ឍី ឈុន ស៊ីរុន, លោក​ជំទាវ ​ដូញូ ប៊ុន សម, លោក​ជំទាវ អុល

ខេត្តកណ្តាល ៖ ​កាល​ពីព្រឹកថ្ងៃទី​១៦ សីហា ឆ្នាំ​​២០១១ ប្រតិភូ​សាខា​​​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​​ ដឹក​នាំ​ដោយ​លោក​​ហេ កាន់​ ប្រធាន​គណៈ​កម្មាធិ​ការ​សាខា​​ រួម​ដំណើរ​​ដោយ​លោក​ហាក់ ប៊ុន​ធឿន ​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​​សាខា​, លោក​ជំទាវ អៀង វុឌ្ឍី ឈុន ស៊ីរុន, លោក​ជំទាវ ​ដូញូ ប៊ុន សម, លោក​ជំទាវ អុល ណារ៉ាន់ ជឹម សុខ​ខុន លោក​-លោក​ស្រី​ជា​សមា​ជិក​ សមា​ជិកា​​គណៈ​កម្មាធិការ​​សាខា ​សមា​ជិក​ទ្រទ្រង់ មន្ត្រី​ក្រុម​ប្រតិ​បត្តិ​សាខា ​បាន​ចុះចែក​ជំនួយ​សង្គ្រោះ​​ជូន​ប្រជា​ពល​រដ្ឋ​​រង​គ្រោះ​​ដោយ​ខ្យល់​ព្យុះ​​ចំនួន​១០គ្រួសារ ​គ្រួសារ​​រង​​គ្រោះ​ដោយ​រន្ទះ​បាញ់​​ស្លាប់​១​​គ្រួសារ ​និង​គ្រួសារ​រង​​របួស​​ដោយ​រន្ទះ​បាញ់​​២​​គ្រួសារ ​នៅ​សាលា​ឃុំ​​ទំនប់​ធំ ស្រុក​ពញា​ឮ ។ អញ្ជើញ​ចូលរួម​ជា​កិត្តិ​យស​​ក្នុង​ឱកាស​​នោះ​មាន​​លោកឆេង ​សារឿន រដ្ឋ​លេខាធិការ​​ក្រសួង​ទំនាក់ទំនង​​ជា​មួយ​ព្រឹទ្ធ​សភា​ រដ្ឋ​សភា និង​អធិ​ការ​កិច្ច​ ព្រម​ទាំង​ក្រុម​ការងារ, គណៈ​អភិ​បាល​ស្រុក ក្រុម​ប្រឹក្សា​ឃុំ និង​មន្ត្រី​រាជ​ការ​ជុំវិញ​​សាលា​ស្រុក-​ឃុំ​​ជាច្រើន​រូប​​ទៀត ។

បន្ទាប់​ពី​លោក​តុង ​ស៊ីវ​មី អភិ​បាល​ស្រុក និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​អនុ​សាខា​​ស្រុក អានរបាយ​ការណ៍​ស្វាគមន៍​រួច​មក ​លោក​ហេ កាន់ និង​​លោក​ឆេង សារឿន ​​បាន​មាន​មតិ​សំណេះ​សំណាល​​ដោ​យ​ពាំ​នាំ​​នូវ​​ការ​ផ្តាំផ្ញើ​​សាក​សួរ​​សុខ​ទុក្ខ​​ពី​​សំណាក់​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធា​នកាក​បាទ​ក្រហម​​កម្ពុជា ជូន​ចំពោះ​​បង​ប្អូន​ជន​រងគ្រោះ​​ទាំងអស់​​ដោយ​ក្តី​​នឹក​រលឹក ។ ​លោក​បាន​​ថ្លែងអំណរ​គុណ​ដល់​អាជ្ញាធរ​​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ ដែល​កន្លង​មក​ក៏ដូចជា​បច្ចុ​ប្បន្ន​ បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​​សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ប្រកប​ដោយ​ទឹក​ចិត្ត​​មនុស្ស​ធម៌ ។ សព្វថ្ងៃ​កាក​បាទ​ក្រហម​កម្ពុជា​កំពុង​តែ​មាន​សកម្ម​ភាព​យា៉ង​មមា​ញឹក​នៅទូទាំង​ប្រទេស ដោយ​ផ្តោត​ទៅ​លើ​វិស័យ​ស្នូល​​៤គឺ​ ការ​ងារ​គ្រប់​គ្រង​​គ្រោះ​មហន្ត​រាយ, ការ​អប់រំ​សុខ​ភាព និង​ថែទាំ​សុខ​ភាព​បឋម​​ក្នុង​សហ​គមន៍, ​ការ​លើក​កម្ពស់គោល​ការណ៍​គ្រឹះ-តម្លៃ​​មនុស្សធម៌ និង​ការ​អភិ​វ​ឌ្ឍ​ស្ថាប័ន​-អភិវឌ្ឍ​ធន​ធាន​។

ពិសេស​ ​បន្ទាប់​ពី​ការ​គិត​​គូរ​ចំពោះ​ជន​រង​គ្រោះ​​ដោយ​សារ​មេ​រោគ​​អេដស៍​ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប្រធាន ក៏​បាន​ផ្តោត​​​​ការ​យកចិត្ត​ទុកដាក់​​​​ចំពោះ​សុខ​ភាព​មាតា និង​ទារក​ផង​ដែរ ព្រោះ​ថា ​បញ្ហា​នេះ​គឺជា​កិច្ច​ការ​ប្រឈម​ថ្មី​មួយ​ដែល​​កំពុង​តែ​កើត​​​មាន​នៅ​ពេល​បច្ចុ​ប្បន្ន ។ ​ជានិច្ច​​កាល​ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន តែង​តែ​យកចិត្ត​ទុកដាក់​​ខ្ពស់​​ចំពោះ​​​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋ​​រងគ្រោះ និង​ងាយ​រង​​គ្រោះ​នៅទូទាំង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដោយ​មិន​រើស​អើង ឬ​ប្រកាន់​និន្នា​ការ​​នយោ​បាយ​ និង​អនុ​វត្ត​តាម​គោល​​ការណ៍​គ្រឹះ​ទាំង​៧​របស់​​ចលនា​កាក​បាទ​ក្រហម​​ សម​តាម​​ពាក្យ​ស្លោក​​មួយ​​ឃ្លាថា  «ទី​ណា​មាន​​ទុក្ខ​លំបាក ទីនោះ​​មាន​កាក​បាទ​ក្រហម​កម្ពុជា​​ចុះ​ជួយ​សង្គ្រោះ» ។

លោក​ស្រី គង់ សារីយា៉ ​នាយ​ិកា​សាខា​​បាន​​អាន​នាម​សប្បុរស​ជន​​ដែល​បាន​ផ្តល់​ជំនួយ​សង្គ្រោះ​ដល់​​ជនរងគ្រោះ​ ហើយ​​ជំនួយ​ជា​សម្ភារ​​ដែល​​គ្រួសារ​​រងគ្រោះ​ទាំង១៣​គ្រួសារ​ទទួល​បាន​ក្នុង​១​គ្រួសារៗ​​មាន អង្ករ​២៥​គីឡូ​ក្រាម, ខោ​អាវ​១​​កញ្ចប់, សារុង​១​ និង​​គ្រឿង​ឧប​ភោគ​បរិ​ភោគ​​ចំនួន​១៧​មុខ​បន្ថែម​ទៀត ។ ចំពោះ​ថវិកា​ដែល​​បាន​ផ្តល់​​ជូន​គ្រួសារ​រង​គ្រោះ​​ដោយ​ខ្យល់​ព្យុះ​​១០​គ្រួសារ​​ និង​១​គ្រួសារ​ដែល​រងគ្រោះ​ដោយ​រន្ទះ​បាញ់​​ស្លាប់​បាន​ទទួល​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល ​ហើយ​២​​គ្រួសារ​ទៀត​ដែល​​រង​របួស​ដោយ​​រន្ទះ​បាញ់​បាន​​ឧបត្ថម្ភ​​ក្នុង​មួយ​គ្រួសារ​​ថវិកា​ចំនួន​២៥​ម៉ឺន​រៀល ។

បន្ទាប់​ពី​ពិធីចែក​អំណោយ​ ប្រតិ​ភូ​សាខា​​​បាន​បន្ត​ដំណើរ​​ទៅ​ពិនិត្យ​មើល​ការដំឡើង​ និង​រៀបចំ​បំពាក់​គ្រែ​សម្រាក​ព្យា​បាល​ជំងឺ និង​គ្រែសម្រាប់​​ពិនិត្យ​ស្ត្រី​មាន​ផ្ទៃ​​​ពោះ​នៅ​មណ្ឌល​សុខ​ភាព​ឃុំ​ទំនប់ធំ ស្រុក​ពញា​ឮ ​ដែល​ជា​អំណោយ​​រប​ស់​លោក​ឆេង ​សារឿន និង​ក្រុម​ការងារ​ចុះ​ជួយ​​ឃុំ ។

សប្បុរស​ជន​ដែល​បាន​ឧបត្ថម្ភ​​សម្ភារ និង​ថវិកា​រួម​មាន លោក​លឹម ​គាន​ហោ រដ្ឋ​មន្ត្រី​​ក្រសួង​ធន​ធាន​​ទឹក និង​ឧតុ​និយម​ ​ថវិកា​៥០​មឺុន​រៀល, លោក​​ជំទាវ​ អៀង ​វុឌ្ឍី ឈុន ស៊ីរុន ថវិកា​២០​ម៉ឺន​រៀល និង​សារុង​១០, លោក​ជំទាវ គឹង ចាន់ឌី គន់​ គីម ថវិកា​៥០​ម៉ឺន​រៀល, ​លោក​ជំទាវ​ កុល សំអុល ថវិកា​១០​ម៉ឺន​រៀល, ​លោក​​ជំទាវ ជឹម សុខ​ខុន​ ថវិកា​១០​ម៉ឺន​រៀល, លោក​ជំទាវ ដូញូ ប៊ុន សម ថវិកា​២០​ម៉ឺន​រៀល, ​លោក​ជំទាវ​ ឈុន ​សាម៉ឺឌី កៅ ប៊ុនហុង ថវិកា​១០​ម៉ឺន​រៀល, លោក​​ជំទាវ ឈួ ​ចក្ត្រា អ៊ាវ ចំរើន ថវិកា​១០​​ម៉ឺន​រៀល, លោក​ជំទាវ​ ប្រាក់​​ សុគន្ធា ថវិកា​៨​ម៉ឺន​រៀល, លោក​ជាវ តាយ ថវិកា​២០​មឺុន​រៀល, ​លោក​ស្រី សុខ សុវណ្ណា​រី ថវិកា​១០​ដុល្លារ និង​​ខោ​អាវ​១០​កញ្ចប់, លោកស្រី​​កិច អៃដា​គន្ធារី ថវិកា​១០​ម៉ឺន​រៀល, លោក​​មាស ​​សឿន និង​លោក​ស្រី​កើត សាវ៉ាន ​ថវិកា​២៤​ម៉ឺន​រៀល, ​លោក​ស្រី កាន កឿន ៥​ម៉ឺន​រៀល និង​១០​ដុល្លារ, លោក​ខាត់ ប៊ុណ្ណា និង​លោក​ស្រី ហួរ សិទ្ធី ​ថវិកា​៤០​ម៉ឺន​រៀល, ​លោក​​ជំទាវ វដ្តី សម សាគុណ ថវិកា​៥​ដុល្លារ, លោក​ជំទាវ ឃឹម ​ស៊ីវ​ខេង ហែម បូរ ថវិកា​៤​ម៉ឺន​រៀល, លោក​ស្រី ឃ្លាំង សំបូរ អ៊ូ ឈាង ថវិកា​១០​ម៉ឺន​រៀល, ​លោក​គួយ ខាយ​ម៉េង ថវិកា​១០​ម៉ឺន​រៀល, លោក​ជំទាវ​ម៉ែន ស្រី​ពៅ ថវិកា​១០ម៉ឺន​រៀល, ​លោក​​​ប៉ែន ​វុទ្ធី ថវិកា​១០​ម៉ឺន​រៀល, លោក​ស្រី​​គន់ រដ្ឋា លន់ សុផាត ថវិកា​១០​ម៉ឺន​រៀល និង​១០​​ដុល្លារ, ​លោក​ជំទាវ​ហែន ​ស្រីឡែន ស៊ិន ខ័ណ្ឌី ថវិកា​​១០​ម៉ឺន​រៀល និង​១០​ដុល្លារ, លោក​ស្រី ចាន់ លក្ខណា អិន វ៉ាន​វិបុល ថវិកា​​១០​ម៉ឺន​​រៀល ​និង​១០​ដុល្លារ, លោក​ជំទាវ ទឹម ស៊ីលីតា ហ៊ួត ​ហ៊ាង ថវិកា​១០​ម៉ឺន​រៀល និង​១០​ដុល្លារ, ​លោក​ឆេង ​សារឿន ថវិកា​១​លាន​រៀល និង​ក្រុម​ការងារ​លោក​តុង ស៊ី​វ​មី​ អភិ​បាល​ស្រុក​ពញា​ឮ ទឹក​ស៊ី​អ៊ីវ​១០​យួរ និង​ទឹកត្រី​១០​យួរ ៕