ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាក់​គី​អាវ​នឹង​​ជួប​​​ប្រ​កួត​​ជា​​មួយ​​​មេ​វេដ​ឌ័រ​នៅ​ឆ្នាំ​​ក្រោយ​

12 ឆ្នាំ មុន

កីឡាករ​ប្រដាល់​ដ៏​ល្បី​ឈ្មោះ​របស់​ហ្វ៊ី​លីពីន​ម៉ានី ប៉ាក់គី​អាវ​បាននិយាយ​ថា ខ្លួននឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​អាមេរិក​ហ្វ្លយ មេវេដឌ័រ​នៅ​ឆ្នាំ​ក្រោយ​ ។ ការ​អះ​អាង​អំពី​ការ​ជួប​គ្នា​​នេះអំឡុង​ពេល​​ប៉ាក់គី​អាវ​​ជួប​ជា​មួយ​លោក ​Peter Mania​tisពិធីករ​ទូរទស្សន៍​ប្រដាល់​ Ko Boxingរបស់​អូ​ស្ត្រាលី​នៅ​ឯសណ្ឋា​គារ​ Sofitel Hotel ក្រុង​ម៉ានីល​។ ប៉ាកគីអាវ​​និយាយ​ថា​៖«ខ្ញុំ​នឹង​ប្រកួត​ជា​មួយ​កីឡាករ​មេវេដឌ័រ​

កីឡាករ​ប្រដាល់​ដ៏​ល្បី​ឈ្មោះ​របស់​ហ្វ៊ី​លីពីន​ម៉ានី ប៉ាក់គី​អាវ​បាននិយាយ​ថា ខ្លួននឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​អាមេរិក​ហ្វ្លយ មេវេដឌ័រ​នៅ​ឆ្នាំ​ក្រោយ​ ។

ការ​អះ​អាង​អំពី​ការ​ជួប​គ្នា​​នេះអំឡុង​ពេល​​ប៉ាក់គី​អាវ​​ជួប​ជា​មួយ​លោក ​Peter Mania​tisពិធីករ​ទូរទស្សន៍​ប្រដាល់​ Ko Boxingរបស់​អូ​ស្ត្រាលី​នៅ​ឯសណ្ឋា​គារ​ Sofitel Hotel ក្រុង​ម៉ានីល​។ ប៉ាកគីអាវ​​និយាយ​ថា​៖«ខ្ញុំ​នឹង​ប្រកួត​ជា​មួយ​កីឡាករ​មេវេដឌ័រ​នៅ​ឆ្នាំ​ក្រោយ​»។

ការ​ចរចាឲ្យ​មាន​ការ​ជួប​ប្រកួត​គ្នា​រវាង​ប៉ាក់គីអាវ​និង​មេវេដឌ័រ​ធ្លាប់​បាន​ទទួល​បរាជ័យ​២លើក​រួច​មក​ហើយ​ក្នុង​រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ​។ គេ​សង្កេត​ឃើញ​ថា ចំណុច​ដែល​ភាគី​ទាំង​ពីរ​មិន​អាច​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​នោះ​គឺ​ពេល​វេលា​និង​បែប​បទ​នៃ​ការ​ធ្វើ​តេស្ត​ឈាម ។

តាម​ការ​ប្រកាស​របស់​ប៉ាក់គីអាវ​លើក​នេះ​មានន័យ​ថា រូប​គេ​ព្រម​ទាំង​លោក​បប់ អារ៉ាំ​បាន​ត្រៀម​ខ្លួន​រួច​ជា​​ស្រេច​ក្នុង​ការទទួល​យក​ការ​ទាម​ទារ​របស់​កីឡាករ​មេវេដឌ័រ​។ ប៉ុន្តែ​ខណៈ​ដែល​ឧបសគ្គ​មួយ​ទើប​តែ​បាន​ដោះស្រាយ​រួច​ ឧបសគ្គ​ថ្មី​មួយទៀត​ក៏​បាន​កើត​ឡើង​ខណៈ​ដែល​ឪពុក​របស់​មេវេដឌ័រ​​ទាម​ទារ​​មិន​សម​រម្យ​មួយ។

លោក​អារ៉ាំ​និយាយ​ថា ៖«ឪពុករបស់​កីឡាករ​មេវេដឌ័រនិយាយ​ថា​«yes» ប៉ុន្តែ​ថា ប៉ាក់គីអាវ​មិន​ត្រូវ​អនុញ្ញាតឲ្យ​ហ្វឹក​ហាត់​នៅ​ប្រទេស​ហ្វុីលីពីន​ឡើយ »។ លោក​អារ៉ាំ​​បន្ត​ថា​៖«យើង​ពិត​ជា​មិន​បាន​រារាំង​មិន​ឲ្យ​ការ​ប្រកួត​កើត​ឡើង​ទេ​។ យើង​នឹង​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​ដែល​អាច​ដើម្បី​ឲ្យ​ការ​ប្រកួត​នេះ​កើត​ឡើង​។ តែ​យ៉ាង​ណា យើង​ក៏​មិន​អាច​រត់​តាម​មនុស្ស​នេះ​ដែរ​ដ្បិត​អី​ប្រ​សិន​ជា​យើង​ធ្វើ​តាម​គេ​ នោះ​យើង​នឹង​មិន​អាច​សម្រេច​បាន​អ្វី​ទាំង​អស់​»។

សូម​បញ្ជាក់​ថា​ទាំង​ប៉ាក់គីអាវ​ទាំង​មេវេដឌ័រ​សុទ្ធ​តែ​ត្រូវ​ឡើង​រេញ​ប្រកួត​ជា​មួយ​គូ​ប្រកួត​ផ្សេង​ពី​គ្នា​នៅ​ឡាស​វេហ្គាស​ក្នុងពេល​ខាង​មុខ​ដូចគ្នា​។ ប៉ាក់គីអាវ​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ម៉ិក​ស៊ិក​ចូ​អាន ម៉ានូ​អែល ម៉ាក​ហ្គេស​ថ្ងៃទី​១២​វិច្ឆិកា​នៅ​សង្វៀន ​MGM Grand Gardenខណៈ​មេវេដឌ័រ​ត្រូវ​ជួប​ជា​មួយ​កីឡាករ​វិច​ទ័រ អូ​ទីស​នៅថ្ងៃ​ទី​១៧​ខែ​កញ្ញា​នៅ​សង្វៀន​ដដែល​ដូច​ប៉ាក់គីអាវ​៕