ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំណោយ​​តាម​រយៈ​កោះ​សន្តិ​ភាព​ជូនដល់​​ជីដូន​ជរា​ចៅ​ស្រី​លង់ភក់​ស្លា.ប់​

12 ឆ្នាំ មុន

ខេត្តកោះ​កុង​ ៖ ​បន្ទាប់​ពី​កោះ​សន្តិ​ភាព​បាន​ផ្សាយ​​ព័ត៌​មាន​​អំពី​ក្មេង​ស្រីឈ្មោះ​​សួន សោភ័ណ្ឌ​​ អាយុ​​១២​ឆ្នាំ បាន​លង់​ភក់​ស្លា.ប់​យ៉ាងអាណោច​អាធ័ម​​ដោយ​សារ​តែ​ខំ​ដើរ​រើស​ចាក់​ច្រែង​ ដើម្បី​​លក់​យក​​កម្រៃ​ចិញ្ចឹម​​ជីដូន​ជរា​ ឈ្មោះ​សួន ញឹម អាយុ​៨៤ឆ្នាំ និង​ប្អូន​កំព្រា​២​នាក់​ទៀត ម្នាក់​​ឈ្មោះ​សួន សុភ័ក្តិ ​ភេទប្រុស អាយុ​៩​ឆ្នាំ និង​ម្នាក់​

ខេត្តកោះ​កុង​ ៖ ​បន្ទាប់​ពី​កោះ​សន្តិ​ភាព​បាន​ផ្សាយ​​ព័ត៌​មាន​​អំពី​ក្មេង​ស្រីឈ្មោះ​​សួន សោភ័ណ្ឌ​​ អាយុ​​១២​ឆ្នាំ បាន​លង់​ភក់​ស្លាប់​យ៉ាងអាណោច​អាធ័ម​​ដោយ​សារ​តែ​ខំ​ដើរ​រើស​ចាក់​ច្រែង​ដើម្បី​​លក់​យក​​កម្រៃ​ចិញ្ចឹម​​ជីដូន​ជរា​ ឈ្មោះ​សួន ញឹម អាយុ​៨៤ឆ្នាំ និង​ប្អូន​កំព្រា​២​នាក់​ទៀត ម្នាក់​​ឈ្មោះ​សួន សុភ័ក្តិ ​ភេទប្រុស អាយុ​៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​​សួន ស្រី​លាភ ភេទ​ស្រី អាយុ​៤​​ឆ្នាំ កាល​ពី​វេលា​ម៉ោង​​១១​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​៧ សីហា ​នោះ ​ពិត​ជា​​បាន​ធ្វើ​ឱ្យ​សប្បុរស​ជន​​ដែល​មាន​ចិត្ត​បុណ្យ​​ទាំងឡាយ​មាន​ក្តីអាណិត​អាសូរ​ចំពោះ​​ក្មេង​ស្រីរងគ្រោះ ជីដូន​ និង​ប្អូន​របស់​នាង​យ៉ាង​ខ្លាំង ក៏​បាន​បរិ​ច្ចាគ​​ថវិកា​មួយ​ចំនួន​តាម​រយៈ​​កោះ​សន្តិ​ភាព​យក​ទៅ​ឧបត្ថម្ភ​​ក្រុម​គ្រួសារ​​រប​ស់​នាង​ដែល​មាន​ជីដូន​ជរា និង​ប្អូន​ទាំង​២​របស់​​នាង។  ​ថវិកា​ជា​អំណោយ​​​នោះ​ត្រូវ​បាន​​ភ្នាក់ងារ​កោះ​សន្តិ​ភាព​ប្រចាំ​ខេត្ត​​នាំ​យក​ទៅ​​ប្រគល់​​ឱ្យ​ដល់​លំនៅឋាន​នៅ​ព្រឹក​​ថ្ងៃទី​១៩ សីហា។

សប្បុរស​ជន​​ដែល​បាន​ផ្តល់​​​​អំណោយ​តាម​រយៈ​​កោះ​សន្តិ​ភាព​​មាន ១-លោក​​វេជ្ជ​បណ្ឌិត ទៅ ម៉ឺង ​ប្រធាន​មន្ទីរ​សុខា​ភិបាល​​ខេត្ត​កោះ​កុង ១០​មឺុន​​រៀល ២-​អ្នកស្រី មុំ ហួរ លក់​នំ​បញ្ចុក​ កាហ្វេ (កោះ​កុង) ៥​ម៉ឺន​រៀល ៣-​អ្នក​ស្រី ស្រ៊ៀន សត្ថា ​(កោះ​កុង) ​៥​ម៉ឺន​រៀល ៤-​អ្នក​ស្រី ​ណឺយ ​គឹម​យ៉ុង (កោះ​កុង) ​៥​មឺុន​រៀល ៥-អ្នក​ស្រី​​អៀ​ អួន ក្រុម​ប្រឹក្សា​​សង្កាត់​ស្មាច់​​មាន​ជ័យ ​៥​ម៉ឺន​រៀល ៦-​លោក​តា សុត ​យន់ និង​លោក​យាយ រឿង ​ភឺច ព្រម​ទាំង​ចៅ​ ២០​​ម៉ឺន​រៀល  ៧-​កុមារា សាភឿន រ៉ូ​បញ្ញា ​អាយុ​១២​ឆ្នាំ​ រៀន​ថ្នាក់​​ទី៨ សាលា​បញ្ញា​សាស្ត្រ​ ១០​ម៉ឺន​រៀល ៨-​លោក​ស្រី សៀង ដាលីន ​លោក​ស្រី​ណាង ទេវី និង​បង​ស្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ រួម​គ្នា​ឧបត្ថម្ភ​​៦​ម៉ឺន​រៀល  ៩-​​លោក​ឧត្តម​សេនីយ៍​​ត្រី ធ្វើ​ការ​​នៅ​បញ្ជាការ​​ដ្ឋាន​កង​ទ័ព​ជើង​អាកាស​ ២០​ដុល្លារ​ ១០-​លោក​ប៊ុន រត្ថា ​និង​ភរិយា​​​ នៅ​សហ​រដ្ឋ​អាមេ​រិក ១០​ដុល្លារ ១១-ចែ ពៅ នៅផ្សារ​ទួល​ទំពូង ១០​ដុល្លារ ១២-​លោក​ខូវ សុខា បម្រើ​ការ​នៅ​ធនា​គារកា​ណា​ឌីយ៉ា ១០​ដុល្លារ ១៣-​លោក​ស្រី អ៊ាង សុជាតា ​នៅ​ម្តុំ​​ផ្សារ​ដីហុយ ១០ដុល្លារ ១៤-​លោកស្រីបាក់ ​គី លក់​​រថយន្ត​កូរ៉េ​ឃ្លាំង​លេខ​​១០៨ ឧបត្ថម្ភ​២០ម៉ឺន​រៀល​ និង១៥-​លោក​វេង ស្រេង រោង​ចក្រ​ VINITON ឧបត្ថម្ភ​៥​ដុល្លារ ។

ខណៈ​ពេល​ដែល​ភ្នាក់ងារ​​​កោះ​សន្តិ​ភាព​យក​ថវិកា​របស់​សប្បុរស​ជន​ទៅជូន​​ដល់​ជីដូន​ជរា​ និង​ចៅ​កំព្រា​​ទាំង​២​នាក់ លោក​ចេវ វុទ្ធី ​អនុ​ប្រធាន​​ភូមិ​នាង​កុក ដែល​ជា​អាណា​ព្យា​បាល​រ​បស់​ជីដូន​ និង​ក្មេង​​កំព្រា​ បាន​​ថ្លែង​អំណរគុណ​​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ម្ចាស់​​ទាន និង​ជូន​ពរ​ឱ្យ​សប្បុរស​​ជន​ជិត​ឆ្ងាយ​​ប្រកប​​ការងារ​អ្វីៗ​​បាន​សម្រេច​តាម​ប្រាថ្នា​​ ។ ​ចំពោះ​ថវិកា​​ទាំងអស់​ខាង​លើ​ត្រូវ​បាន​លោក​អនុ​ប្រធាន​ភូមិ​ជាអ្នក​រក្សា​ទុក​សម្រាប់​ផ្តល់​​ជូន​តា​ម​តម្រូវ​​​ការ​របស់​គាត់ ព្រោះ​ខ្លាច​មាន​ជន​ខិល​ខូច​ប្លន់​យក​ប្រាក់​​គាត់​អស់ ៕