ទីភ្នាក់ងារ AFP ផ្សាយថា តម្លៃមាសបានបង្កើតឯតទគ្គកម្មខ្ពស់ជាថ្មី ក្រោយពីកើនឡើងដល់១,៨១៦ដុល្លារក្នុងមួយអោន រវាងការទិញលក់កាលពីថ្ងៃទី១៨ សីហា កន្លងមក ។ ការឡើងថ្លៃមាសនាពេលនេះ អាចឱ្យអ្នកជំនាញសេដ្ឋកិច្ចមានក្តីបារម្ភថា សេដ្ឋកិច្ចពិភពលោកអាចជួបស្ថានភាពវឹកវរ ។
ថ្លៃមាសក្នុងទីផ្សារក្រុងឡុងកើនឡើងខ្ពស់ចំនួន១,៨១៦ដុល្លារក្នុងមួយអោនកាលពីថ្ងៃទី១៨ សីហា ដោយបំបែកឯតទគ្គកម្មចាស់តម្លៃ១,៨១៤.៩៥ដុល្លារក្នុងមួយអោន កាលពីថ្ងៃទី១១ សីហា កន្លងទៅ ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលបន្ទាប់ ថ្លៃមាសក៏រំកិលធ្លាក់តិចតួចដោយការទិញ-លក់ស្ថិតក្នុងចំនួន១,៨០៩.៦៥ដុល្លារក្នុងមួយអោន ។
ការបំបែកឯតទគ្គកម្មថ្មីនៃតម្លៃមាសបាន កើតឡើង ខណៈពេលទីផ្សារមូលប្បទានបត្រធំៗនៅតំបន់អឺរ៉ុបធ្លាក់ចុះ និងជាមូលហេតុមួយបង្កឱ្យមានការបារម្ភពីស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោក ៕
ចែករំលែកព័តមាននេះ