ភាពអត់ការងារធ្វើក្នុងចក្រភពអង់គ្លេសហក់ ឡើងយ៉ាងឆាប់រហ័សស្មានមិនត្រូវជាលើកទីមួយគិតចាប់ពីខែមករាមក ។ នេះបើតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃពុធ ទី១៧ សីហា ហើយវាបាន បញ្ឆេះភាពភ័យខ្លាចថ្មីមួយទៀតទៅលើ សេដ្ឋកិច្ចដែលខំកាត់បន្ថយការចំណាយសាធារណៈ។
ចំនួនអ្នកអត់ការងារធ្វើបានលោតឡើងពី៣៨ ពាន់នាក់ ដល់២,៤៩លាននាក់ តែក្នុងរយៈពេល៣ខែគិតត្រឹមខែមិថុនា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យស្ថិតិជាតិ។ វាជាចំនួនដែលកើនឡើងខ្ពស់បំផុតគិតចាប់ ពីខែឧសភា ឆ្នាំ២០០៩មក ។ តួលេខនេះក៏បានបង្អើលភាពភ្ញាក់ផ្អើលដល់អ្នកសេដ្ឋកិច្ចដែលបានគិតទុកជាមុនថាអត្រាអ្នកអត់ការងារធ្វើនឹងធ្លាក់ចុះចំនួន១០.០០០នាក់។
លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ George Osborne បានសារភាពកាលពីថ្ងៃពុធថា តួលេខអ្នកអត់ការងារធ្វើពិតជាធ្វើឲ្យមានការខកចិត្តប៉ុន្តែមិនមែនអស់ក្តីសង្ឃឹមទាំងអស់ក្នុងពេល សេដ្ឋកិច្ចពិភពលោកដែលកំពុងចាចលនោះទេ។
គាត់បន្តថា ទាំងដំណើរសេដ្ឋកិច្ចពិភពលោក និងទាំងទីផ្សារពិភពលោក ទាំងនេះសុទ្ធតែមិនអាចថា មិនសង្ឃឹមទេ។ វាក៏មានដំណឹងល្អសំរាប់អ្នកមានការងារធ្វើ ដែលពួកគេកំពុងធ្វើការហើយការងារនោះក៏នៅតែបន្តកើនឡើង ទៅមុខ ។ យើងកំពុងបង្កើតការងារក្នុងសេដ្ឋកិច្ចបែបនេះ ស្របពេលដែលអ្នកមានការងារត្រូវបាត់បង់កាងារដែរ។
សេដ្ឋកិច្ចអង់គ្លេសកើនឡើង០,២ភាគរយ នៅបំណាច់ត្រីមាសទី២ បន្ទាប់ពីនៅលើបន្ទាត់ រាបស្មើអស់រយៈពេល៦ខែ។ របាយការណ៍និយាយពីអ្នកអត់ការងារធ្វើរបស់ចក្រភពអង់គ្លេសសំរាប់ខែមិថុនា មិនគួរឲ្យ អាន។ នេះបើតាមសម្តីរបស់ប្រធានស្រាវជ្រាវរបស់ក្រុមហ៊ុន Forex.com លោកKathleen Brooks។
ចំនួនអ្នកអត់ការងារធ្វើជាស្រ្តីកើនឡើងពី២១ពាន់នាក់ទៅ១,០៥លាននាក់តែក្នុងរយៈពេល៣ខែចុងក្រោយមកដល់ខែមិថុនា ហើយវាជាចំនួនខ្ពស់បំផុតគិតចាប់ពីខែឧសភា ឆ្នាំ១៩៨៨។ ចំណែកអ្នកអត់ការងារធ្វើចាប់ពី អាយុ១៦ ដល់២៤ឆ្នាំ កើនឡើងពី ១៥.០០០ នាក់ទៅ៩៤៩.០០០នាក់។ អត្រាអ្នកអត់ការងារធ្វើបានកើនឡើង៧,៩ភាគរយក្នុងរយៈពេលបីខែគិតត្រឹមខែមិថុនា ២០១១ ៕
ចែករំលែកព័តមាននេះ