ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ឧកញ៉ា​អូស្មាន ហាស្សាន់ ​បន្ត​នាំ​អំណោយ​​ទៅចែកជូន​​ដល់​​ជនក្រីក្រ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​អង្គ​ការ​​​​មូលនិធិ​​​អភិវឌ្ឍន៍​​​មូស្ល៊ីមកម្ពុជា​​បាន​បន្ត​​នាំ​ អំណោយ​​យ៉ាង​​​សន្ធឹក​សន្ធាប់​​ទៅ​ចែក​ជូន​ដល់សាសនិក​អ៊ិស្លាម​​​ក្រី​ក្រ​​ នៅ​ខេត្ត​​​៥ គឺខេត្ត​​​កំពត ​​កែប ​តា​កែវ ព្រះ​សី​ហនុ និង​ខេត្ត​​កោះ​កុង ។ ​ពិធី​នេះ​រៀបចំ​ឡើង​​កាលពី​​ព្រឹក​ថ្ងៃទី​១៦ សីហា ដោយបែងចែកជា៣​​គោលដៅ ​។ លោក​ឧក​ញ៉ា អូស្មាន ហាស្សាន់ ​រដ្ឋ​

រាជធានីភ្នំពេញ ៖ ​​​អង្គ​ការ​​​​មូលនិធិ​​​អភិវឌ្ឍន៍​​​មូស្ល៊ីមកម្ពុជា​​បាន​បន្ត​​នាំ​អំណោយ​​យ៉ាង​​​សន្ធឹក​សន្ធាប់​​ទៅ​ចែក​ជូន​ដល់សាសនិក​អ៊ិស្លាម​​​ក្រី​ក្រ​​នៅ​ខេត្ត​​​៥ គឺខេត្ត​​​កំពត ​​កែប ​តា​កែវ ព្រះ​សី​ហនុ និង​ខេត្ត​​កោះ​កុង ។

ពិធី​នេះ​រៀបចំ​ឡើង​​កាលពី​​ព្រឹក​ថ្ងៃទី​១៦ សីហា ដោយបែងចែកជា៣​​គោលដៅ ​។ លោក​ឧក​ញ៉ា អូស្មាន ហាស្សាន់ ​រដ្ឋ​លេខាធិការ​​ក្រសួង​​ការ​ងារ​​​​​ បណ្តុះ​បណ្តាល​​​វិជ្ជាជីវៈ​​​ ទីប្រឹក្សា​​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​​និង​ជា​​ប្រធាន អង្គ​ការ​​មូលនិធិ​​អភិវឌ្ឍន៍​​​​មូស្ល៊ីម​កម្ពុជា​​បាន​នាំ​អំណោយ​​​ទៅ​​ចែកជូន​ប្រជាពលរដ្ឋ​​អ៊ិស្លាម​ក្រីក្រ​​​រៀបចំ​​នៅ​ភូមិព្រៃថ្នង ​ឃុំព្រៃ​​​ថ្នង ​ស្រុក​ឈូក ខេត្ត​​​កំពត ដោយមាន​ប្រជាពលរដ្ឋ​​​អ៊ិស្លាម ​​​​មកពីខេត្ត​​កំពត ​និងខេត្ត​​កែប ។ ​នៅ​ក្នុង​ឱកាស​នោះ​មានការច​ូលរួម​អមដំណើរ​​​​ដោយ​លោក​ឧកញ៉ា​​​សុះ កំរី ​ចាងហ្វាង​​​​គណៈ​​ដឹកនាំ​ជាន់​ខ្ពស់​​នៃសាសនា​អ៊ិស្លាម​ ព្រម​ទាំង​​​​អាជ្ញា​ធរ​ថ្នាក់​ដឹកនាំ​​ជាន់ខ្ពស់នៃ​សាសន​ា​អ៊ិស្លាម​​​​យ៉ាង​ច្រើន​កុះករ ។

ដោយឡែក​​លោក​តូនី ​រ៉សេត ​អនុរដ្ឋលេខា​ធិការ​​​ក្រសួង​​​ធម្មការ ​និងសាសនា​ និង​ជា​អនុ​ប្រធានអង្គ​ការ​មូលនិធិអភិវឌ្ឍន៍​មូស្ល៊ីម​​បាន​យក​​អំណោយ​​ចែកជូន​​ដល់ប្រជាពលរដ្ឋ​​​​អ៊ិស្លាម​​​រស់​នៅ​​ខេត្ត​​តាកែវ ​និង​លោកវេជ្ជបណ្ឌិត​​សុះ មុះសិន ​រដ្ឋ​លេខាធិការ​​ក្រសួង​​ធម្មការ និង​សាសនា​​​ និង​ជា​អនុប្រធាន​​អង្គ​ការ​​​មូលនិធិ​​​អភិវឌ្ឍន៍​​មូស្ល៊ីម ​បា​ននាំអំណោយ​​ទៅ​​​ចែក​ជូន​​ដល់សាសនិក​អ៊ិស្លាម​​នៅខេត្ត​​​ព្រះសីហនុ​​ និង​ខេត្ត​កោះ​កុង ។

អំណោយ​​ដែលនាំ​ទៅចែកជូន​ក្នុង​ឱកាស​នោះ​​សម្រាប់ខេត្ត​​កំពត​​ ឧបត្ថម្ភ​​លោកគ្រូ អ្នកគ្រូ ​​ចំនួន​៦៦​នាក់​​​ក្នុងម្នាក់​ៗ​​ទទួលបានថវិកា​​១០ម៉ឺន​រៀល ​​, ឧបត្ថម្ភ​​​​វិហារអ៊ិស្លាម​ចំនួន​៣៣  មកពី​​​៣៣​ភូមិ ​ក្នុង​វិហារ​មួយៗ​​ចំនួន​៣០ម៉ឺន​​រៀល, ​​​ចែកជូន​​ប្រជាពលរដ្ឋ​​ក្រីក្រ​​ចំនួន​៤០០​គ្រួសារ ក្នុង​មួយគ្រួសារ​អង្ករ​១០​​គីឡូក្រាម ​ស្ករស​១គីឡូ​ក្រាម  ទឹកដោះ​គោ​៣កំប៉ុង ​ទឹកក្រូច​​១ដប ទឹក​​ស៊ីរ៉ូ១ដប ​និង​ចែក​បាល់​ទាត់​ដល់ក្រុម​កីឡា​ខេត្ត​​​កំពត​​ចំនួន​៣២​បាល់​ ។

សម្រាប់​ខេត្ត​កែប ឧបត្ថម្ភ​​​លោកគ្រូ​ អ្នកគ្រូ​ចំនួន៤នាក់ ​ក្នុងម្នាក់ៗ​​ថវិកា​​ចំនួន​១០​ម៉ឺន​​រៀល , ឧបត្ថម្ភ​​​វិហារ​​អ៊ិស្លាម​​ចំនួន២ ​ក្នុងមួយវិហារៗ​​ចំនួន​៣០ម៉ឺន​រៀល ។
សម្រាប់​ខេត្ត​​​តាកែវ ​ឧបត្ថម្ភ​​​គ្រូចំនួន១៩នាក់ ក្នុងម្នាក់ៗ​ចំនួន​១០​ម៉ឺន​រៀល ឧបត្ថម្ភ​​​វិហារ​ចំនួន​១៩​ក្នុងវិហារ​នីមួយៗ​ទទួល​​បានចំនួន៣០​ម៉ឺន
រៀល​​​ ។

ខេត្ត​​​ព្រះសីហនុ ឧបត្ថម្ភ​​លោកគ្រូ អ្នកគ្រូ ​ចំនួន​២២​នាក់ ក្នុងម្នាក់ៗ​​ទទួលបាន​១០ម៉ឺន​រៀល, វិហារ​ចំនួន​១៨ ក្នុងវិហារនីមួយៗទទួល​បាន​ចំនួន​៣០ម៉ឺនរៀល ។
សម្រាប់​​ខេត្ត​កោះ​កុង ឧបត្ថម្ភ​លោកគ្រូ អ្នក​គ្រូ​ចំនួន១៨​នាក់ ​ក្នុងម្នាក់ៗ​​ទទួលបាន​១០ម៉ឺន រៀល, វិហារ​​​​ចំនួន១១​ ក្នុង​វិហារ​នីមួយៗ​ទទួល​បានប្រាក់​៣០ម៉ឺន​រៀល ។
លោកឧកញ៉ា​សុះ កំរី ​បាន​សំណូមពរដល់​សាសនិក​អ៊ិស្លាម​ទាំងអស់​​ត្រូវ​​​​គោរព​​​ប្រតិបត្តិ​ទៅ​​តាមជំនឿ​​​សាសនា ​​ហើយ​​ត្រូវ​ជំរុញ​កូន​ចៅ​​ឱ្យ​ទៅ​​រៀនសូត្រ ដើម្បីក្រេប​យកចំណេះ​​​មកអភិ​វឌ្ឍ​សហគម​អ៊ិស្លាម​​ឱ្យ​កាន់​តែ​​រីកចម្រើន ។

លោកឧកញ៉ា​​​អូស្មាន ​ហាស្សាន់ ​បាន​លើក​ឡើង​​​​ពី​រាជ​​រដ្ឋា​ភិបាល​កម្ពុជា ដែល​មាន​សម្តេច​​​អគ្គ​មហា​សេនាបតី​​​ ហ៊ុន សែន ជា​ប្រមុខ បាន​យក​ចិត្ត​ទុក​ដាក់​​​យ៉ាងខ្លាំង​​​ចំពោះ​​ប្រជាពលរដ្ឋ​​​ខ្មែរ ​និង​ពល​រដ្ឋ​​អ៊ិស្លាម ​ហើយបើកទូលាយ​​ក្នុង​ការ​គោរព​​​ប្រតិបត្តិ​សាសនា​​ ព្រមទាំង​បើក​ទូលាយ​​ក្នុង​ការ​ទទួល​យកអំណោយ​​​​ ហេតុដូច្នេះ​បាន​ជា​សហ​គមន៍​​អ៊ិស្លាម​កម្ពុជា​​​ទទួល​បាន​អំណោយ​​ជាបន្ត​បន្ទាប់​​​ចែក​ជូន​ដល់សាសនិក​អ៊ិស្លាម​​សម្រាប់​​ស្រាយ​បួស​ខែរ៉ាម៉ាឌន​នេះ ។

លោកឧកញ៉ាបាន​​ថ្លែង​​អំណរគុណ​​យ៉ាង​ជ្រាលជ្រៅ​​ចំពោះ​​ម្ចាស់​អំណោយ និង​​សប្បុរស​ជន​នានា​​ដែលតែង​ផ្តល់អំណោយ​​​តាម​រយៈ​​អង្គ​ការ​​មូលនិធិ​​​​អភិវឌ្ឍន៍​​​មូស្ល៊ីមកម្ពុជា​​ជា​ការ​ចូលរួម ​​អភិវឌ្ឍន៍​​សហគមន៍​​អ៊ិស្លាម​​​​ឱ្យ​កាន់តែ​​​រីកចម្រើន​​ថែមទៀត ។

អំណោយ​​ដែលនាំ​ទៅ​ចែក​ជូន​ដល់សាសនិក​អ៊ិស្លាម​​ជា​របស់ក្រុម​​​ហ៊ុន​​​​  Syarikat Puncak Niaga Holding Berhad នៃ​​ប្រទេស​​​ម៉ាឡេ
ស៊ី​​ និងអំណោយ​​របស់ស្ថាប័ន​​ហ្សា​កាតា រដ្ឋ​ Selangor នៃ​ក្រុម​ប្រឹក្សា​សាសនា អ៊ិស្លាម​ ប្រទេសម៉ាឡេស៊ី​ដែល​ផ្តល់​​តាមរយៈ ​អង្គ​ការ​មូលនិធិ​អភិវឌ្ឍន៍មូ​ស្ល៊ីម​កម្ពុជា ៕