ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយឧ​ប​ត្ថម្ភ​របស់​ក្រុម​ហ៊ុន​ប្រាយ​វិក​​ថឹវី​មេ​គង្គ​ភេត្រូ​លៀម

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង-រាជធានី​ភ្នំពេញ ៖ អំណោយ​​ជា​ទឹក​ប្រាក់​ចំនួន​៤០​ដុល្លារ​ ត្រូវ​បាន​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​នាំ​យក​ទៅ​ផ្តល់​ជូន​លោក​យាយ​សួស ថន អាយុ​៨៥​ឆ្នាំ និង​លោក​យាយសួស ធឿន អាយុ​៧៥​ឆ្នាំ ​ដល់​លំ​នៅ​ឋាន ដែលលោក​យាយ​​ទាំង​ពីរ​ស្ថិត​ក្នុង​​ភូមិ​ត្រពាំង​គ ឃុំ​ជ្រៃ​បាក់ ​ស្រុក​រលា​ប្អៀរ កាល​ពី​ថ្ងៃ​ទី​១៦

សី​ហា កន្លងមក​។ អំណោយ​ចំនួន​៤០​ដុល្លារ​នេះ​បាន​​មក​ពី​​ការ​​ឧ​ប​ត្ថម្ភរបស់​ក្រុម​ហ៊ុន​ប្រាយ​វិកថឹ​វី​មេ​គង្គ​ត្រូ​លៀម ​ដែល​​បាន​ផ្តល់​ឱ្យ​កោះ​សន្តិ​ភាព​សម្រាប់​​​យក​ទៅជូនលោក​យាយ​ចាស់ៗ​ចំនួន​៩​នាក់ ដែល​ម្នាក់​​ទទួល​បាន​២០​ដុល្លារ​។ សម្រាប់​ខេត្ត​កំពង់​ឆ្នាំ មាន​លោក​យាយ​២​នាក់ ដែល​ត្រូវ​​បាន​ប្រ​គល់​​២០​ដុល្លារ សម្រាប់​ម្នាក់​។

គួរ​រំ​លឹក​​ថា ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយ​ពី​​ជីវិត​លោក​យាយ​កម្សត់​ទាំង​ពីរ​នេះ ក៏​មាន​សប្បុរស​ជន​​ជា​ច្រើន​​បាន​ផ្តល់​តាម​រយៈ​​សារ​ព័ត៌​មាន​កោះ​សន្តិភាព​នូវ​អំណោយ​ជា​​ថវិ​កា និង​សម្ភារ​ គ្រឿង​​ឧប​ភោគ​បរិភោគ​យ៉ាង​ច្រើន​ បន្ត​បន្ទាប់​។ ​ថ្មី​ៗ​នេះ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ា​នី ហ៊ុន សែន ​តាម​រយៈ​សាខា​កាក​បាទ​ក្រ​ហម​ខេត្តបានសង់ផ្ទះ​ថ្ម​មួយ​ខ្នង​មាន​៤​គុន​៥​ម៉ែត្រ​​ទាំង​អណ្តូង​ស្នប់​ផង ​ផ្តល់​ជូន​លោក​យាយ​​។​ ដោយ​ឡែក​ទឹក​ប្រាក់​​២០​ដុល្លារ​ទៀត​​របស់​ក្រុម​ហ៊ុន​ក៏​បាន​ប្រ​គល់​ជូន​ដល់​លោក​យាយ ញឹប ហេង អាយុ​៨៥​ឆ្នាំ ដែល​រស់​នៅ​​ឯកោ​ម្នាក់​ឯង​ក្នុង​ភូមិ​បុរី​១០០​ខ្នង​ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ។

លោក​យាយសួស ធឿន ​ក៏​ដូច​ជា​លោក​យាយ​​ញឹប ហេង បាន​លើក​ដៃ​ប្រ​ណមថ្លែង​អំណរ​គុណ​ និង​សូម​បួង​សួង​ដល់​វត្ថុ​​ស័ក្តិ​សិទ្ធិ​ក្នុង​លោក​សូម​ជួយ​បី​បាច់​ថែរក្សា​លោក​ជំទាវ​ប៊ុន រ៉ានី​ហ៊ុន​ សែន និង​ស្វាមី​ បុត្រា​ បុត្រី ព្រម​ទាំង​សប្បុរស​ជន​ទាំង​អស់​សូម​​ជួប​តែ​ពុទ្ធ​ពរ​​ទាំង​៤​ប្រ​ការ​​កុំ​បី​ឃ្លៀង​ឃាត​ឡើយ៕