ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវិនិយោគផ្លូវ​ដែកចិន​ធ្លាក់ចុះ​២៦​ភាគរយ​បន្ទាប់ពី​គ្រោះថ្នាក់​​រថភ្លើង​​​លឿន​បុក​​គ្នា​​ស្លា.ប់​​មនុស្ស​​៤០​នាក់

13 ឆ្នាំ មុន

ការវិនិ​យោគ​ផ្នែក​សំណង់​ផ្លូវដែក​ចិន​ ​បាន​ធ្លាក់​ចុះ​២៦​​ភាគរយ​កាលពី​ខែមុន​ បន្ទាប់​​ពី​​មាន​​គ្រោះ​​ថ្នាក់​រថភ្លើង​​លឿន​បុក​​គ្នា​កាល​​ពី​ពេល​ថ្មីៗ​​កន្លង​មក​​ ហើយ​​អាជ្ញា​ធរ​​ចិន​ក៏បាន​​ពន្យារ​​ពេល​ក្នុង​​ការ​អនុ​ញ្ញាត​​​លើ​​គំរោង​​សាង​សង់​ថ្មី​ និង​​បាន​​ព្យាយាម​ដាក់ប៉ុស្តិ៍​​ត្រួត​ពិនិត្យ​​សុវត្ថិភាព។​ ​ទុន​វិនិ​យោគផ្នែក​សំណង់ផ្លូវ​ដែកក្នុងខែ​​កក្កដា ​​​ត្រូវ​បាន​​ប្រកាសថា​

ការវិនិ​យោគ​ផ្នែក​សំណង់​ផ្លូវដែក​ចិន​ ​បាន​ធ្លាក់​ចុះ​២៦​​ភាគរយ​កាលពី​ខែមុន​ បន្ទាប់​​ពី​​មាន​​គ្រោះ​​ថ្នាក់​រថភ្លើង​​លឿន​បុក​​គ្នា​កាល​​ពី​ពេល​ថ្មីៗ​​កន្លង​មក​​ ហើយ​​អាជ្ញា​ធរ​​ចិន​ក៏បាន​​ពន្យារ​​ពេល​ក្នុង​​ការ​អនុ​ញ្ញាត​​​លើ​​គំរោង​​សាង​សង់​ថ្មី​ និង​​បាន​​ព្យាយាម​ដាក់ប៉ុស្តិ៍​​ត្រួត​ពិនិត្យ​​សុវត្ថិភាព។​ ​ទុន​វិនិ​យោគផ្នែក​សំណង់ផ្លូវ​ដែកក្នុងខែ​​កក្កដា ​​​ត្រូវ​បាន​​ប្រកាសថា​ ​មាន​ចំនួន​​៤១,២​ពាន់​​លាន​យាន់ ​ស្មើនឹង​​៦,៤លាន​ដុល្លារ ​ធៀបកាល​​ពី​ឆ្នាំ​កន្លង​​ទៅ​មាន​​ត្រឹម​៥៥,៨​ពាន់លាន​យាន់។​ នេះ​បើ​តាម​ទិន្នន័យ​ក្រសួងផ្លូវ​ដែកចេញ​ផ្សាយ​កាល​ពីថ្ងៃទី​១៥​ សីហា។​

រដ្ឋាភិបាល​ចិនបាន​ចេញបទ​បញ្ជាឲ្យ​រថភ្លើង​​ទាំងអស់​បន្ថយល្បឿន ​និងកាត់​បន្ថយសេវា​​រថ​ភ្លើង​ល្បឿនលឿន​ពីទីក្រុង​សៀងហៃ​ទៅទីក្រុង​​ប៉េកាំង ​បន្ទាប់ពី​​មាន​គ្រោះថ្នាក់​​រថភ្លើង​បុក​គ្នា​កាល​ពីថ្ងៃទី​២៣​ កក្កដា ​ដែល​បណ្តាល​​ឱ្យ​​មាន​​មនុស្ស​​ស្លាប់​​ចំនួន​៤០​នាក់​។ លើសពី​នេះទៅ​ទៀត ​រដ្ឋាភិបាល​ទី​ក្រុង​​ប៉េកាំង​​បានបណ្តេញ​អ្នក​នាំ​​ពាក្យក្រសួង​​ផ្លូវដែក​ និងបញ្ជា​ឲ្យ​ក្រុមហ៊ុន​​ផលិត​​រថភ្លើង​ CNR Corp ​ប្រមូល​​រថភ្លើង​​ល្បឿន​លឿន​ចំនួន៥៤​គ្រឿង​​យក​​ទៅ​ត្រួត​​​ពិនិត្យ​ពី​​ប្រព័ន្ធ​សុវត្ថិភាព​របស់វា។ ​ទុនវិនិយោគ​​សរុប​ផ្នែក​​សំណង់​​ផ្លូវ​ដែក​​សម្រាប់​​៧ខែដំបូង​ក្នុងឆ្នាំនេះ​ ធ្លាក់ចុះ​២,៥​ភាគ​​រយ​ធៀប​ជា​​មួយឆ្នាំកន្លង​ទៅ​គឺ​មាន​​ត្រឹម២៨៣ ពាន់លាន​យាន់។ ​នេះបើតាម​ទិន្នន័យ​របស់​ក្រសួង​​ផ្លូវ​ដែក​ចិន​​៕