ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានធនាគារ​​​ពិភពលោក​​ព្រមាន​ថា ​សេដ្ឋ​កិច្ច​​​ពិភព​លោក​​ស្ថិតក្នុង​​​ដំណាក់​កាល​​​លំបាក ​និង​គ្រោះថ្នាក់​

13 ឆ្នាំ មុន

​ប្រធានធនាគារ​ពិភពលោក លោក ROBERT ZOELLICK ដែលកំពុង​បំពេញ​ទស្សនកិច្ច​​​នៅអូស្ត្រាលី​​បានព្រមាន​​​កាលពីថ្ងៃ​ទី​​១៦ សីហា ថា ពិភពលោក​កំពុងស្ថិ​តក្នុង​​ដំណាក់​កាល​​លំបាក និង​គ្រោះថ្នាក់​មួយ ហើយ​លោក​​អំពាវ​នាវ​​ដល់​បណ្តា​រដ្ឋាភិបាល​​ឱ្យ​​ខិតខំ​កាត់​បន្ថយ​​បំណុល​​រយៈ​​​ពេល​យូរ ដើម្បីដោះស្រាយ​វិបិត្ត​នៃ​​​បំណុល​ធ្ងន់ធ្ងរ​​​នៅអឺរ៉ុប​

​ប្រធានធនាគារ​ពិភពលោក លោក ROBERT ZOELLICK ដែលកំពុង​បំពេញ​ទស្សនកិច្ច​​​នៅអូស្ត្រាលី​​បានព្រមាន​​​កាលពីថ្ងៃ​ទី​​១៦ សីហា ថា ពិភពលោក​កំពុងស្ថិ​តក្នុង​​ដំណាក់​កាល​​លំបាក និង​គ្រោះថ្នាក់​មួយ ហើយ​លោក​​អំពាវ​នាវ​​ដល់​បណ្តា​រដ្ឋាភិបាល​​ឱ្យ​​ខិតខំ​កាត់​បន្ថយ​​បំណុល​​រយៈ​​​ពេល​យូរ ដើម្បីដោះស្រាយ​វិបិត្ត​នៃ​​​បំណុល​ធ្ងន់ធ្ងរ​​​នៅអឺរ៉ុប​ និង​នៅ​សហរដ្ឋ​អាមេរិក​។​

ក្នុង​​សន្និសីទ​​​សារព័ត៌មាន​រួម​មួយ​កាល​ពី​​​ថ្ងៃទី ១៦ សីហា ​​ជាមួយ​រដ្ឋ​​មន្ត្រី​​ហិរញ្ញវត្ថុ​​អូស្ត្រាលី លោក WAYNE SWAN លោក ZOEL-LICK ថ្លែង​ថា ​​វា​សំខាន់​ណាស់សម្រាប់អឺរ៉ុប និង​​សហរដ្ឋអាមេរិក​​​ដែលត្រូវ​​យល់​ថា ​សភាព​ការណ៍​​នេះបាន​​​ជះឥទ្ធិ​ពល​លើ​ប្រទេស​ដទៃៗ​​​ទៀត​។ លោកបន្ត​ថា ​នេះគឺ​​ជា​ការ​​សម្រេច​ចិត្ត​​​របស់​អឺរ៉ុប​​​ ដើម្បីអឺរ៉ុប ​​ព្រោះយើង​​​​ជាផ្នែកមួយ​​នៃសេដ្ឋកិច្ច​​​​​អន្តរ​ជាតិ​ ហើយ​​​ដំណោះស្រាយ​​គឺ​សំខាន់​​សម្រាប់​យើង​ទាំងអស់គ្នា ​​។ វា​ដល់​ពេល​ជំរុញ​​​កម្មវិធី​ជា​គុណ​ប្រយោជន៍​​​ដល់​ការ​ផ្លាស់​ប្តូរ​​​សេរី​។ លោក​បានព្រមាន​​ប្រឆាំង​នឹង​​និន្នាការ​​​កំណើន​​របស់​បណ្តា​​ប្រទេស​​​ដែល​​​ងាក​ទៅរក​​​លទ្ធិ​ការពារ​​ទំនិញ ក្នុងស្រុក ​ពេលដែល​​​ប្រទេស​ទាំង​​​នោះ​ស្វះស្វែង​​​ដោះស្រាយ​​វិបត្តិ​បំណុល​​របស់​ខ្លួន​ផ្ទាល់​។​

ការអះអាង​​​ទាំងនេះ​​របស់​​ប្រធាន​​ធនាគារ​​ពិភពលោក​​​​ធ្វើឡើង​​បន្ទាប់​ពី​ការចេញផ្សាយ​រួម​គ្នា​ ដោយ​រដ្ឋ​មន្ត្រី​​ហិរញ្ញវត្ថុ​​​របស់​ប្រទេស​​​៥ (អាហ្វ្រិក​​​ខាងត្បូង អូស្ត្រាលី កាណាដា អង់​គ្លេស សិង្ហបុរី) នូវអត្ថបទ​មួយ ដែលអំពាវ​នាវ​​ឱ្យ​មាន​​សកម្ម​​ភាព​ជា​អន្តរជាតិ​​មួយសំដៅ​​​ស្តារ​ឡើង​​វិញ​​នូវទំនុកចិត្ត​​​​​ ដោយ​ស្នើដល់​​រដ្ឋាភិ​បាល​ទាំង​នេះ​​ឱ្យធ្វើការ​​ខិតខំ​ប្រឹងប្រែង​​​ថែមទៀត ​​ដើម្បី​ស្តារ​​ហិរញ្ញវត្ថុ​។​​ វិបត្តិ​​​បំណុល​​​នៅអឺរ៉ុប​​ និង​នៅ​សហរដ្ឋអាមេ​រិក​​​​​ ព្រមទាំង​​​​ប៉ះពាល់​​​របស់​វា លើ​​ទំនុកចិត្ត​​​នៃ​ទីផ្សារ​​​អន្តរជាតិ​​​​នឹង​ជា​ចំណុច​​​គន្លឹះ ដែលត្រូវ​​លើកឡើង​ក្នុង​​​​កិច្ច​​​ប្រជុំ​កំពូល​​នា​ពេល​ខាង​មុខ​​​​នោះ​របស់ G-20 ៕​