ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ចាស់​ជរា​5​នាក់​ទទួល​បាន​អំណោយ​​សប្បុរ​សធម៌

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១១ សីហា ឆ្នាំ​២០១១ លោកទិត វុទ្ធី អភិបាលស្រុក​ព្រៃ​នប់ បាននាំយក​អំណោយមួយចំនួន​ដែល​បាន​​មក​ពី​ការ​ជួយឧបត្ថម្ភរបស់​សប្បុរសជនក្នុង ​ស្រុក​ទៅ​ប្រគល់ជូនជនចាស់ជរាចំនួន៥នាក់ ដែល​ពួក​គាត់​កំពុងជួបការលំបាកផ្នែកជីវ​ភាព។ ​ការ​ប្រគល់​អំណោយ​​បាន​ធ្វើ​ឡើង​នៅក្នុងលំនៅ​ឋាន​

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១១ សីហា ឆ្នាំ​២០១១ លោកទិត  វុទ្ធី អភិបាលស្រុក​ព្រៃ​នប់ បាននាំយក​អំណោយមួយចំនួន​ដែល​បាន​​មក​ពី​ការ​ជួយឧបត្ថម្ភរបស់​សប្បុរសជនក្នុង​ស្រុក​ទៅ​ប្រគល់ជូនជនចាស់ជរាចំនួន៥នាក់ ដែល​ពួក​គាត់​កំពុងជួបការលំបាកផ្នែកជីវ​ភាព។ ​ការ​ប្រគល់​អំណោយ​​បាន​ធ្វើ​ឡើង​នៅក្នុងលំនៅ​ឋាន​លោក​គួច សំណាង ស្ថិតក្នុងភូមិវាលមាស ឃុំ​វាល​រេញ ស្រុកព្រៃនប់ ដោយមានការនិមន្ត​និង​អញ្ជើញចូលរួមពីព្រះគ្រូចៅអធិការវត្ត​ចំនួន៦​អង្គ​ដឹក​នាំដោយព្រះតេជគុណ ឈឹម យុត ព្រះអនុ​គណ​ស្រុកនិងជាព្រះគ្រូចៅអធិការវត្តវាលមាស លោក​ហែម វុទ្ធី ក្រុមប្រឹក្សាស្រុកនិងភរិយា លោក​នាយក​វិទ្យាល័យហ៊ុន សែន វាលរេញ​ រួម​ទាំង​សប្បុរសជនជាច្រើនរូប​ទៀត។

លោកហែម វុទ្ធី បានឱ្យដឹងថា មនុស្សចាស់​ដែល​ពួក​គាត់ជួបការលំបាក​ក្នុងជីវភាព​ទាំង​៥​នាក់ ហើយ​​មកទទួលអំណោយនាពេលនេះមាន ១-លោក​តា​នួន អាយុ៧៦ឆ្នាំ ២-លោកយាយរ៉ូ អាយុ៨៨ឆ្នាំ ៣-លោកយាយហ្គិច គុណ អាយុ​៧៥​ឆ្នាំ ​៤-​លោក​​យាយ​យា៉ន ​អាយុ​៧២​ឆ្នាំ ទាំង​៤​នាក់​រស់​នៅ​ភូមិ​វាល​មាស ឃុំ​​វាល​រេញ និង​៥-លោកយាយផុយ អាយុ៧៨ឆ្នាំ រស់នៅ​ភូមិ​បឹង​វែង ឃុំវាលរេញ ។ ពួកគាត់ទាំង៥នាក់នេះ​ក្នុង​ម្នាក់ៗទទួលបាន​អង្ករ​៥០​គីឡូក្រាម មីមួយ​កេស និង៥កញ្ចប់ ទឹក​ត្រី​១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករស ប៊ីចេង សាប៊ូ ត្រីខ ស្ករគ្រាប់ នំ ខោអាវ​១​កំប្លេ និង​ប្រាក់ចំនួន​៥​ម៉ឺន​រៀល។

លោកទិត វុទ្ធី អភិបាលស្រុក ថ្លែងថា អំណោយ​ដែល​នាំ​យក​មក​ចែកជូននាពេលនេះ​​បាន​មក​ពី​ការជួយឧបត្ថម្ភពីព្រះ​​សង្ឃចំនួន៦វត្ត​ដឹក​​នាំ​ដោយព្រះតេជ​គុណឈឹម យុត ហើយនៅ​ក្នុង​​នោះ​ដែរក៏មាន​ការ​ជួយពីសប្បុរសជនជា​អាជីវ​​ករ និង​លោក​ហែម វុទ្ធី ក្រុមប្រឹក្សា​ស្រុក​នឹង​​ភរិយា និង​សាលាស្រុក។ នេះសបញ្ជាក់ឱ្យ​ឃើញ​ពីការរួមចំណែកមួយយ៉ាងធំធេងពី​សំណាក់​សប្បុរសជន ក្នុងការជួយឧបត្ថម្ភ​គាំទ្រ​យ៉ាង​អស់​ពី​ចិត្ត​ពីថ្លើម ដោយសុខចិត្តចំណាយ​ថវិកាផ្ទាល់ខ្លួន ដើម្បី​ចែករំលែកជូនចាស់ជរា​ក៏​ដូច​ជាទុរគត​ជន​គ្មាន​ទី​ពឹង៕