ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​តា​លី​បង់​ម្នាក់​​ត្រូវ​សម្លា.ប់​នៅ​​ភាគ​ខាង​ជើង​​អាហ្វ​ហ្គា​នី​ស្ថាន​

13 ឆ្នាំ មុន

ក្នុង​សេចក្តី​ប្រកាស​មួយ​អូតង់​អះ​អាង​កាល​ពី​ថ្ងៃ​ទី​១៦ សីហា ថា ប្រមុខ​មូល​ដ្ឋាន​ម្នាក់​របស់​ពួក​តាលី​បង់​បាន​ត្រូវ​ស្លា.ប់​ក្នុង​ប្រតិ​បត្តិ​ការ​មួយ​ធ្វើ​ឡើង​ដោយ​កង​កម្លាំង​អាហ្វ​ហ្គា​នី​ស្ថាន​ និង​កង​ទ័ព​ចម្រុះ​ក្នុង​ខេត្ត BAGHLAN ភាគ​ខាង​ជើង​អាហ្វ​ហ្គា​នី​ស្ថាន​។ សេចក្តី​ប្រកាស​នេះ​ដែល​ចេញ​ផ្សាយ​នៅ​ក្រុង​កា​ប៊ុល​ឱ្យ​ដឹង​ទៀត​ថា

ក្នុង​សេចក្តី​ប្រកាស​មួយ​អូតង់​អះ​អាង​កាល​ពី​ថ្ងៃ​ទី​១៦ សីហា ថា ប្រមុខ​មូល​ដ្ឋាន​ម្នាក់​របស់​ពួក​តាលី​បង់​បាន​ត្រូវ​ស្លាប់​ក្នុង​ប្រតិ​បត្តិ​ការ​មួយ​ធ្វើ​ឡើង​ដោយ​កង​កម្លាំង​អាហ្វ​ហ្គា​នី​ស្ថាន​ និង​កង​ទ័ព​ចម្រុះ​ក្នុង​ខេត្ត BAGHLAN ភាគ​ខាង​ជើង​អាហ្វ​ហ្គា​នី​ស្ថាន​។

សេចក្តី​ប្រកាស​នេះ​ដែល​ចេញ​ផ្សាយ​នៅ​ក្រុង​កា​ប៊ុល​ឱ្យ​ដឹង​ទៀត​ថា កង​កម្លាំង​រួម​អាហ្វ​ហ្គា​នី​ស្ថាន​ និង​អូតង់​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១៥ សីហា នូវ​ប្រមុខ​តាលី​បង់​ម្នាក់​ ហើយ​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ក្នុង​ឱកាស​នៃ​ប្រតិ​បត្តិ​ការ​រក្សា​សន្តិ​សុខ​មួយ​នៅ​ស្រុក​ PUL-E-KHUMRI ខេត្ត​ BAGHLAN។ ប្រមុខ​តា​លី​បង់​ដែល​ត្រូវ​សម្លាប់​នេះ​មាន​ឈ្មោះ​ថា ហ្សាល់មី​ជា​ប្រមុខ​​របស់​ក្រុម​យុទ្ធ​ជន​ដែល​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នានា​នៅ​តាម​ផ្លូវ​ថ្នល់​ទាំង​ឡាយ​ប្រឆាំង​ជន​ស៊ីវិល​អាហ្វ​ហ្គា​នី​ស្ថាន​​ និង​កង​ទ័ព​ជាតិ​អាហ្វ​ហ្គា​នី​ស្ថាន​។ ជំនួយ​ការ​ម្នាក់​របស់​ហ្សាល់​មី ត្រូវ​ចាប់​ខ្លួន​យក​មក​សួរ​ចម្លើយ​។

ពួក​តាលី​បង់​ដែល​ធ្វើ​សកម្ម​ភាព​ខ្លាំង​ប្រឆាំង​រដ្ឋា​ភិ​បាល​ និង​កង​ទ័ព​ចម្រុះ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ពុំ​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​នានា​អំពី​រឿង​នេះ​នៅ​ឡើយ៕