ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា ១​គ្រឿង ផ្ទុក​មនុស្ស​ ២៤២​នាក់

1 ថ្ងៃ មុន

ទីក្រុង​ញូ​វ​ដេ​លី ៖ យន្តហោះ Boeing 787-8 មួយ​គ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air India បាន​ធ្លាក់​នៅ​ទីក្រុង​អា​មេ​ដា​បា​ដ…

ទីក្រុង​ញូ​វ​ដេ​លី ៖ យន្តហោះ Boeing 787-8 មួយ​គ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air India បាន​ធ្លាក់​នៅ​ទីក្រុង​អា​មេ​ដា​បា​ដ ភាគ​ខាងលិច នៃ​ប្រទេស​ឥណ្ឌា នៅ​ម៉ោង​០១​និង​៣៨​នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែមិថុនា ឆ្នាំ​២០២៥​នេះ ។

ជើងហោះហើរ​លេខ AI171 កំពុង​ដំណើរការ​ហោះហើរ​ពី​ទីក្រុង​អា​មេ​ដា​បា​ដ ទៅ​កាន់​អាកាសយានដ្ឋាន Gatwick នៃ​ទីក្រុង​ឡុ​ង​ដ៍ ដោយ​មាន​មនុស្ស​នៅ​លើ​យន្តហោះ​ចំនួន ២៤២​នាក់ ហើយ​បាន​ធ្លាក់​នៅ​ខាងក្រៅ​បរិវេណ​អាកាសយានដ្ឋាន​ភ្លាម​ៗ បន្ទាប់​ពី​ហោះ​ឡើង​មិន​ដល់​១​នាទី​ឡើយ ត្រឹម​កម្ពស់​ជាង​២០០​ម៉ែត្រ ប៉ុណ្ណោះ ។

ក្រុមហ៊ុន​អាកាសចរណ៍ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យន្តហោះ​ដែល​បាន​ធ្លាក់​នោះ មាន​ផ្ទុក​មនុស្ស​សរុប ២៤២​នាក់ ក្នុង​នោះ​មាន​កុមារ​១១​នាក់ ។ ក្នុង​ចំណោម​នោះ ១៦៩​នាក់​ជា​ជនជាតិ​ឥណ្ឌា​, ៥៣​នាក់​ជា​ជនជាតិ​អង់គ្លេស​, ១​នាក់​ជា​ជនជាតិ​កា​ណា​ដា និង ៧​នាក់​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ។

ចំនួន​អ្នក​ស្លា.ប់ ឬ​អ្នក​រង​របួស​ រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌា ​បាន​និយាយ​ថា មនុស្ស​ជា​ច្រើន​នាក់បានស្លា.ប់​ ប៉ុន្តែមិន​បានបញ្ជាក់​ចំនួន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ