ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំណោយ​​សប្បុរសជន​​​20ដុល្លារ និង​ប្រាក់​3ម៉ឺនរៀល​ជូនដល់​​ឪពុក និង​ទារក​

12 ឆ្នាំ មុន

​ខេត្តព្រៃវែង​​ ៖ ​​នៅព្រឹកថ្ងៃទី​១៦ សីហា ​​​​ភ្នាក់ងារ​​​សារ​ព័ត៌មាន​​​​កោះសន្តិភាព​ប្រចាំ​ខេត្ត​​ព្រៃ​វែង ​បាននាំ​យកអំណោយ​​​របស់​សប្បុរស​ជន​ដែលបាន​ជួយ​ឧបត្ថម្ភ​​​តាមរយៈ​ទី​ ចាត់ការ​កោះ​សន្តិភាព​ជូន​​ទៅ​ឪពុក​ និង​​​​ទារក ដែល​កើត​បាន​​១២​ថ្ងៃ ​​ត្រូវ​ម្តាយ​ស្លា.ប់​ចោល ​កាលពីថ្ងៃទី​​​១ សីហា ​២០១១ ​​ដោយ​ការ​ធ្លាក់​ឈាម​។​

ខេត្តព្រៃវែង​​ ៖ ​​នៅព្រឹកថ្ងៃទី​១៦ សីហា ​​​​ភ្នាក់ងារ​​​សារ​ព័ត៌មាន​​​​កោះសន្តិភាព​ប្រចាំ​ខេត្ត​​ព្រៃ​វែង ​បាននាំ​យកអំណោយ​​​របស់​សប្បុរស​ជន​ដែលបាន​ជួយ​ឧបត្ថម្ភ​​​តាមរយៈ​ទី​ចាត់ការ​កោះ​សន្តិភាព​ជូន​​ទៅ​ឪពុក​ និង​​​​ទារក ដែល​កើត​បាន​​១២​ថ្ងៃ ​​ត្រូវ​ម្តាយ​ស្លាប់​ចោល ​កាលពីថ្ងៃទី​​​១ សីហា ​២០១១ ​​ដោយ​ការ​ធ្លាក់​ឈាម​។

លោក​យ៉ុន ​សាមិត្ត ​​​ដែលត្រូវ​ជា​ឪពុក​​​​របស់ទា​រក​​កំសត់ បានសម្តែង​​នូវការ​ដឹង​គុណ ​ចំពោះ​លោក​​អ្នក​​ជា​សប្បុរស​ជន​ និង​អរ​គុណ​ចំពោះ​លោក​​ឧកញ៉ា​​ថុង អ៊ុយប៉ាង ​និង​ស​ហ​ការី​ដែល​លោកបាន​ជួយ​ចុះផ្សព្វផ្សាយ​​​ឱ្យ​សប្បុរស​ជន​​​​​​​​​បានឃើញ​​​តាមរយៈ​ទំព័រ​​​សារព័ត៌មាន​​​កោះសន្តិ​ភាព​ដ៏មានប្រជាប្រិយភាព​នេះ​។​ ថ្វីបើ​ថវិកា​​​​នេះ​មាន​​​ប្រមាណ​តិចតួចមែន​​​​ តែ​ជា​សន្តាន​ចិត្ត​​​ដ៏ល្អ​ប្រពៃ​​​​កម្រ​​រក​បាន​។​​ លោក​យ៉ុន ​សាមិត្ត បាន​​លើក​ដៃ​​​​បួង​សួង​ដល់​ទេវតា និង​វត្ថុ​ស័ក្តិស​ិទ្ធិ​លើ​លោក​​​​​តាមជួយថែរក្សា​​​​អស់​លោក​សប្បុរស​ជន​ឱ្យជួបតែ​សេចក្តីសុខ​​ និងសេចក្តី​​​​​ចំរើន​គ្រប់​​​​កាល​ទាំង​ពួង​។

លោក​​យ៉ុន សាមិត្ត ​​សុំ​អំពាវ​នាវ​​​តាម​រយៈ​​សារព័ត៌មានកោះសន្តិភាព ​ចំពោះ​សប្បុរស​ជន​​​មេត្តា​ជួយ​​ឧបត្ថម្ភ​​​ដល់​​លោក​បន្តទៀត ​​ព្រោះ​គាត់​ពុំ​មាន​លទ្ធ​ភាពរកលុយ​​​​ទិញទឹកដោះគោ​​​ចិញ្ចឹម​​កូន​​ទេ ធ្វើ​​ឱ្យទារក​​ជាកូន​​ឈឺ មិន​ឈប់។​ ​​ណា​មួយ​ជីវភាពខ្វះខាត​​ ដោយសារ​​​​កូន​៦​នាក់ នៅ​តូចៗ​ពុំ​ទាន់​​ចេះ​​ប្រកប​​កិច្ច​ការ​ពឹង​លើ​ឪពុក​​​ដែល​មាន​មុខ​​របរ​ជា​កម្មករ ​រកមួយថ្ងៃ​​​​ហូប​មួយថ្ងៃ​​​ស្ទើរ​​​មិន គ្រប់​។

ថវិកា​ដែលកោះសន្តិភាព​​​យកទៅជូន​​ដល់ដៃ​​លោក​យ៉ុន ​សាមិត្ត នេះ​គឺបានទទួលពី លោក​​អ៊ុំ ​​សាមុត និង​​អ្នកស្រី​​​ចាន់ ម៉ូលី ​ជាភរិយា​ បាន​​ឧបត្ថម្ភ​​​​ចំនួន​​២០ដុល្លារ ​​និង​លោកសេង គី ផ្ទះ លក់​ទា​ខ្វៃ​​នៅច្បារអំពៅ ​ផ្លូវជាតិលេខ​​១ ផ្ទះ លេខ​​​​៤០Eo ខណ្ឌ​មានជ័យ ​​ឧបត្ថម្ភ​​​៣ម៉ឺន​រៀល៕