ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​​អំណោយ​​​ពី​នាយ​​សមុទ្រ​​ចំនួន​200​ដុល្លារ​​ប្រគល់​​ដល់​​បុរស​​រង​​គ្រោះ​​ដោយ​ចរាច​រណ៍​កំពុង​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី១៤ សីហា លោក​ម៉ម វ៉ាន អ្នក​យក​​ព័ត៌​មាន​កោះ​សន្តិ​ភាព​​បាន​នាំ​យក​ថវិកា​ចំនួន​២០០​ដុល្លារ​​ទៅ ​ប្រគល់​​ដល់​ដៃបង​ប្រុស​​របស់​បុរស​រង​គ្រោះ​ឈ្មោះ​បូម​ ធឿន ដែល​របួស​ធ្ងន់​​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ​ហើយ​កំពុង​​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​​ដោយ​មានការ​ចូល​រួម​ដឹង​ឮ​ពី​ លោក​គ្រូ​ពេទ្យ​ផង​ដែរ​។

រាជធានីភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី១៤ សីហា លោក​ម៉ម វ៉ាន អ្នក​យក​​ព័ត៌​មាន​កោះ​សន្តិ​ភាព​​បាន​នាំ​យក​ថវិកា​ចំនួន​២០០​ដុល្លារ​​ទៅ​ប្រគល់​​ដល់​ដៃបង​ប្រុស​​របស់​បុរស​រង​គ្រោះ​ឈ្មោះ​បូម​ ធឿន ដែល​របួស​ធ្ងន់​​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ​ហើយ​កំពុង​​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​​ដោយ​មានការ​ចូល​រួម​ដឹង​ឮ​ពី​លោក​គ្រូ​ពេទ្យ​ផង​ដែរ​។

ថវិកា​ដែល​នាំ​ទៅ​ផ្តល់​ជូន​នោះ​កោះ​សន្តិ​ភាព​បាន​ទទួល​​ពី​លោក​​ហ៊ីង សុជាតិ រស់​នៅ​រដ្ឋ​អូហា​យ៉ូ​ សហ​រដ្ឋ​អាមេរិក​ដែល​លោក​បាន​ផ្តល់​តាម​រយៈ​​លោក​ណុប ច័ន្ទ​ដារា​ សហ​ការី​​​កោះ​សន្តិ​ភាព​នៅក្រុង​​ឡង​ប៊ិច​ ដោយ​លោក​បាន​ចេញ​​ថ្លៃ​សេវា​​ក្នុង​ការ​ផ្ញើ​​ប្រាក់​អំណោយនេះ​ឱ្យនៅ​គ្រប់​ចំនួន​ដើម្បី​បញ្ជូន​ដល់​ដៃ​បុរស​រង​គ្រោះ។

គួររំលឹក​ថា គ្រោះអ​កុសល​​នេះ​បាន​កើត​មាន​ឡើង​កាលពីថ្ងៃ២៥ កក្កដា ហើយ​ស្ត្រី​​ជា​ប្រពន្ធ​មាន​ផ្ទៃ​ពោះ​៧​ខែ​​ដោយ​រន្ធត់​ចិត្ត​ពេក និង​គ្មាន​ប្រាក់​ព្យាបាល​ប្តី​បាន​លើក​ដៃ​សំពះ​សុំ​ការ​សង្គ្រោះ​ពី​សប្បុរស​ជន។ ដោយ​សារ​តែ​ការ​ទទួល​បាន​ប្រាក់​​ឧបត្ថម្ភ​​ជា​បន្ត​បន្ទាប់​ឈ្មោះ​​​បូម​ ធឿន ជា​ប្តី​បាន​ធូរ​ស្រាល​ពី​របួស​ខ្លះៗហើយ​ តែ​ស្ថិត​​ក្នុង​ស្ថាន​ភាព​​សង្គ្រោះ​​នៅ​ឡើយ​ ឯ​ប្រពន្ធ​ឈ្មោះផន​ ភាម ដែល​មាន​ផ្ទៃ​ពោះ​​ជិត​គ្រប់​ខែ​នោះ​បាន​​វិល​ត្រឡប់​ទៅ​ផ្ទះ​​ត្រៀម​ឆ្លង​ទន្លេ​ និងបាន​មើល​ថែ​កូន​តូចៗ​ផង​។

ទឹក​ប្រាក់​ដែល​បាន​ប្រគល់​​ជូន​នេះ​​នឹង​ជួយ​បំពេញ​នូវ​រាល់​ការ​ខ្វះ​ខាត​របស់​បុរស​រង​គ្រោះ។ បុរស​ជា​បង​ប្រុស​បាន​លើក​ម្រាម​ដៃ​ប្រណម្យ​ថ្លែង​អំណរ​គុណ​ចំពោះ​ម្ចាស់​​ទាន​ដែល​​ទោះ​បី​ស្ថិត​នៅ​ឆ្ងាយ​​ពី​មាតុ​ភូមិ​ តែ​​ឈាមជ័រ​ជា​ខ្មែរ​តែង​មាន​ចិត្ត​មេត្តា​ ករុណា​តែង​តែ​នៅ​ជិត​គ្នា​​ជា​និច្ច​​ និង​សូម​ជូនពរ​លោក​ហ៊ីង សុជាតិ​ និង​លោក​​ណុប ច័ន្ទ​ដារា សូម​ជួប​តែ​សេចក្តី​សុខ​​គ្រប់​ប្រការ​ ៕