លោកម៉ាមូដ អាប់បាស់ ប្រធានាធិបតីប៉ាឡេស្ទីន អះអាងកាលពីថ្ងៃទី១៦ សីហា ថា អាជ្ញាធរប៉ាឡេស្ទីននឹងស្នើលក្ខន្តិកៈជាសមាជិកពេញសិទ្ធិ អ.ស.ប ក្នុងឱកាសនៃមហាសន្និបាត អ.ស.ប ខែកញ្ញាខាងមុខនេះដែលសំណើនោះ ត្រូវបានប្រឆាំងយ៉ាងខ្លាំងដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
លោកអាប់បាស់ បញ្ជាក់ថា បេក្ខភាពនេះនឹងដាក់ជូនអគ្គលេខាធិការ អ.ស.ប លោកបាន គីមូន ។ លោកអាប់បាស់ ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងសារ៉ាយ៉េវ៉ូ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោកនៅបូស្នី ដើម្បីស្វែងរកការគាំទ្រដល់ការផ្តួចផ្តើមគំនិតនេះរបស់លោក។
គម្រោងរបស់លោកអាប់បាស់ គឺចង់ឱ្យទទួលបានការបង្កើតរដ្ឋប៉ាឡេស្ទីនមួយដែលរួមមាន តំបន់ស៊ីសហ្ស៊កដានី ជ្រោយហ្គាហ្សា និងហ្សេរុយសាឡឹម ខាងកើត និងស្នើសុំលក្ខន្តិកៈជាសមាជិកពេញសិទ្ធិរបស់ អ.ស.ប។
អុីស្រាអែល និងសហរដ្ឋអាមេរិកវាយតម្លៃថា សំណើឱ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយគឺជាការបំផ្លាញដល់ការចរចាសន្តិភាពដែលបច្ចុប្បន្នស្ថិតក្នុងភាពទាល់ច្រក។ សហរដ្ឋអាេមរិកជាសមាជិកអចិន្ត្រៃយ៍មួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប នឹងប្រើប្រាស់សិទ្ធិវេតូលើបញ្ហានេះ៕
ចែករំលែកព័តមាននេះ