ប្រេងធ្លាក់ចុះពីតំលៃខ្ពស់បំផុតរបស់ខ្លួនអស់ពីសប្តាហ៍ ក្នុងទីក្រុងញូវយ៉កព្រោះអ្នកវិនិយោគកំពុងសញ្ជឹងគិតថា សញ្ញានៃការរីកចំរើនសេដ្ឋកិច្ចយឺតៗ នឹងបង្ហាញពីការស្ទាក់ស្ទើនៃតំរូវការប្រេង។
ការធ្លាក់ចុះខ្ពស់បំផុតត្រឹម០,៧ភាគរយថ្ងៃ១៦ មុនរបាយការណ៍ដែលបង្ហាញពីអចលនទ្រព្យអាមេរិក និងលិខិតអនុញ្ញាតសាងសង់ដែលបានបង្ហាញពីការធ្លាក់ចុះរបស់ខ្លួនក្នុងខែកក្កដានោះ។ តែតាមរបាយការណ៍មួយកាលពីថ្ងៃទី១៥សីហា បង្ហាញថា រោងចក្រក្នុងតំបន់ញូវយ៉ក មានសភាពប្លែកខុសគ្នាធៀបជាមួយបីខែកន្លងទៅមិនគួរនឹកស្មានដល់ពីការរីកចំរើននោះ។
លោក Ben Wetmore អ្នកសេដ្ឋកិច្ចនៃធនាគារជាតិអូស្ត្រាលីនិយាយថា សេដ្ឋកិច្ចអាមេរិកទន់ខ្សោយបន្តិចជាងអ្វីដែលយើងបានរំពឹងគិតក្នុងឆ្នាំនេះ ហើយក៏មានប្រទេសនាំមុខជាច្រើនក្រៅពីទ្វីបអឺរ៉ុបក៏មានសេដ្ឋកិច្ចទន់ខ្សោយផងដែរ។ លោកធ្លាប់បានព្យាករណ៍ថា តំលៃប្រេងនៅក្នុងទីក្រុងញូវយ៉ក និងកើនឡើងជាមធ្យម៩៣ដុល្លារក្នុងមួយបារ៉ែលនៅត្រីមាសទី៣ឆ្នាំនេះ។
តំលៃប្រេងឆៅបានចេញលក់ចាប់ពីខែកញ្ញាមក នោះធ្លាក់ខ្ពស់បំផុត៦៥សេនក្នុងតំលៃ៨៩,២៣ដុល្លារ ក្នុងមួយបារ៉ែលសម្រាប់ទីផ្សារពាណិជ្ជកម្មអេឡិចត្រូ និចក្រុងញូវយ៉ក។ ចំណែកនៅទីក្រុងស៊ីដនីមានតំលៃត្រឹម៨៧,៤០ដុល្លារ ក្នុងមួយបារ៉ែលគិតត្រឹមម៉ោង១ ថ្ងៃរសៀល ថ្ងៃទី១៦ សីហា។ កាលពីថ្ងៃទី១៥ សីហា តំលៃប្រេងកើនឡើង២,៩ភាគរយដែលមានតំលៃ៨៧,៨៨ដុល្លារ ក្នុងមួយបារ៉ែលជាអត្រាខ្ពស់បំផុត គិតចាប់ពីថ្ងៃទី៣ សីហាមក ៕
ចែករំលែកព័តមាននេះ