ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways Ltd និយាយក្នុងថ្ងៃទី១៦ សីហាថា ខ្លួនមានផែនការកាត់បន្ថយបុគ្គលិកចំនួនមួយម៉ឺននាក់ ដោយសារភាពរង្គោះរង្គើរខ្លាំងនៃជំនួញអន្តរជាតិរបស់ខ្លួន។
យន្តហោះដឹកអ្នកដំណើរអូស្រា្តលី ដែលខិតខំតស៊ូចេញពីការបាត់បង់ចំណូលក្នុងកិច្ចប្រតិបត្តិការជំនួយរបស់ខ្លូនក្នុងឆាកអន្តរជាតិ និងសំរេចទិញយន្តហោះ Airbus A320 ស៊េរី១១០ និង១០៦ ដើម្បីជំនួសយន្តហោះចាស់ៗតាមផែនការ៥ឆ្នាំរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនសំរេចពន្យារពេលក្នុងការទិញយន្តហោះ Airbus A380 ទៅ៦ឆ្នាំខាងមុខ។
ក្រុមហ៊ុនព្យាករណ៍បានពីការបាត់បង់ទឹកប្រាក់ចំនួន២០០លានដុល្លារសំរាប់ហិរញ្ញវត្ថុឆ្នាំ២០១១។
លោក Jeff Lawrence លេខាធិការក្រុមប្រឹក្សាអូស្ត្រាលីនៃសហគមន៍ពាណិជ្ជកម្មនិយាយថា នេះជាថ្ងៃមួយដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។ លោក Alan Joyce ជា CEO របស់ក្រុមហ៊ុននិយាយថា ការផ្លាស់ប្តូរត្រូវការជាចាំបាច់ដើម្បីធានាចំណូលរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញមួយក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែការបាត់បង់ចំណូលហិរញ្ញវត្ថុដ៏ច្រើនលើសលប់និងការធ្លាក់ចុះនៃផ្សារហ៊ុនរបស់ខ្លួន ដើម្បីទប់ទល់បំរុងនៃការធ្លាក់ចុះនោះ យើងត្រូវការផ្លាស់ប្តូរមូលដ្ឋានគ្រិះនានាមួយចំនួន៕
ចែករំលែកព័តមាននេះ