ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោកយុវជនអាយុក្រោម20ឆ្នាំ នៅកូឡុំប៊ីថ្ងៃនេះបានឈានចូលមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ក្រុមប្រេស៊ីល និងព័រទុយហ្គាល់សង្ឃឹមឆ្លងផុតបានទៅដល់វគ្គផ្តាច់ព្រ័ត្រ។
Brazil V Mexico
Brazil ជាក្រុមលេខ 1 មកពីពូល E ។ 3 ប្រកួតជម្រុះក្នុងពូលគឺ 2-1-0 ទាត់បាល់បាន 8 គ្រាប់ និងរបូតវិញ 1 គ្រាប់ ។ ក្រុមនេះធ្លាប់ជាប់ជើងឯក4 ដង ក្នុងឆ្នាំ1983 , 1985, 1993 និង 2003 ។ ក្រៅពីនេះ ក្រុមរបស់គេធ្លាប់ជាប់ចំណាត់ថ្នាក់លេខ 2 បីដង និងលេខ 3 បីដងដែរ ។ 5ប្រកួតចុងក្រោយគឺលេងស្មើ Eqypt 1-1 ក្នុងផ្ទះឈ្នះ Austria 3-0 និងឈ្នះ Panama 4-0 និងឈ្នះ Saudi Arabia 3-0 និងឈ្នះ Spain 4-2 ដោយការទាត់បាល់ប៉េណាល់ទីក្នុងទឹកដីកូឡុំប៊ី ។
Mexico មិនធ្លាប់ជាប់ជើងឯកទេ តែធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ2ម្តងតាំងពីឆ្នាំ1977។ ម៉ិកស៊ិកគឺជាក្រុមលេខ2មកពីពូលF។ 3ប្រកួតជម្រុះក្នុងពូលគឺ 1-1-1 ទាត់បាល់បាន3គ្រាប់ និងរបូតវិញ1គ្រាប់។ 5ប្រកួតចុងក្រោយគឺចាញ់ Argentina 1-0 ក្រៅផ្ទះ ឈ្នះ Korea DPR 3-0 ស្មើ England 0-0 បន្ទាប់មកលេងឈ្នះ Cameroon 3-0 ទាត់បាល់ប៉េណាល់ទី និងឈ្នះ Colombia 3-1នៅផ្ទះកូឡុំប៊ី។
(ពុំមានប្រវត្តិជួបគ្នា)
France V Portugal
France ជាក្រុមលេខ 2 មកពីពូល A ។ 3 ប្រកួតជម្រុះក្នុងពូលគឺ 2-0-1 ទាត់បាល់បាន 6 គ្រាប់ និងរបូតវិញ 5 គ្រាប់ ។ ក្រុមនេះ មិនធ្លាប់ជាប់ជើងឯកនោះទេ ។ 5 ប្រកួតចុងក្រោយគឺចាញ់ Colombia 4-1 ក្រៅផ្ទះ ឈ្នះ Korea Rep 3-1 ឈ្នះ Mali 2-0 ឈ្នះ Ecuador 1-0 និងបន្តឈ្នះ Nigeria 3-2 ថែមម៉ោងក្នុងទឹកដីកូឡុំប៊ី។
Portugal ធ្លាប់ជាប់ជើងឯកពីរជំនាន់ គឺ 1989 និង 1991 និងចំណាត់ថ្នាក់លេខ3 ម្តងកាលពីឆ្នាំ1995។ ព័រទុយហ្គាល់គឺជាក្រុមលេខ1 មកពីពូលB។ បីប្រកួតជម្រុះក្នុងពូលគឺ 2-1-0 ទាត់បាល់បាន2គ្រាប់ គ្មានរបូតសោះ។ 5ប្រកួតចុងក្រោយគឺលេងស្មើ Uruguay 0-0 ឈ្នះ Cameroon 1-0 ឈ្នះ New Zealand 1-0 ឈ្នះ Guatemala 1-0 និងបន្តឈ្នះ Argentina 5-4 ដោយការទាត់បាល់ប៉េណាល់ទីក្នុងទឹកដីកូឡុំប៊ី។
(ពុំមានប្រវត្តិជួបគ្នា)
ចែករំលែកព័តមាននេះ