ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​​ប្រកាស​​​​បញ្ចូល​​សមាជិក​គណបក្ស​ប្រជាជន​​កម្ពុជា​​150នាក់

13 ឆ្នាំ មុន

​ខេត្ត​ស្វាយ​រៀង​​ ៖ កាលពី​ព្រឹក​ថ្ងៃទី១៤ សីហា ​​​នៅទី​​ស្នាក់​ការ​​គណបក្ស​​ប្រជា​ជន​កម្ពុជា​​​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង មាន​រៀបចំ​ពិធី​ប្រកាស​​​បញ្ចូល​សមាជិក​-សមាជិកា​​​​ថ្មី​ចំនួន​​១៥០​នាក់ (ស្ត្រី​​៧៧​នាក់) ​អធិបតីភាព​លោក​ឧកញ៉ា​​ម៉ែន វិបុល ប្រធាន​ក្រុម​ការងារ​​ចុះជួយ​​ក្រុង​ស្វាយ​រៀង​ ​និង​ជា​​អភិបាល​​​រងខេត្ត​ ។ ចូល​រួម​​​ក្នុង​

ខេត្ត​ស្វាយ​រៀង​​ ៖ កាលពី​ព្រឹក​ថ្ងៃទី១៤ សីហា ​​​នៅទី​​ស្នាក់​ការ​​គណបក្ស​​ប្រជា​ជន​កម្ពុជា​​​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង មាន​រៀបចំ​ពិធី​ប្រកាស​​​បញ្ចូល​សមាជិក​-សមាជិកា​​​​ថ្មី​ចំនួន​​១៥០​នាក់ (ស្ត្រី​​៧៧​នាក់) ​អធិបតីភាព​លោក​ឧកញ៉ា​​ម៉ែន  វិបុល ប្រធាន​ក្រុម​ការងារ​​ចុះជួយ​​ក្រុង​ស្វាយ​រៀង​ ​និង​ជា​​អភិបាល​​​រងខេត្ត​ ។ ចូល​រួម​​​ក្នុង​ពិធី​​នោះ​មាន​លោក​យូ ប៊ុននី ​អភិបាល​​ក្រុង​ស្វាយ​​រៀង​​ លោក​វេជ្ជបណ្ឌិត​​​កែរ ​រដ្ឋា​ អនុ​ប្រធាន​​​មន្ទីរ​សុខាភិបាល​​​ខេត្ត​ ព្រម​ទាំង​សមា​ជិក​​-​សមាជិកា​​បក្ស​ក្រុង-សង្កាត់​​​​ជាច្រើន​​រូបទៀត​។​​បន្ទាប់​ពី​លោក​​​គង់ សារូ ប្រធាន​គណបក្ស​ប្រជា​ជន​​​សង្កាត់​ស្វាយ​រៀង​​ ​អាន​ប្រកាស​​បញ្ចូល​​សមា​ជិក​​-សមាជិកា​ថ្មីទាំង១៥០​នាក់រួចមក​​ កញ្ញា​​ម៉ម រតនា ​បាន​ឡើងប្តេជ្ញា​​​ចិត្ត​និង​ការ​​​​ជឿជាក់​​លើ​គោល​​នយោ​បាយ​​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា​ ស៊ីម  ​​សម្តេចអគ្គ​មហា​ពញា​ចក្រី​ហេង សំរិន និង​សម្តេចអគ្គ​មហា​​សេនា​បតី​តេជោ​ហ៊ុន សែន ​ ជាប្រមុខ​ បាន​ដឹកនាំ​អភិវឌ្ឍន៍​​​សង្គម​​​ជាតិ​​រីក​ចម្រើន​លើគ្រប់​​វិស័យ​ និង​គាំទ្រ​​បេក្ខភាព​​​​សម្តេច​តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​​ជារៀងរហូត​។ ថ្ងៃ៧​មករា ​ ឆ្នាំ​១៩៧៩ គឺជាថ្ងៃ​កំណើត​​ទី២រ​បស់​​ឪពុក​ម្តាយ​​យើង​ខ្ញុំ​​​ទាំងអស់​គ្នា​ បើ​​គ្មាន​​​ថ្ងៃ​​​៧​មករា ​ក៏គ្មាន​​អ្វី​ៗដូចថ្ងៃនេះ​ដែរ  ហើយ​​យើង​ខ្ញុំ​​​ក៏ចងចាំ ​​និង​​ផ្សព្វ​ផ្សាយ​​​ដល់​សាច់​ញាតិ​​​បងប្អូន​​​ថា​ របប​កម្ពុជា​​ប្រជា​ធិបតេយ្យ​​ប្រល័យ​ពូជសាសន៍​​​​ប៉ុលពត​​ដែល​​​​កាន់​អំណាច​​៣ឆ្នាំ ៨ខែ ២០ឆ្នាំ ​​ បាន​​​​កាប់​សម្លាប់​​​​ប្រជាពល​រដ្ឋខ្មែរ​ ធ្វើទារុណកម្ម​​ បង្អត់​អាហារ បង្ខំ​ឱ្យធ្វើ​​ការ​ហួស​កម្លាំង​​ និង​បាន​បំផ្លិច​បំផ្លាញ​​​​​ហេដ្ឋា​រចនា​​​​សម្ព័ន្ធ​​​​សង្គម​ជាតិ​​ធ្លាក់​​ដល់​កម្រិត​​​សូន្យ​​ ។​មាន​តែ​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​ទេ​ដែល​បាន​​​​​សង្គ្រោះ​​​ប្រជាជន​​​កម្ពុជា​​ឱ្យ​​រួច​ផុត​​ពី​របប​ប្រល័យ​ពូជសាសន៍​​ និង​អភិវឌ្ឍន៍​សង្គម​​​​ជាតិ​ឱ្យ​​រីកចម្រើន​​​ផុត​ពីភាព​ក្រីក្រ ​សង្គម​មាន​​​​សុខសន្តិភាព ។

លោក​ឧកញ៉ា​​​​ម៉ែន វិបុល ​មាន​មតិ​សំណេះ​​សំណាល​​​ថា ជាការពិត​ណាស់​​​​សម្តេច​ទាំងបី​​ បាន​​ដឹកនាំ​ដ៏ត្រឹមត្រូវ​​​និង​ប្រកប​ដោយ​​​គតិបណ្ឌិត​​​ធ្វើ​ឱ្យ​​​​សង្គម​​ជាតិ​រីក​ចម្រើន​​​ដូចជា ​ហេដ្ឋា​រចនា​​​សម្ព័ន្ធ​​ស្ពាន ថ្នល់​ ប្រព័ន្ធ​ធារាសាស្ត្រ​ សាលា​រៀន​​​ មន្ទីរ​​​ពេទ្យ​​ ។ ល។ ​ដូច្នេះទី១-​យើង​ខិតខំ​ប្រតិបត្តិ​​ឱ្យ​​បាន​​ត្រឹមត្រូវ​​​តាមសេចក្តី​សម្រេច​​​របស់​គណ​បក្ស​​​ពេល​ប្អូនៗ​​​បាន​​ចូល​ជាសមាជិក​​ហើយ​​​ត្រូវ​អនុវត្ត​​តាម​គោល​នយោ​បាយ​​​របស់​គណ​បក្ស​​​ ។ ទី២-​កសាង​ទំនាក់​ទំនង​​​​​ល្អ​ជាមួយ​ប្រជាជន និង​ខិតខំ​​​​ឃោសនា​​ផ្សព្វ​ផ្សាយ​​​​អំពី​កម្មវិធី​​នយោ​​បាយ​​គណបក្ស​​ដល់​​ប្រជាជន​។ ទី៣-​​ត្រូវ​​​ថែរក្សា​សាមគ្គី​​​​ឯកភាព​​​ផ្ទៃ​ក្នុង​​​របស់​​គណបក្ស​។ ទី៤-​​ខិតខំ​​សិក្សា​​​អំពី​លក្ខន្តិកៈ​​ និង​គោល​នយោ​បាយ​​របស់​គណបក្ស​​ដើម្បី​ងាយ​​ស្រួល​​ក្នុង​ការ​​​ផ្សព្វ​ផ្សាយ​​​ ​ ។

នៅក្នុង​​ពិធី​នោះ​ លោក​ឧកញ៉ា​​ម៉ែន ​វិបុល  ​បាន​ឧបត្ថម្ភ​​​អាវយឺត​​​ និង​មួក​ចំនួន​២០០​ ​ថវិកា​៨០០.០០០​រៀល​ ​លោក​កែរ រដ្ឋា ឧបត្ថម្ភ​​​ថវិកា​​៦៤០.០០០​​រៀល លោក​ទែន សាបុណ្យ  ១០០.​០០០​​​រៀល​ លោក​ថោង អ៊ុំសុធា ១០០.០០០​​រៀល​ លោក​​​សេង សុវណ្ណារិទ្ធ ៥០.០០០​រៀល  លោក​មាក ឆវណ្ណរុន ៥​ម៉ឺន​រៀល​ លោក​ងិន សុផល​ ៥ម៉ឺន​​រៀល​ លោក​ស៊ឹម​ វ៉ាន់ណេ  ៣ម៉ឺន​​​រៀល ​លោក​​ជុំ រំដួល ​២ម៉ឺន​​​រៀល​ សរុប​​១.៨៤០.​០០០​​រៀល​។  ចំណែក​សមាជិក-​សមាជិកា​​បក្ស​ថ្មីទាំង​១៥០​​​នាក់ ​ក្នុង​ម្នាក់ៗ​​ទទួល​បាន​ប្រាក់​​ឧបត្ថម្ភ​​ចំនួន​១​ម៉ឺន​រៀល​ ៕