ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុ​ម​ចោរ​ប្រដាប់​អាវុធ​5​នាក់​ប្លន់​ផ្ទះ​ដង្ខៅ​គោ​នៅ​ខេត្ត​កែប​យក​អស់​ប្រាក់​33​លា​ន​រៀល

13 ឆ្នាំ មុន

ខេត្ត​កែប ៖​​​ ​ក្រុម​ចោ​រ​មានគ្នា​​៥នាក់ ​​​​និង​ប្រដាប់​ដោយ​​កាំភ្លើង​ AK ​​​មួយដើម បាន​​​សម្រុក​​​​ចូលប្លន់​ផ្ទះ​ដង្ខៅគោ​នៅ​ភូមិភ្នំលាវ ឃុំ​ពង​ទឹក ស្រុកដំណាក់​ចង្អើរ ​​​ដែល​ហេតុការណ៍ ​​​​​ចោរ​ប្លន់​​ផ្ទះដង្ខៅគោ​បែបនេះ ​​មិនដែល​ធ្លាប់​មាន​​​​ទេ​​ពីមុន​​នៅ​លើ​ភូមិ​សាស្ត្រ​​ខេត្ត​​​កែប ។

ខេត្ត​កែប ៖​​​ ​ក្រុម​ចោ​រ​មានគ្នា​​៥នាក់ ​​​​និង​ប្រដាប់​ដោយ​​កាំភ្លើង​ AK ​​​មួយដើម បាន​​​សម្រុក​​​​ចូលប្លន់​ផ្ទះ​ដង្ខៅគោ​នៅ​ភូមិភ្នំលាវ ឃុំ​ពង​ទឹក ស្រុកដំណាក់​ចង្អើរ ​​​ដែល​ហេតុការណ៍ ​​​​​ចោរ​ប្លន់​​ផ្ទះដង្ខៅគោ​បែបនេះ ​​មិនដែល​ធ្លាប់​មាន​​​​ទេ​​ពីមុន​​នៅ​លើ​ភូមិ​សាស្ត្រ​​ខេត្ត​​​កែប ។

តាមប្រភពថា ​ក្នុងអំពើប្លន់​​​នេះ​ក្រុម​ចោរ​យក​បាន​៣៣​លាន​រៀល ។ ​​​​ហេតុការណ៍​​​ចោរប្លន់​​​​នេះ​​បាន​​​កើត​ឡើង​​​នៅ​​វេលាម៉ោង​​១០ និង​៣០​នាទី​យប់​ថ្ងៃ​​ទី១៥ សីហា ។ ​បុរស​​​រងគ្រោះ​ដែល​ជា​ដង្ខៅ​​គោ​ឈ្មោះ​​​អ៊ាន ​​តាក់ ​អាយុ​៥២ឆ្នាំ ​​​​បាន​និយាយ​ថា ​​មុន​នឹង​កើតមានចោរ​ប្លន់​នេះ​​​គាត់​បាន​ឮ​ឆ្កែ​​​ព្រូស​​ជាប់ៗគ្នា ហើយគាត់​ក៏បាន​បង្ហើប​​​ទ្វារ​មុខ​អើត​មើល​ស្រាប់តែក្រុម​ចោរ​ស្ទុះ​ច្រាន​​ទ្វារចូល​តែ​​ម្តង ។​ ដង្ខៅ​​គោ​រងគ្រោះ​​និយាយថា ​​ក្រុម​ចោរ​​​ប្លន់​​​បាន​ចាប់​រូបគាត់ រួម​ទាំង​​​ប្រពន្ធ​ និង​កូន​​ស្រី​៣​​​នាក់​ចង​ដៃ​​ទាំង​អស់​ ហើយ​​​ចោរ​បាន​​គំរាម​​​មិន​ឱ្យស្រែក​​​​ឡើយ ។ គាត់បន្ត​ទៀតថា ​​​ក្រុមចោរ​​បាន​រើកកាយ​​​រក​លុយ​បាន​ចំនួន​៣៣​លានរៀល ប្រាក់អាេមរិក១៥០​ដុល្លារ​
និង​ចិញ្ចៀន​បា្លទីន​១វង់ ​ទម្ងន់១ជី ទើប​ពួកចោរ​ចេញ​​ទៅ​ទិ​ស​ខាងលិចដោយ​សុវត្ថិ​ភាព​​។

បើតាម​សម្តី​​ស្ត្រីឈ្មោះ​​អ៊ាន ទូច អាយុ​២៦ឆ្នាំ ​​ត្រូវជាកូន​ដង្ខៅ​គោ​​​បាន​និយាយ​ថា ​​ពេល​​កើត​មាន​ចោរប្លន់នេះ គឺ​រូប​នាង​​​ជាកូន​​ក៏ទទួល​រង​គ្រោះ​ដោយសារ​​ចោរចាប់​ចង​ដៃ ។ ​​នាង​បាន​ឃើញ​ចោរ​​ដែលចូលប្លន់​​នោះ​មាន​​​គ្នា​៥នាក់​​កាំភ្លើង១ដើម​  និងពូថៅ ។ ដោយឡែក​​​នៅ​ខាង​ក្រៅ​​​​​ផ្ទះ​មិន​ដឹង​ថា​​ ចោរ​មានគ្នាប៉ុន្មាន​នាក់​ទៀត ​​​នោះទេ ។ ​ស្ត្រី​ជា​​កូនដង្ខៅគោ​និយាយ​ប្រាប់​បន្ត​ថា ​ក្រុម​ចោរ​​មានកាំភ្លើង​វែង១​ដើម ​បាន​​​ឈរ​នៅមាត់​ទ្វារ​ ហើយភ្ជង់​​​​​សំដៅ​​​ក្រុម​គ្រួសារ​នាង​ដែលជាប់​ចំណង​​​​​​ ព្រមទាំង​​​យកពូថៅ​វាយ​​ម្តាយ​ឪពុក​​​នាង​ទៀត​ផង ។

ប្រជាពលរដ្ឋ​​ជា​ច្រើន​​នាក់បាន​និយាយ​​​​​​ថា កន្លងមកនៅ​ក្នុង​ខេត្តដ៏តូច​​នេះ ​​មិន​​​ដែល​មាន​ចោរប្លន់​​ទេ គឺ​អ្នកស្រុក​​ភូមិ​រស់​នៅ​សុខ​សាន្ត​ណាស់ ​​ទើបតែពេលនេះ​មាន​ចោរ​ប្លន់​​ធ្វើ​ឱ្យពួក​​​​គេភ័យខ្លាច ។ ​ក្រុម​អ្នកភូមិ​បាន​និយាយ​ថា ​​ក្រុម​ចោរ​​ប្លន់ហាក់​ដូចជា​មាន​​រនុក​ក្នុង​ឱ្យតម្រុយ​​​ ព្រោះ​ដង្ខៅ​​គោ​ទើប​តែ​​​ត្រឡប់​មកពី​យក​លុយថ្លៃ​​​គោ​នៅ​​​វៀតណាម ​លុះ​មក​ដល់​ផ្ទះ​ស្រាប់តែ​​យប់​ឡើង​ត្រូវ​ចោរ​​​ចូលប្លន់តែ​ម្តង។

លោក​សុក សំអាត ​​មេបញ្ជា​ការ​​​រង​​កង​រាជ អាវុធហត្ថ​​​​​​បាន​មានប្រសាសន៍ថា ​​​​​​សមត្ថកិច្ច​ប៉ូលិស​​​​ និងប៉េអឹម​​​​​ស្រុក និង​ខេត្ត​កំពុង​តែ​រួមគ្នា​ធ្វើការស្រាវជ្រាវ​​​​​ពីករណី​​​​​ក្រុមចោរ​​​ប្លន់នេះ ។ ​​លោក​មេបញ្ជ​ាការ​​រងបានមាន​ប្រសាសន៍​ទៀត​ថា ​​យោងតាមចម្លើយ​​​​ជនរងគ្រោះ​​​ទាំង​៥​នាក់ ​​​បាន​ប្រាប់​សមត្ថកិច្ច​​​​​​​ខុសៗគ្នា ​កូនស្រីថា ​មានកាំ ភ្លើង១ដើម ​តែឪពុក​ថា​មាន​កាំភ្លើង២​ដើម ​​ដូច្នេះ​ហើយ​​មានការពិបាក​តាម​ដាន ។ ដោយសារ​​​មាន​ការ​​ពិបាក​​ក្នុង​ការសន្និដ្ឋាន​​​​បុរស​ជា​ដង្ខៅ​គោ ​និងស្ត្រី​​ជាប្រពន្ធ ត្រូវ​បាន​ប៉ូលិស​ហៅ​ទៅសាក​សួរ​​​​ប​ន្ថែម​នៅស្នង​ការដ្ឋាន​​ខេត្ត​ គឺ​រង​គ្រោះ​ហើយ​​ ពិបាក​រឿង​​គេ​កោះ​ហៅ​ទៅ​មក​ទៀត ៕