ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ុន​ប៉ង​រំលោ.ភ​​ស្ត្រីកើត​អេដស៍​​ និង​វាយ​ប្លន់​​យក​ប្រាក់​

13 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​ជន​សង្ស័យ​​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ក្រុង​​​ប៉ោយ​ប៉ែតឃាត់​ខ្លួន​កាលពី​ វេលា​​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី១៥ សីហា ​នៅភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ ​សង្កាត់​ប៉ោយ​ប៉ែត ​ពី​បទ​​ប្រទូស្ត​​​កេរ្តិ៍​ភេទ​​ និង​លួច​លុយ​ស្ត្រី​ផ្ទុក​មេ​រោគ​​អេដស៍​ម្នាក់ ។ ជន​សង​្ស័យ​រូប​​នោះ​ឈ្មោះ​​ខេង ថា ហៅ​​ថុន ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ ​មុខ​របរ​

ក្រុងប៉ោយប៉ែត ៖ ​ជន​សង្ស័យ​​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ក្រុង​​​ប៉ោយ​ប៉ែតឃាត់​ខ្លួន​កាលពី​វេលា​​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី១៥ សីហា ​នៅភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ ​សង្កាត់​ប៉ោយ​ប៉ែត ​ពី​បទ​​ប្រទូស្ត​​​កេរ្តិ៍​ភេទ​​ និង​លួច​លុយ​ស្ត្រី​ផ្ទុក​មេ​រោគ​​អេដស៍​ម្នាក់ ។ ជន​សង​្ស័យ​រូប​​នោះ​ឈ្មោះ​​ខេង ថា ហៅ​​ថុន ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ ​មុខ​របរ​មិន​ពិតប្រាកដ ។

មន្ត្រី​ប៉ូលិស​​ក្រុង​ប៉ោយ​ប៉ែត​​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ​មុន​ការ​ឃាត់​ខ្លួន​ជន​នេះ​ មាន​​ស្ត្រី​ម្នាក​់​បាន​មក​ដាក់​​ពាក្យ​បណ្តឹង​​នៅ​អធិ​ការ​ដ្ឋាន​​​នគរ​បាល​ក្រុង​ ចោទ​ប្រកាន់​ថា បាន​ប្រទូស្ត​កេរ្តិ៍​ភេទ​​ និង​លួច​យក​លុយ​គាត់​​ទើប​ឈាន​ដល់​​ការ​ឃាត់​​ខ្លួន​។ ​ស្ត្រី​ដែល​មក​​ដាក់ពាក្យ​បណ្តឹង​នោះ​ឈ្មោះ​វុធ ​វ៉ាន់​ថា អាយុ​៤១​ឆ្នាំ ស្នាក់​នៅ​បណ្តោះ​អាសន្ន​​ក្នុង​ភូមិ​កើត​ហេតុ​ មាន​ទីលំនៅ​ភូមិ​ប៉ោយ​តាសេក ឃុំ​បឹង​ព្រីង ស្រុក​ថ្ម​​គោល ​ខេត្ត​បាត់ដំបង ​។

ស្ត្រី​រង​គ្រោះ​បាន​​ប្រាប់​ប៉ូលិស​ថា នៅវេលា​ម៉ោង​៣​រំលង​​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃ​ទី​១៤ សីហា ជន​សង្ស័យ​​ខាង​លើ​ និង​បក្ស​ពួក​​២​នាក់​ផ្សេង​ទៀត​​បាន​ទៅ​ផឹក​សីុ​​នៅ​​ហាង​លក់​​ស្រា​ផ្តិល ។ ​មុន​ពេល​​​កើត​ហេតុ​​គឺ​ក្រុម​ជន​​សង្ស័យ​​ម្នាក់​បាន​​មក​សុំ​បារី​គាត់​ជក់​ លុះ​ឃើញ​​កាបូប​​គាត់​មាន​លុយ​​​គាប់​ចួន​ពេល​គាត់​ដើរ​ទៅ​​ខាង​ក្រោយ​ក៏​មាន​ជន​២​នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​​ទាំង​៣​នាក់​ដើរ​​​តាម​ពី​ក្រោយ​ ហើយ​ជន​យ​ម្នាក់​​​បាន​ចាប់​​គាត់​បី​ ព្រម​ទាំង​​ច្របាច់​ក​​គំរាម​​មិន​ឱ្យ​ស្រែក​​ ឯ​ម្នាក់​ទៀត​ឈ្មោះ​​ក្អាត់ ​ចា​ប់​​ជើង​​ប៉ុន​ប៉ង​​រំលោភ លុះ​គាត់​ប្រាប់​ថា គាត់​កើត​អេដស៍​​ទេ ​​ទើប​ជន​នោះ​ប្រទូ​ស្ត​​កេរ្តិ៍​ភេទ​គាត់​​ដោយ​​ប្រើ​​ម្រាម​ដៃ​វិញ។

ស្ត្រី​​​រងគ្រោះ​បន្ត​​ថា ក្នុង​ហេត​ុការណ៍​នោះ​ដោយ​សារ​​គាត់​ធាក់​មួយ​ជើង​​ចំ​ជន​សង្ស័យ​​ឈ្មោះ​​ខេង ថា ហៅ​ថុន ធ្វើ​ឱ្យ​គេ​ខឹង​ក៏​​វាយ​គាត់​រហូត​ដល់​សន្លប់​​ លុះដល់​ម៉ោង​៥​​​ទៀប​ភ្លឺ​​ពេល​ដឹង​ខ្លួន​វិញ ស្រាប់តែ​បាត់​លុយ​អស់​ពី​ក្នុង​កាបូប​ចំនួន​៣០​ម៉ឺន​រៀល និង​ទូរស័ព្ទ​​ដៃ​មួយ​គ្រឿង​​។ ​ក្រៅ​ពី​នោះ​ស្ត្រី​រងគ្រោះ​ប្រាប់ថា ​គាត់​ពុំ​ដឹង​ថា ​ក្រុម​​ជន​សង្ស័យ​រំលោភ​​រូប​គាត់ ឬ​ក៏​អត់​នោះ​ទេ​ ប៉ុន្តែ​គាត់​ថា ​ពេល​ដឹង​ខ្លួន​ឃើញ​​ទឹក​កាមនៅ​ចំណុច​​ទ្វារ​​មាស​​យា៉ង​ច្រើន ទើប​គាត់​មក​ប្តឹង​ប៉ូលិស ។

ជន​សង្ស័យ​ឈ្មោះ​ខេង ថា ហៅថុន ក្រោយ​ការ​​ឃាត់​ខ្លួន​​បានសារ​ភាពថា គេ​បាន​ប្រទូ​ស្ត​​កេរ្តិ៍​​ភេទស្ត្រី​​រងគ្រោះ​មែន ​ប៉ុន្តែ​មិន​សារ​ភាពថា បាន​រំលោភ​​ទេ ចំណែក​​លុយ និង​ទូរស័ព្ទ​ដៃ​គេឆ្លើយ​ថា ​ឈ្មោះ​ក្អាត់ ជា​អ្នក​យក ។

លោក​​វរ​សេនីយ៍​ត្រី អ៊ុំ សុផល ​អធិ​ការ​នគរ​បាល​​ក្រុង​​​​ប៉ោយ​ប៉ែត ​បាន​ប្រាប់​កោះ​សន្តិ​ភាពថា ជន​សង្ស័យ​ខាង​លើ​នេះ​ នឹង​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​កាន់​ស្នង​​ការ​​ដ្ឋាន​នគរបាល​ខេត្ត​រីឯ​ប​ក្ស​ពួក​​២​នាក់​ទៀត​​សមត្ថ​កិច្ច​​កំពុង​តាម​​ប្រមាញ់​​ដើម្បីចាប់​ខ្លួន​យក​មក​ផ្តន្ទា​ទោស​៕