ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងក្រមុំត្រឡប់ពីបែបន់នៅឯវត្ត ទឹកស្ទឹងកួចស្លា.ប់

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ នាង​ក្រមុំ​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​លង់​ទឹក​ស្លា.ប់​ ខណៈ​ពេល​ត្រឡប់​ពី​បន់​ស្រន់​​សុំឱ្យ​ប្រឡង​ជាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ កូរ៉េ​។ ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​១៥ ខែ​សីហា នៅ​ចំណុច​​ស្ពាន​អូរ​ប៉ាង​ព្រាម ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី ឃុំ​អន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍​សាត់​ ជាប់​ព្រំ​ប្រទល់​ខេត្ត​

ខេត្ត​កំពង់​ឆ្នាំង​ ៖ នាង​ក្រមុំ​អាយុ​១៨​ឆ្នាំ​ម្នាក់​បាន​លង់​ទឹក​ស្លាប់​ ខណៈ​ពេល​ត្រឡប់​ពី​បន់​ស្រន់​​សុំឱ្យ​ប្រឡង​ជាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​។ ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​១៥ ខែ​សីហា នៅ​ចំណុច​​ស្ពាន​អូរ​ប៉ាង​ព្រាម ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី ឃុំ​អន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍​សាត់​ ជាប់​ព្រំ​ប្រទល់​ខេត្ត​កំពង់​ឆ្នាំង​។ សព​នារី​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​ធ្វើ​បុណ្យ​នៅ​លំនៅ​ឋាន​របស់​នាង​ស្ថិត​ក្នុង​ភូមិ​ពោធិ៍​ម្រះ​ ឃុំ​ចក​ ស្រុក​បរិ​បូណ៌​ ខេត្ត​កំពង់​ឆ្នាំង​។

តាមការ​រៀប​រាប់​របស់​មិត្ត​ភក្តិ​នារី​រង​គ្រោះ​ដែល​បាន​រួម​ដំណើរ​ជាមួយ​គ្នា​ទៅ​បែ​បន់​នោះ​​ថា មុន​ពេល​កើត​ហេតុ​ ពួក​នាង​និង​មិត្ត​ភក្តិ​ប្រមាណ​១០​នាក់​ផ្សេង​ទៀត​បាន​នាំ​គ្នា​ធ្វើ​ម្ហូប​ចង្ហាន់​ទៅ​ប្រគេន​លោក​នៅ​វត្ត​ភ្នំ​កុក​ដើម្បី​បែ​បន់​សុំ​ឱ្យ​ប្រឡង​ជាប់​ទៅ​ប្រទេស​កូរ៉េ​នៅ​ថ្ងៃ​ទី​២០ សីហា ខាង​មុខ​នេះ​។ លុះ​ពេល​ត្រឡប់​មក​វិញ​ដល់​ចំណុច​ស្ពាន​អូរ​ប៉ាង​ព្រាម​ ដោយ​ឃើញ​ទឹក​ហូរ ​ថ្លា​យង់ក៏​​ឈប់​គោ​យន្ត​ ហើយ​នាំ​គ្នា​ចុះ​លាង​ដៃ​ជើង​ ។ ខណៈ​នោះ​នារី​រង​គ្រោះ​ឈ្មោះ​ម៉ន ពិសី​ អាយុ​១៨​ឆ្នាំ និង​នារី​ម្នាក់​ទៀត​ឈ្មោះ​ឈន សុនី អាយុ​១៧​ឆ្នាំ បាន​រអិល​ជើង​ធ្លាក់​ចូល​ទឹក​ដែលហូរ​កួច​យ៉ាង​ខ្លាំង ។ ឃើញ​បែប​​នោះ​អ្នក​រួម​ដំណើរ​ស្ទុះ​ជួយ​ចាប់​ និង​ស្រង់​បាន​នារី​ឈ្មោះ​ឈន សុនី ទាញ​ឡើង​លើ​វិញ​ ។ ចំណែក​នារី​ម្នាក់​ទៀត​ឈ្មោះ​ម៉ន ពិសី​ ត្រូវ​ទឹក​ស្ទឹង​​ដែល​កំពុង​ហូរ​ខ្លាំង​នោះ​កួច​នាំ​យក​ទៅ​បាត់​។ ភ្លាមៗ​នោះ​ដែរ​ ប្រជា​ពល​រដ្ឋ​ និង​អ្នក​រួម​ដំណើរ​តាម​រក​តាមដង​ស្ទឹង​​ផ្នែក​ខាង​ក្រោម​ដែល​មាន​ចរន្ត​ទឹក​ហូរ​ល្មម និង​កន្លែង​ខ្លះ​ទឹក​រាក់​ ក៏​​ឃើញ​​សពស្ថិត​ក្នុង​សម្លៀក​បំពាក់​​ខោ​ខូវ​ប៊យ​ និង​អាវ​ដៃវែង​នៅ​ដេក​ត្រាំ​ទឹក​ស្តូក​ស្តឹង​​។

សព​នារី​រង​គ្រោះ​ត្រូវបាន​ដឹក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​នៅ​លំនៅ​ឋាន​របស់​នាង​។ ស្ត្រី​ជា​ម្តាយ​ឈ្មោះ​រិន សុផាត បាន​យំ​​រៀប​រាប់​អាណិត​កូ​នស្រី​ថា រូប​គាត់​មាន​កូន​​៣​នាក់​ ហើយ​សង្ឃឹម​​លើ​កូន​ស្រី​ច្បង​ថា នឹង​ប្រឡង​ជាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេសកូរ៉េ​​ យក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ ប៉ុន្តែ​​នាង​បែរ​ជា​អាយុ​ខ្លី​បែប​នេះ​ទៅ​វិញ ៕