ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​​នគរ​បាល​​នៃស្នង​ការដ្ឋាន​​​​ចំនួន10​នាក់​​​ស្ម័គ្រចិត្ត​​​បរិច្ចាគ​ឈាម

13 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​​​មន្រ្តីនគរបាលនៃស្នង​ការ​ដ្ឋានខេត្តចំនួន១០នាក់ ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ជូនដល់មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ចូលរួម​សកម្មភាពមនុស្សធម៌ធ្វើឡើង​នៅ​ស្នង​ការ​​ដ្ឋាន​ នគរបាលខេត្តកាលពីព្រឹកថ្ងៃទី១៥ សីហា ។

ខេត្តស្ទឹងត្រែង ៖ ​​​មន្រ្តីនគរបាលនៃស្នង​ការ​ដ្ឋានខេត្តចំនួន១០នាក់ ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ជូនដល់មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ចូលរួម​សកម្មភាពមនុស្សធម៌ធ្វើឡើង​នៅ​ស្នង​ការ​​ដ្ឋាន​នគរបាលខេត្តកាលពីព្រឹកថ្ងៃទី១៥ សីហា  ។

មន្រ្តីនគរបាលនិយាយ​ថា ការបរិច្ចាគ​ឈាម​នេះមិនមែនមានតែ​១០នាក់ទេ គឺមានជាច្រើន​នាក់ តែដោយសារក្រុមគ្រូពេទ្យកំណត់យក​ត្រឹម​តែ១០នាក់ដំបូងសិន ទើប​មន្ត្រីស្ម័គ្រ​ចិត្ត​មកតែ​១០នាក់​សិនចូលរួមចំណែកបរិច្ចាគឈាមជូន​ដល់មន្ទីរពេទ្យសំរាប់ជួយសង្រ្គោះជីវិតមនុស្ស ព្រោះ​ថា ការ​ទទួល​យក​ឈាម​ច្រើន​ពេក​ ការ​រក្សា​​ទុក​មិនបាន​យូរ​អាច​ធ្វើ​ឱ្យ​ខូច​ឈាម​ប្រើ​មិន​កើត ។ នេះគឺជាការអនុវត្តតាមអនុសាសន៍​​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណា​ចក្រ​កម្ពុជា​ដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋ និង​មន្រ្តី បុគ្គលិកតាមក្រសួង មន្ទីរ ស្ថាប័នពាក់​ព័ន្ធនៅ​ទូទាំង​ប្រទេសបរិច្ចាគឈាមជួយសង្គ្រោះ​ជីវិត​ជាសិល្បៈចែករំលែកក្នុងន័យមនុស្សធម៌។

កាលពីថ្ងៃទី១១ សីហា ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញចូលរួមជាអធិបតីក្នុង​ពិធី​ចែកសញ្ញាប័ត្រដល់និស្សិតសាកល​វិទ្យា​ល័យ​ធនធានមនុស្សនៅវិទ្យាស្ថានអប់រំជាតិ សម្តេច​បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ​ចំពោះ​ប្រជា​ពលរដ្ឋទាំងអស់ដែលបាន​ចូលរួម​បរិច្ចាគតាម​ការអំពាវនាវជាបន្តបន្ទាប់របស់​សម្តេច ។

លោកអ៊ុង សូវៀត ប្រធានមន្ទីរពេទ្យបង្អែក​ខេត្ត​មានប្រសាសន៍ថា ក្នុងនាមរូបលោកផ្ទាល់ និងក្នុងនាមប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ដែលមកព្យាបាលនៅ​មន្ទីរ​ពេទ្យ​បង្អែកខេត្ត សូមថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល​កម្ពុជាដែលបានអំពាវនាវឱ្យមានការបរិច្ចាគ​ឈាមជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាម។
លោកបញ្ជាក់ថា នៅមន្ទីរពេទ្យមានកុមារ​ជាច្រើននាក់ត្រូវការសង្រ្គោះបន្ទាន់ និងមាន​អ្នក​ជំងឺជាច្រើននាក់ត្រូវការឈាមដើម្បីសង្រ្គោះជីវិត ដូច្នេះឈាមពិតជា​មាន​សារសំខាន់សំរាប់យើងបន្ថែមលើសម្ភារបរិក្ខារពេទ្យបូករួមឱសថ​ផង​ដែរ ដើម្បីសង្គ្រោះមនុស្សឱ្យរួចផុតពីការស្លាប់។ ការ​បរិច្ចាគឈាមពីជនគ្រប់រូបជាការកសាង​នូវ​អំពើបុណ្យដ៏ធំមួយព្រោះឈាមដែលបរិច្ចាគ​​ពីមនុស្សម្នាក់អាចសង្គ្រោះជីវិតមនុស្សម្នាក់ ៕